ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​សាកល្បង​អាវុធ​ទំនើប​បំផុត​

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​CNBC​ថា ប្រទេស​ចិន​អាច​សាកល្បង​អាវុធ​ខ្លាំង​បំផុត ដែល​អាច​ដាក់​ឲ្យ​កង​ម៉ា​រី​ន​ខ្លួន​ប្រើ ក្នុង​ទស​វត្ស​ឆ្នាំ​២០២០​។ នោះ​ជា​កាណុង​អគ្គិសនី ដែល​អ្នក​ផលិត​ចិន​បង្កើត​ឡើង សម្រាប់​បំពាក់​​ជា​លើក​ដំបូង​លើ​នាវាចម្បាំង​។ ដូច​ការ​លើក​ឡើង​របស់​សារព័ត៌មាន​នោះ…

ប្រទេស​ចិន ៖ យោង​តាម​CNBC​ថា ប្រទេស​ចិន​អាច​សាកល្បង​អាវុធ​ខ្លាំង​បំផុត ដែល​អាច​ដាក់​ឲ្យ​កង​ម៉ា​រី​ន​ខ្លួន​ប្រើ ក្នុង​ទស​វត្ស​ឆ្នាំ​២០២០​។ នោះ​ជា​កាណុង​អគ្គិសនី ដែល​អ្នក​ផលិត​ចិន​បង្កើត​ឡើង សម្រាប់​បំពាក់​​ជា​លើក​ដំបូង​លើ​នាវាចម្បាំង​។

ដូច​ការ​លើក​ឡើង​របស់​សារព័ត៌មាន​នោះ អាវុធ​ថ្មី​នេះ ដែល​ប្រើប្រាស់​ថាមពល​អេ​ឡិច​ត្រូ​ម៉ា​ញ៉េ​ទិ​ក ត្រូវ​បាន​សាកល្បង​ប្រកបដោយ​ជោគជ័យ​។ គ្រាប់​ផ្លោង​ដែល​បាញ់​ចេញពី​កាណុង​អេ​ឡិច​ទ្រិ​ក​នោះ អាច​ហោះហើរ​ក្នុង​ល្បឿន​២,៥​គីឡូម៉ែត្រ​ក្នុង​១​វិនាទី រួចរ​ត់ទៅ​ដល់​គោលដៅ​មួយ ស្ថិត​នៅ​ចម្ងាយ​២០០​គីឡូ​ម៉ែត្រ​។ បើ​ធ្វើការ​គណនា​កាណុង​ធុន​នោះ បើ​ដាក់​នៅ​ក្រុង​វ៉ា​ស៊ិន​តោន ពេល​បាញ់​ចេញ​វា​អាច​ហោះ​ទៅ​ដល់ ទីក្រុង​ហ្វី​ឡា​ដែល​ហ្វី​យ៉ា ក្នុង​រយៈពេល​មិន​ដល់​៩០​វិនាទី​ផង​។

CNBC​គូសបញ្ជាក់​ផង​ដែរ​ថា ពួក​អ្នក​ផលិត​កាណុង​អេ​ឡិច​ត្រូ​ម៉ា​ញ៉េ​ទិ​ក​អា​មេ​រិ​ក នៅ​ចាញ់​ឆ្ងាយ​ស្នាដៃ​របស់​ពួក​អ្នក​ផលិត​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ