ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ក្រាន្ត​បន្ទាយ​មាន​ជ័យ​ឆ្នាំ​២០១៩​នេះ​រឹតតែ​ប្លែក រឹតតែ​អស្ចារ្យ និង​កាន់តែ​សប្បាយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្ដម ស សុខា អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រួម​នឹង​ប្រតិភូ​ក្រុមការងារ (​សស​យក​) បាន​អញ្ជើញ​ជា​អធិបតីភាព នៅ​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​សង្ក្រាន្ត​បន្ទាយ​មាន​ជ័យ​ឆ្នាំ​២០១៩ ដែល​មានការ​ចូលរួម​ពី​ឯកឧត្ដម…

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្ដម ស សុខា អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រួម​នឹង​ប្រតិភូ​ក្រុមការងារ (​សស​យក​) បាន​អញ្ជើញ​ជា​អធិបតីភាព នៅ​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​សង្ក្រាន្ត​បន្ទាយ​មាន​ជ័យ​ឆ្នាំ​២០១៩ ដែល​មានការ​ចូលរួម​ពី​ឯកឧត្ដម សួន បវរ អភិបាល​នៃ​គណ​អភិបាលខេត្ត ឯកឧត្ដម ប៉ោ វ​ណ្ណាត ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បណ្តា​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ។ កិច្ចប្រជុំ​បាន​ប្រារព្ធ​ធ្វើ​នៅ​សាល​ប្រជុំ​សាលាខេត្ត​នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

សម្រាប់​សង្ក្រាន្ត​ឆ្នាំ​២០១៩​នេះ នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ បើ​តាម​ការ​លើក​ឡើង​នៅ​ក្នុង​អង្គប្រជុំ​ត្រៀម​រៀបចំ​សង្ក្រាន្ត​បន្ទាយ​មាន​ជ័យ ឆ្នាំ​២០១៩ នឹង​មានការ​រៀបចំ​តុបតែង​រចនា​ខុស​ប្លែក និង​សប្បាយ​ជាង​បណ្តា​ឆ្នាំ​មុន​ៗ ពិសេស​ក៏​មានការ​រៀបចំ​ឲ្យ​មានការ​លែង​ល្បែង​កំសាន្ត​ប្រជាប្រិយ​ជា​ច្រើន​ប្រភេទ​នឹង​មានការ​ប្រគុំ​តន្ត្រី​រាំ​លែង​កម្សាន្ត​មានការ​បាញ់​ទឹក​ពេញ​រយៈពេល​បី​ថ្ងៃ​ពេញ​ផង​ដែរ ។ ដោយ​ក្នុង​នោះ​ក៏​នឹង​មានការ​រៀបចំ​រក្សា​សន្តិសុខ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​លេង​កម្សាន្ត​ទាំង​បី​ថ្ងៃ​នៅ​បរិ​វេន​សួន​មាន​ជ័យ​ដែល​ជា​បេះដូង​សម្រាប់​បងប្អូន​អ្នក​បន្ទាយ​មាន​ជ័យ ហើយ​ក៏​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ឯកឧត្តម នាយ​ឧត្តមសេនីយ ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន និង​លោក​ជំទាវ​នៅ​ក្នុង​ថ្ងៃ​សង្ក្រាន្ត​ផង​ដែរ ។

សូម​បញ្ជាក់​ថា សម្រាប់​ខេត្តបន្ទាយមានជ័យ​បាន​រៀបចំ​កម្ម​ពិធី​សង្ក្រាន្ត រយៈពេល​៤​លើក​រួច​មក​ហើយ​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​ម្លេះ​នេះ​ជា​ឆ្នាំ​ទី​៤​ហើយ​សម្រាប់​ការ​រៀបចំ​សង្ក្រាន្ត​ថ្នាក់​ខេត្ត​ដោយនៅ​ឆ្នាំ​២០១៨​កន្លង​ទៅ​មានការ​ចូលរួម​ពី​បងប្អូន​ជាង​១១​ម៉ឺន​នាក់ ។ ជាមួយ​គ្នា​នោះ​តាម​ការ​បញ្ជាក់​ពី​ក្រុមការងារ សស​យក ខេត្ត​បាន​បញ្ជាក់​ថា ឆ្នាំ​២០១៩​នេះ​អាច​មានការ​ចូលរួម​ច្រើន​ជាង​ឆ្នាំ​មុន​ៗ​ដោយ​យើង​មានការ​រៀបចំ​ឲ្យ​សម​ស្រប​ទៅ​តាម​លក្ខណៈ​ថ្នាក់​ជាតិ​ទាំង​ការ​រៀបចំ និង​ការ​លេង​កម្សាន្ត ការ​ប្រគុំ​តន្ត្រី មាន​ទាំង​កីឡាប្រដាល់ នឹង​មានការ​រៀបចំ​ឲ្យ​មានកម្ម​ពិធី​លេង​កម្សាន្ត​ជា​ច្រើន​ទៀត​ផង​ដែរ ។

ដោយនៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​មានការ​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​នេះ​ចំនួន​៣​កន្លែង មាននៅ​ប្រាសាទបន្ទាយឆ្មារ ក្រុង​ប៉ោយ​ប៉ែ​ត និង​រៀបចំ​កម្ម​ពិធី​ធំ​នៅ​បរិ​វេន​សួន​មាន​ជ័យ (​អតីត​វេទិការ​ចាស់​) ស្ថិត​នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ