ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីចម្ការ​ស្រល់​របស់​រដ្ឋ​កំពុង​ក្លាយជា​សាច់​៣​ជាន់​ទៅ​ហើយ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដីចម្ការ​ស្រល់​របស់​រដ្ឋ​ទំហំ​២២៥​ហិច​តា​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​កំពុង ប្រឈម​បាត់បង់​ក្លាយទៅជា​កម្ម​សិ​ទ្ឋិ​បុគ្គល ក្រោយ​តម្លៃ​ដីធ្លី​នៅ​ខេត្តមណ្ឌលគិរី​មាន​ហាងឆេង​ខ្ពស់ ហើយ​ត្រូវ​ក្រុម​ឈ្មួញ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ស្រុក​អូរ​រាំង លក់​ទៅ​ឲ្យ​អ្នកមាន​អំណាច​បុណ្យ​ស័ក្តិធំ​ៗ និង​ថៅកែ ឧកញ៉ា​ជា​ច្រើន​នាក់ ថែម​ទាំង​ត្រៀម​ចេញ​ប័ណ្ណ​កម្ម​សិ​ទ្ឋិ​(​ប្លង់​រឹង​)​ដល់​អ្នក​ដែល​ទិញ​ដី​រដ្ឋ​ទាំងនោះ​ទៀត​។…

ខេត្តមណ្ឌលគិរី ៖ ដីចម្ការ​ស្រល់​របស់​រដ្ឋ​ទំហំ​២២៥​ហិច​តា​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​កំពុង
ប្រឈម​បាត់បង់​ក្លាយទៅជា​កម្ម​សិ​ទ្ឋិ​បុគ្គល ក្រោយ​តម្លៃ​ដីធ្លី​នៅ​ខេត្តមណ្ឌលគិរី​មាន​ហាងឆេង​ខ្ពស់ ហើយ​ត្រូវ​ក្រុម​ឈ្មួញ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ស្រុក​អូរ​រាំង លក់​ទៅ​ឲ្យ​អ្នកមាន​អំណាច​បុណ្យ​ស័ក្តិធំ​ៗ និង​ថៅកែ ឧកញ៉ា​ជា​ច្រើន​នាក់ ថែម​ទាំង​ត្រៀម​ចេញ​ប័ណ្ណ​កម្ម​សិ​ទ្ឋិ​(​ប្លង់​រឹង​)​ដល់​អ្នក​ដែល​ទិញ​ដី​រដ្ឋ​ទាំងនោះ​ទៀត​។

ប្រភព​ព័ត៌មាន​ដែល​កោះសន្តិភាព​ទទួល​បាន​ពី​មន្ត្រី​ក្នុង​ខេត្តមណ្ឌលគិរី​ និង​ទុកចិត្ត​បំផុត​បាន​ឲ្យ​ដឹង​ថា​ «​ដីចម្ការ​ស្រល់​នេះ ត្រូវ​បាន​ដាំ​ដោយ​អតីត​ព្រះ​មហា​វីរៈក្សត្រ ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ តាំងពី​ឆ្នាំ​១៩៦០​មក​ម្ល៉េះ ត្រូវ​បាន​រក្សា​ទុក​មក​ទល់​នឹង​បច្ចុប្បន្ន ហើយ​បាន​ដាំ​បន្ថែម​ដោយ​ទាហាន​សឹក​រង​ខេត្ត​កាលពី​អំឡុង​ឆ្នាំ​២០០៥ លើ​ផ្ទៃដី​ទំហំ​២២៥​ហិច​តា ក្នុងស្រុក​អូរ​រាំង​នឹង​ក្រុង​សែន​មនោ​រម្យ​»​។

ប្រភព​បន្ត​ថា​«​តាំងពី​ឆ្នាំ​២០១៨ រហូត​ដើមឆ្នាំ​២០១៩​នេះ ដីចម្ការ​ស្រល់​ទាំងនោះ​បាន​រង​នូវ​ការ​ទន្ទ្រាន និង​ទិញ​លក់​ជា​បន្តបន្ទាប់​ពី​សំណាក់​អ្នកមាន​អំណាច ដែល​ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​ពិបាក​ធ្វើការ​…»​។

ក្រុម​អ្នក​តាមដាន​សង្គម​បាន​និយាយ​ថា​«​ក្រោយ​មាន​ដំណឹង​ជនជាតិ​ចិន​ទៅ​វិនិយោគ​ក្នុង​ខេត្តមណ្ឌលគិរី គេ​សង្កេត​ឃើញ​ថា មាន​ក្រុម​ឈ្មួញ​រកស៊ី​ដី​រាប់​សិប​នាក់ ខ្លះ​ស្តា​ត់​ពី​ភ្នំពេញ ខ្លះមក​ពី​ខេត្ត​ឆ្ងាយ ដើរ​បំផុសបំផុល​រក​ទិញ​ដី​ក្នុង​ទំហំ​ផ្ទៃដី​ធំ​ៗ ដើម្បី​ទុក​លក់​ឲ្យ​ថៅកែ​ចិន ឬ​ឧកញ៉ា​ផ្សេង​ៗ ។

សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​ខេត្តមណ្ឌលគិរី​ឡើងថ្លៃ​ស្រឺ​ត​ៗ​នឹក​ស្មាន​មិន​ដល់​…​ហើយ​ដី​ដែល​ត្រូវប៉ាន់​ជាងគេ​នោះ​គឺ ដី​ដែល​មាន​ទឹកអូរ មាន​ភ្នំ មាន​ព្រៃឈើ គឺ​លក់​បាន​ថ្លៃ​កប់​ពពក​…​ដូច្នេះ​ហើយ​ទើប​ដីចម្ការ​ស្រល់​របស់​រដ្ឋ ដែល​មាន​ព្រៃឈើ មាន​ទឹកអូរ នឹង​មាន​ភ្នំ​ស្រាប់​នោះ បាន​ក្លាយទៅជា​សាច់​ជ្រូក​បី​ជាន់​របស់​មន្ត្រី​ខិលខូច​នឹង​ក្រុម​ឈ្មួញ​គក់​ជេរ​ដី​កំពុង បោះ​ព្រំ​បង្គោល​របរ​ធ្វើ​ជាក​ម្មសិ​ទ្ឋិ​ផ្ទាល់ខ្លួន ដោយ​ឲ្យ​បងប្អូន​ជនជាតិ​ដើម​ភាគតិច អ្នក​ឈរឈ្មោះ​ជា​ម្ចាស់​ដី ដើម្បី​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង ចៀសវាង​បង្ករ​បញ្ហា​ដល់​ខ្លួនឯង​។ ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ