ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេងឡើង​ថ្លៃ​ខ្ពស់​​សហរដ្ឋអាមេរិក​បារម្ភ​ចំពោះ​ការ​ងើប​ឡើងវិញ​នៃសេដ្ឋ​កិច្ច

15 ឆ្នាំ មុន

សហរដ្ឋអាមេរិក​​មានការព្រួយបារម្ភ​​កាន់តែ​ខ្លាំង​ចំពោះ​​គ្រោះ​ថ្នាក់​នៃការ​ឡើង​ថ្លៃ​​ប្រេង​ខ្ពស់ ​ហើយ​មានរយៈ​ពេល​យូរ​រហូត​ដល់​​អាច​បង្ក​​ឱ្យ​មាន​វិបល្លាស​​ប្រេង ដ៏ពិតប្រាកដ​​មួយ ទោះបីជា​មាន​សុន្ទរកថា​​ដែលមានការ​ធានា​ធ្វើឡើង​​ដោយ​អាជ្ញាធរ​​ក៏ដោយ ។​ មេដឹកនាំ​​មួយរូប​របស់​​ធនាគារ​​កណ្តាល​អាមេរិក​វាយតម្លៃ​កាលពីថ្ងៃទី​​​៣ មីនា ថា គ្រោះ​ថ្នាក់​មួយ​បែបនេះ អាចកើត​មាន​ដោយសារ​​ការ​ឡើង​ថ្លៃប្រេង​ខ្ពស់ ​បណ្តាលមក​ពី​ការបះបោរ​ប្រជាជន​​នៅមជ្ឈិម​បូព៌ា​ និង​នៅ​​អាហ្វ្រិក​​ខាង​ជើង ។​ មេដឹកនាំ​​រូបនេះនិយាយ​ថា ប្រសិនបើ​​គេ​ចង់​វាយតម្លៃ​​ដោយប្រាកដ​​ដល់​ភ័ព្វវាសនា​​នៃ​សេដ្ឋកិច្ច​​​អាមេរិកបន្ត​​មានកំណើន​​ក៏ត្រូវ​គិត​ដល់​​គ្រោះថ្នាក់​​នៃ​វិបល្លាស​​ប្រេង​ដ៏​យូរ​មួយដែរ​ ។​
លោក DENNIS LOCKHART ដែល​ថ្លែង​​នៅ​ផ្លរីដា​​គូស​បញ្ជាក់​​ថា គេនៅតែ​គិតជា​និច្ច​ដល់​​ភាពល្អ​​ប្រសើរ​​នៃសេដ្ឋកិច្ច​​របស់អាមេរិក​ដែលជា​​មហាអំណាច​​សេដ្ឋកិច្ច​​​ធំទីមួយលើពិភព​លោក​ ។ ក៏ប៉ុន្តែ​​ចាប់ពីពេលនេះទៅ​គេត្រូវ​​មាន​ការ​ប្រុង​​​ប្រយ័ត្ន​​បន្តិច​ដែល​ពុំ​មែន​ដូច​កាល​ពី​ប៉ុន្មាន​​​សប្តាហ៍​មុននោះ​ឡើយ ។
លោកបន្ត​ថា សេដ្ឋកិច្ច​​អាច​មាន​កំណើន​ក្នុង​​ល្បឿន​យ៉ាងលឿន​​មួយជាង​​សង្វាក់​​មធ្យម​​ដែល​យើង​​បានគ្រោងទុក​ ក៏ប៉ុន្តែ​ព័ត៌​មានពិភពលោក​​ថ្មីៗអាច​​​ធ្វើឱ្យ​​ផុយស្រួយ​ដល់​ជញ្ជីង​នៃគ្រោះ​ថ្នាក់។
ប្រធាន​របស់​ផ្នែក​ត្រៀម​ដំបូង​​សហព័ន្ធ​​អាមេ​រិក​ FED លោក BEN BERNANKE ក៏​គូស​បញ្ជាក់​​កាលពីថ្ងៃទី​​១ មីនា កន្លង​មក​នេះដែរ​ថា ​ការឡើង​​ថ្លៃ​ប្រេង​រយៈ​ពេលយូរ​ជា​យថាហេតុ ​អាច​​គំរាម​កំហែង​ដល់សេដ្ឋកិច្ចរបស់​សហរដ្ឋ​អាមេ​រិក​​ពេល​កំពុង​មានការងើប​ឡើងវិញ ៕