ដូចមានសេចក្តីនៅក្នុងព្រះត្រៃបិដកត្រង់សមជីវិសូត្រ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា បើជនទាំងពីរនាក់ប្តីប្រពន្ធ ប្រាថ្នាឲ្យជួបគ្នាក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នាក្នុងបរលោកផង លុះតែជនទាំងពីរនាក់នោះមានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មានចាគៈស្មើគ្នា និងមានបញ្ញាគឺការយល់ត្រូវស្មើគ្នា ។
ព្រះអង្គត្រាស់រង្គាយសេចក្តីថា ស្វាមីភរិយាទាំងពីរជាអ្នកមានសទ្ធា និងជាអ្នកធ្វើទានដល់ស្មូមយាចក ជាអ្នកសង្រួមក្នុងសីល ចិញ្ចឹមជីវិតតាមគន្លងធម៌ ប្រពន្ធនិងប្តីទាំងនោះពោលពាក្យផ្អែមល្ហែមរកគ្នា និងជាអ្នកមានសីលស្មើគ្នា រមែងមានសេចក្តីចម្រើនដោយសុខកើតឡើងដល់គ្នានិងគ្នា ។ ឯពួកសត្រូវរមែងអាក់អន់ចិត្តចំពោះជនទាំងពីរនាក់នេះព្រោះតែអំពើល្អ ។
អ្នកទាំងពីរលុះប្រព្រឹត្តធម៌ក្នុងលោកនេះដោយប្រពៃហើយ បើមានចំណង់ក្នុងកាមរួមរស់ជុំគ្នាទៅក្នុងបរលោកទៀត ក៏រមែងជាអ្នកត្រេកអររីករាយក្នុងទេវលោកសមតាមបំណងប្រាថ្នា ។
ចែករំលែកព័តមាននេះ