ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​​យ៉ាង​តិច​១៧​នាក់… ឆេះ​សណ្ឋា​គារ​យ៉ាង​សន្ធោ​សន្ធៅ (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ក្រុម​អ្នក​ពន្លត់ភ្លើង​នៃ​រដ្ឋធានី​ឥណ្ឌា បាន​​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​១៧​នាក់​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ មុន​ពេល​ព្រឹក​ព្រហាម ដោយសារ​ភ្លើង​ឆេះ​សណ្ឋាគារ​មួយ នា​ភាគ​កណ្ដាល​ក្រុង​ញូ​វ​ដែ​ល្លី​។ ភ្លើង​បាន​ឆាបឆេះ​សណ្ឋាគារ​…

ប្រទេស​ឥណ្ឌា ៖ ក្រុម​អ្នក​ពន្លត់ភ្លើង​នៃ​រដ្ឋធានី​ឥណ្ឌា បាន​​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​១៧​នាក់​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ មុន​ពេល​ព្រឹក​ព្រហាម ដោយសារ​ភ្លើង​ឆេះ​សណ្ឋាគារ​មួយ នា​ភាគ​កណ្ដាល​ក្រុង​ញូ​វ​ដែ​ល្លី​។

ភ្លើង​បាន​ឆាបឆេះ​សណ្ឋាគារ​ HOTEL ARPIT PALACE ស្ថិត​នៅ​ក្នុង​សង្កាត់​មាន​មនុស្ស​ច្រើន​កុះករ​នា​​កណ្ដាល​រដ្ឋធានី ហើយ​បំផ្លាញ​ជាន់​ខាងលើ​បង្អស់​។

លោក ​SUNIL CHOUDHARY​ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រុម​ពន្លត់ភ្លើង​និយាយ​ថា តុល្យការ​អ្នក​ស្លាប់​នា​ពេល​នេះ​មាន​១៧​នាក់ ក្នុង​នោះ​មាន​កុមារ​ម្នាក់ ពេល​ពួក​គេ​ប្រថុយ​លោត​តាម​បង្អួច​មក​ក្រោម​គេច​ពី​អណ្ដាតភ្លើង​។

អគ្គិភ័យ​កើត​មាន​ញឹកញាប់​នៅ​ឥណ្ឌា មក​ពី​ការ​ធ្វេសប្រហែស​ និង​ការ​មិន​គោរព​បណ្ដា​បទដ្ឋាន​សន្តិ​សុខ។ កាលពី​ខែធ្នូ​កន្លង​ទៅ​មនុស្ស​៨​នាក់​ស្លាប់​ហើយ​ជាង​១០០​នាក់​រង​របួស ក្នុង​គ្រោះថ្នាក់​ភ្លើង​ឆេះ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​មុម​បៃ​ភាគ​ខាងលិច​ប្រទេស​៕ ប្រភព​វីដេអូ ៖ News18 Digital

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ