ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ដ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ថយ​ចុះ​ជាង​34%

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​លេង​កម្សាន្ដ​នៅ​តំបន់​នានា​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ថយ​ចុះ​ជាង​៣៤% បើ​ធៀប​នឹង​គ្រាន​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។ យោង​តាម​របាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ដែល​មក​លេង​កម្សាន្ដ​នៅ​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​លេង​កម្សាន្ដ​នៅ​តំបន់​នានា​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ថយ​ចុះ​ជាង​៣៤% បើ​ធៀប​នឹង​គ្រាន​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។

យោង​តាម​របាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ដែល​មក​លេង​កម្សាន្ដ​នៅ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ឆ្នាំ​២០១៩​នេះ មានការ​ថយ​ចុះ​ជាង​ឆ្នាំ​២០១៨​កន្លង​ទៅ ។

របាយការណ៍​បាន​បញ្ជាក់​ថា ៖« នៅ​ក្នុង រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ ខែកុម្ភៈ ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​មក​កម្សាន្ដ​មាន​ប្រមាណ​៥៨.០០០​នាក់ ថយ​ចុះ​៣៤,០៩%​។ ក្នុង​នោះ​ភ្ញៀវ​ជាតិប្រមាណ​៤៥.៥០០​នាក់ ថយ​ចុះ​៤២,៤៤% និង​អន្តរជាតិ​ប្រមាណ​១២.៥០០​នាក់ កើនឡើង​៣៩,៦៦% ហើយ​ក្នុង​ចំណោម​នោះ ភ្ញៀវ​ជនជាតិ​ចិន​ច្រើន​ជាងគេ »​។

លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ដែរ​ថា ភ្ញៀវ​ដែល​ចូល​មក​ខេត្ត​ព្រះ​សីហ​នុ បាន​ទៅ​លេង​នៅ​តាម​តំបន់​ទេសចរណ៍​នានា មាន​ដូច​ជា​តំបន់ឆ្នេរ​ខ្សាច់ និង​ឆ្នេរ​នៅ​តាម​តំបន់​ប្រជុំ​កោះ ព្រមទាំង​រមណីយដ្ឋាន​ធម្មជាតិ ដែល​មាន​ក្នុង​ខខត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ