ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជាង​១០០​នាក់​ស្លា.ប់​ដោយ​ផឹក​ស្រា​​លាយ​

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ មនុស្ស​ជាង​១០០​នាក់​ស្លាប់​ដោយសារ​ផឹកស្រា​លាយ កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នៅ​ឥណ្ឌា ដែល​នាំ​ឲ្យ​មាន​ប្រតិបត្តិការ​ដ៏​ធំ​មួយ​របស់​កងកម្លាំង​ប៉ូលិស ប្រឆាំង​បណ្ដា​ទីតាំង​ផលិត​ស្រា​លួច​លាក់​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១១​កុម្ភៈ របស់​អាជ្ញាធរ​និង​សារព័ត៌មាន​ក្នុងស្រុក​។ ជន​រង​គ្រោះ​ច្រើន​នាក់​ស្ថិត​ក្នុង​មន្ទីរពេទ្យ​នានា​ក្នុង​តំបន់​មួយ​ស្ថិត​នៅ​ចន្លោះ រដ្ឋ​អុត​តា​ប្រា​ដេ​ស​និង​រដ្ឋ​UTTARAKHAND…

ប្រទេស​ឥណ្ឌា ៖ មនុស្ស​ជាង​១០០​នាក់​ស្លាប់​ដោយសារ​ផឹកស្រា​លាយ កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នៅ​ឥណ្ឌា ដែល​នាំ​ឲ្យ​មាន​ប្រតិបត្តិការ​ដ៏​ធំ​មួយ​របស់​កងកម្លាំង​ប៉ូលិស ប្រឆាំង​បណ្ដា​ទីតាំង​ផលិត​ស្រា​លួច​លាក់​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១១​កុម្ភៈ របស់​អាជ្ញាធរ​និង​សារព័ត៌មាន​ក្នុងស្រុក​។

ជន​រង​គ្រោះ​ច្រើន​នាក់​ស្ថិត​ក្នុង​មន្ទីរពេទ្យ​នានា​ក្នុង​តំបន់​មួយ​ស្ថិត​នៅ​ចន្លោះ រដ្ឋ​អុត​តា​ប្រា​ដេ​ស​និង​រដ្ឋ​UTTARAKHAND ភាគ​ខាងជើង​ប្រទេស ហើយ​ស្ថិត​នៅ​ចម្ងាយ​១៥០​គីឡូម៉ែត្រ ខាងជើង​រដ្ឋធានី​ញូ​វ​ដែ​ល្លី​។ តំបន់​នោះ​មាន​មនុស្ស​ស្លាប់​ជាប់​រដឹក​ដោយសារ​ការ​ផឹកស្រា​លួច​ផលិត ចាប់តាំងពី​យប់​ថ្ងៃ​ទី​៨​កុម្ភៈ​មក​។

យោង​តាម​បណ្ដា​សារព័ត៌មាន​ឥណ្ឌា​ថា តុល្យការ​អ្នក​ស្លាប់ ចាប់តាំងពី​ថ្ងៃ​ទី​៨​កុម្ភៈ​មក​ឡើង​ដល់​១១៦​នាក់ ហើយ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត​។ មនុស្ស​ជាង​៣០០០​នាក់​សង្ស័យ​ជាប់​ទាក់ទិន​នឹង​ការ​រត់ពន្ធ​ស្រា ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​មាន​សោកនាដកម្ម​ថ្មី​នោះ​មក​។

លោក​SHAILEBDRA KUMAR SHARMA អ្នកនាំពាក្យ​ប៉ូលិស​ស្រុក​SAHARANPUR រដ្ឋ​អុត​តា​ប្រា​ដេ​ស​ដែល​ស្រង់​ចំនួន​អ្នក​ស្លាប់​ក្នុងស្រុក​នោះ ដោយ​ពុល​ស្រា​ថា​មាន​៥៩​នាក់ ថ្លែង​ទៅ​កាន់​សារ​ព័ត៌​មាន​ថា អ្នក​ស្លាប់​ភាគច្រើន​គឺ​កាលពី​ចុង​ស​ប្ដា​ហ៍ ហើយ​មនុស្ស​ច្រើន​នាក់​នៃ​បណ្ដា​ភូមិ​នៅ​ជុំវិញ រង​ការ​ពុល បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មូលដ្ឋាន​នានា​។

ពលរដ្ឋ​ក្រីក្រ​ឥណ្ឌា​ជា​ច្រើន​រយ​នាក់ ក្នុង​មួយ​ឆ្នាំ​ៗ​បាន​ត្រូវ​ស្លាប់​ដោយសារ​ផឹកស្រា​លាយ ដែល​លក់​ក្នុង​តម្លៃ​ថោក​។ ពួក​អ្នករក​សី​ុ​រត់ពន្ធ​ស្រា​ដើម្បី​ឲ្យ​ស្រា​ខ្លាំង លក់ដាច់​តែង​យក​អេតាណុល​មក​ដាក់​លាយ​។ នៅ​ឥណ្ឌា​ក្នុង​១​ឆ្នាំ​ៗ​ស្រា​ដល់​ទៅ​៥​ពាន់​លាន​លី​ត្រ​ត្រូវ​បាន​គេ​ផឹក​ហើយ​ប្រមាណ​ជា​៤០%​នៃ​ស្រា​ទាំង​នេះ​ផលិត​ដោយ​ខុសច្បាប់​។ នេះ​បើ​យោង​តាម​ការ​វាយតម្លៃ​របស់​សមាគម INTERNATIONAL SPIRITS AND WINE ASSOCIATION OF INDIA៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ