ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិន​ដល់​មួយ​ម៉ោងផង! លោក​វិច​ទ័​រ ប្រតិ​កម្ម​ថ្នាំឡើង​​ហើម​ភ្នែក និង​មុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឪពុក​តារា​សម្តែង​នី​ឡា និង​មហាជន​បាន​ស្គាល់​ថា ជា​អ្នក​រៀបចំ​កម្មវិធី​ទូរទស្សន៍​ល្បី​មួយ ស្រាប់តែ​ឃើញ​មុខមាត់​ប្រែ​ខុស​ពី​មុន​ទាំងស្រុង​ដាច់​ក្នុង​ពេល​ដែល​លោក​មិន​បាន​ឈឺ​ជំងឺ​អ្វី​ទាល់តែ​សោះ ក្នុង​សភាព​ព្រួយចិត្ត​។ ឃើញ​រូប​លោក​បែប​នេះ អ្នក​ណា​ក៏​លាន់មាត់​ពុទ្ធោ​គ្រប់​គ្នា ម្តេច​ប្រែ​ទៅ​ជាស​ភាព​ដូច្នេះ​។…

រាជធានី​ភ្នំពេញ ៖ ឪពុក​តារា​សម្តែង​នី​ឡា និង​មហាជន​បាន​ស្គាល់​ថា ជា​អ្នក​រៀបចំ​កម្មវិធី​ទូរទស្សន៍​ល្បី​មួយ ស្រាប់តែ​ឃើញ​មុខមាត់​ប្រែ​ខុស​ពី​មុន​ទាំងស្រុង​ដាច់​ក្នុង​ពេល​ដែល​លោក​មិន​បាន​ឈឺ​ជំងឺ​អ្វី​ទាល់តែ​សោះ ក្នុង​សភាព​ព្រួយចិត្ត​។ ឃើញ​រូប​លោក​បែប​នេះ អ្នក​ណា​ក៏​លាន់មាត់​ពុទ្ធោ​គ្រប់​គ្នា ម្តេច​ប្រែ​ទៅ​ជាស​ភាព​ដូច្នេះ​។

ប្រធាន​ផ្នែក​កម្មវិធី​កម្សាន្ត​របស់ CBS គឺ​លោក សុវណ្ណ ឬ​ទ្ធី ហៅ​លោកតា​វិច​ទ័​រ បាន​ប្រតិកម្ម​ថ្នាំ ឡើង​ហើម​ភ្នែក និង​មុខ ក្នុង​ពេល​មិន​ដល់​មួយ​ម៉ោង ។ លោកតា វិច​ទ័​រ បានឱ្យ​ដឹង​ថា ដំបូង​គាត់​មាន​អាកា​រៈ​ហើម​ថ្គាម និង​បានឱ្យ​គ្រូពេទ្យ​ផ្សំ​ថ្នាំ​។ គាត់​បន្ត​ថា ស្រាប់តែ​លេបថ្នាំ​បំបាត់​ហើម​ថ្គាម​នេះ​ហើយ វា​បែរជា​ប្រតិកម្ម​ថ្នាំ (​អាឡែកហ្ស៊ី​) ទៅ​ជា​ហើម​មុខ និង​ភ្នែក​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។

ក្នុង​ន័យ​នេះ​លោកតា វិច​ទ័​រ ក៏​បាន​អំពាវនាវ​ថា​«​បងប្អូន​ពេល​ហូប​ថ្នាំពេទ្យ សូម​ប្រយ័ត្ន​ផង ។ ខ្ញុំ​ហើម​ថ្គាម​ពេល​លេបថ្នាំ​បំបាត់​ហើម ស្រាប់តែ​វា​មាន​ប្រតិកម្ម​ទៅ​ជា​ហើម​ភ្នែក​រយៈពេល​ត្រឹម​១​នាទី​ប៉ុណ្ណោះ គឺ​ភ្នែក​ខ្ញុំ​ហើម​ឡឹប​តែ​ម្តង ។ ខ្ញុំ​មិន​ខ្មាស់​ទេ ខ្ញុំ​បង្ហាញ​រូបភាព​ជូន​បងប្អូន​»​។

លោកតា វិច​ទ័​រ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នេះ​មិនមែន​មក​ពី​ពេទ្យ​ទេ គឺ​មក​ពី​ខ្លួន​គាត់​មាន​ប្រតិកម្ម​នឹង​ថ្នាំពេទ្យ ។

ក្រោយ​ឃើញ​បែប​នេះ​គេ​កំពុង​តាមដាន​សភាព​របស់​លោក ជា​ពិសេស​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ពេទ្យ​ជំនាញ​ក្នុង​ន័យ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​។ រំពឹង​ថា លោក​សុវណ្ណ​រិ​ទ្ធី ហៅ​វិច​ទ័​រ នឹង​វិល​មក​រក​សភាព​ដើម​គ្មាន​បញ្ហា​អ្វី​កើតឡើង​ធ្ងន់​ជាង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ