រាជធានីភ្នំពេញ ៖ គោជល់ អ្នកឧបត្ថម្ភកម្មវិធីប្រដាល់ឈានមុខមួយនៅកម្ពុជា បានក្លាយជាភេសជ្ជៈប៉ូវកម្លាំងទីមួយ ដែលរៀបចំព្រឹត្តិការណ៍ប្រដាល់ជើងឯកគុនខ្មែរ នៅតាមបណ្តាក្រុង-ខេត្តនានា។ ការប្រកាសបើកកម្មវិធី «ដំណើរឆ្ពោះទៅតាមខេត្ត/ក្រុង» របស់អ្នកតស៊ូគុនខ្មែរ គោជល់ ត្រូវបានធ្វើឡើងនៅក្នុងពិធីសន្និសីទសារព័ត៌មាននាថ្ងៃនេះ ។
លោក មាន សំអុល នាយកចាត់ការទូទៅ ភេសជ្ជៈប៉ូវកម្លាំង គោជល់ នៅកម្ពុជា មានប្រសាសន៍ថា តាមរយៈការឧបត្ថម្ភរបស់ គោជល់ កម្មវិធីប្រដាល់គុនខ្មែរមិនត្រឹមតែរៀបចំនៅក្នុងស្ថានីយទូរទស្សន៍ប៉ុណ្ណោះទេ គោជល់ បានរៀបចំកម្មវិធីប្រដាល់នៅតាមបណ្ដាខេត្ត ដែលជាស្រុកកំណើតរបស់កីឡាករ និងទស្សនិកជនមួយចំនួនទៀត។ ដូច្នេះទស្សនិកជនអាចទស្សនាការប្រដាល់ និងគាំទ្រកីឡាករនៅក្នុងខេត្ត/ក្រុងរបស់ខ្លួនផ្ទាល់តែម្តង។
យោងតាមប្រសាសន៍លោក ហួរ រតនៈ ប្រធានផ្នែកទីផ្សារ ទូរទស្សន៍ស៊ីអិនស៊ី បានឲ្យដឹងថា គោជល់ គឺជាភេសជ្ជៈប៉ូវកម្លាំងដំបូងគេដែលនាំយកកម្មវិធីប្រដាល់របស់ទូរទស្សន៍ ស៊ីអិនស៊ី ទៅកាន់ខេត្តនានា និងធ្វើការផ្សាយផ្ទាល់តាមប៉ុស្តិ៍ ស៊ីអិនស៊ី។ នេះគឺជាឱកាសល្អមួយ ដើម្បីទស្សនា និងគាំទ្រដល់កីឡាករវ័យក្មេងដែលកំពុងលេចធ្លោនៅតាមបណ្តាខេត្ត ហើយនេះគ្រាន់តែជាការចាប់ផ្តើម ប៉ុណ្ណោះ។ ស៊ីអិនស៊ី និងគោជល់ នឹងធ្វើការសិក្សាបន្ថែមលើលទ្ធភាពក្នុងការពង្រីកទៅតាមបណ្តាខេត្តផ្សេងៗទៀតនាពេលអនាគត។
កម្មវិធី «ដំណើរឆ្ពោះតាមទៅខេត្ត/ក្រុង» របស់ គោជល់ នឹងទៅកាន់ខេត្តបាត់ដំបង កំពង់ស្ពឺ កំពង់ធំ និងកំពង់ចាម ដើម្បីប្រកួតជ្រើសរើសកីឡាករវ័យក្មេងលេចធ្លោ និងបន្តប្រកួតយកខ្សែក្រវាត់នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នៅតាមខេត្តនីមួយៗ ក៏មានការចូលប្រកួតពីកីឡាករជើងខ្លាំងល្បីឈ្មោះជាច្រើនផងដែរ។
នេះគឺជាលើកដំបូងសម្រាប់បងប្អូនដែលរស់នៅតាមបណ្តាខេត្តខាងលើក្នុងការទស្សនាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរនៅនឹងខេត្តបងប្អូនផ្ទាល់តែម្តង។ ទស្សនិកអាច ចូលរួមគាំទ្រកីឡាករប្រចាំខេត្ត និងទស្សនាការប្រកួតរបស់កីឡាករជើងខ្លាំងល្បីឈ្មោះផងដែរ។ នៅក្នុងកម្មវិធីប្រដាល់នេះ ក៏មានការប្រគំតន្ត្រីដែលចូលរួមដោយ តារាចម្រៀងល្បី ខេម ទៀតផង។ នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យតែមួយប្រចាំឆ្នាំ!
គោជល់ ផ្តួចផ្តើមកម្មវិធី ដំណើរឆ្ពោះទៅខេត្តក្រុង ក្រោមកិច្ចសហការជាមួយស្ថានីយទូរទស្សន៍ស៊ីអិនស៊ី និងសហព័ន្ធគុនខ្មែរ។ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ នៅខេត្តបាត់ដំបងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៩ នៅខេត្តកំពង់ធំ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៩ និងនៅខេត្តកំពង់ចាម នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៩។ កម្មវិធីនេះផ្សាយផ្ទាល់តាមប៉ុស្តិ៍ស៊ីអិនស៊ី ពីម៉ោង ៥៖៣០ នាទីដល់ម៉ោង ៨យប់៕ ដោយសហការ
ខេត្តប៉ៃលិន ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងភូមិយ៉ាងគគ្រឹកគគ្រេង ដែលជាហេតុធ្វើឱ្យមានបញ្ហា...
ស្ត្រី គឺមានហានិភ័យខ្ពស់ក្នុងការវិវឌ្ឍនៃជំងឺនេះជាងបុរស ។ ការឆ្លងមេរោគ គឺត្រឹមតែនៅលើប្លោកនោមអាចធ្វើឲ្យមានការឈឺចាប់ និងជាការរំខានយ៉ាងខ្លាំង ។ទោះជា...
ខេត្តព្រះវិហារ ៖ ប្រជាសហគមន៍កសិកម្មចំនួន៨ដែលបានចុះកិច្ចសន្យាដាំដំណាំដំឡូងមីសរីរាង្គលក់ឲ្យក្រុមហ៊ុន អេមរុ រាសយ៍ សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីពួកគាត់...
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានកាន់រូបថតមួយសន្លឹកដែលអះអាងថា ជាប្រុសស្នេហ៍មកប្តឹងសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យជួយអន្តរាគមន៍ក្រោយពីស្គាល់គ្នាតាមរយៈហ្វេ...
រាជធានីភ្នំពេញ ៖ បុរស២នាក់បានក្លែងខ្លួនធ្វើជាសង្ឃ បានចេញដើរបិណ្ឌបាត្រគ្រប់ច្រកល្ហកតាមទីប្រជុំជន និងតាមផ្ទះតាមភូមិនានា ហើយប្រជាពលរដ្ឋតែងនាំគ្នា...
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៨ កម្ភៈ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ស្ត្រី២នាក់ដែលជាមេខ្លោងឆបោកថយន្តគេចំនួន៤២គ្រឿងទៅបញ្ចាំតាម...
ខេត្តស្វាយរៀង ៖ អគារថ្មីសន្លាងមួយដែលផុសត្រដែតចំកណ្ដាលក្រុងស្វាយរៀង គឺជាអគារសាខាធនាគារជាតិនៃកម្ពុជាខេត្តស្វាយរៀង ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជា...
ខេត្តតាកែវ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់...
ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្តPRUIS ពណ៌.ស គ្មានស្លាកលេខ ធ្វើដំណើរពីក្រុងព្រះសីហនុ ទៅកាន់ស្រុកកំពង់សិលា ខណៈពេលបួងចង្កូតបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែ...
មាឃបូជាជាបុណ្យថ្នាក់ជាតិដ៏ធំមួយក្នុងចំណោមបុណ្យជាតិដទៃទៀត ដែលបណ្តាប្រទេសក្នុងពិភពលោកអ្នកកាន់ព្រះពុទ្ធសាសនាតែងប្រារព្ធធ្វើមិនដែលខាននៅពេលដល់...
អាល្លឺម៉ង់ ៖ ភ្នាក់ងារសារព័ត៌មាន Channel News Asia បានឲ្យដឹងកាលពីថ្ងៃសៅរ៍ មកថា អ្នកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel បាននិយាយថា ការដែលសហរដ្ឋអាមេរិកគម្រាមដាក់ពន្ធលើរថយន្ត...
ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងបុកជាមួយម៉ូតូមួយគ្រឿង បណ្តាល បុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ត្រូវបាន...
ប្រទេសថៃ ៖ យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃសៅរ៍ កម្លងមកថា ក្រុមតំណាងអតិថិជនក្នុងប្រទេសថៃបានសន្យាថា នឹងបង្កើតយុទ្ធនាការបង្ខំដល់គណៈកម្មាធិការជាតិ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យ៥នាក់បានត្រូវអស់លក្ខណ៍ ខណៈជិះម៉ូតូចំនួន៣គ្រឿងដេញតាមវាយនិងធាក់យុវជន២នាក់ ប៉ុនប៉ងប្លន់យកម៉ូតូ១គ្រឿង ពេលយុវជនរងគ្រោះកំពុង...
ខេត្តសៀមរាប ៖ ឈ្មួញជីកដីលក់ដែលមានរណ្ដៅជ្រៅដល់ក្បាលប្រេតរាប់រយកន្លែងក្នុងខេត្តសៀមរាប និងមានជំរៅដ៏ជ្រៅធំប៉ុនមហាមេឃ បានកំពុងតែប្រព្រឹត្តខុសទៅនឹងច្បាប់...
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់យកសំណាញ់ទៅបង់ត្រី បណ្តាលឱ្យលង់ទឹកស្ទឹងស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ...
រាជធានីភ្នំពេញ ៖ មេធាវីការពារក្តីឲ្យលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិចង់ឃើញលោក សម រង្ស៊ី វិលចូលស្រុកតាមការសន្យា និងភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ថ្ងៃទី 18 កុម្ភះ ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខពីរក្នុងពិភពលោក បានរៀបចំសន្និសីទសារព័ត៌មានប្រូម៉ូសិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 និងកម្មវិធី...
អស្ចារ្យ១៥កើតពេញបូណ៌មីខែមាឃជាថ្ងៃដែលព្រះអង្គប្រជុំសន្និបាតភិក្ខុជាព្រះអរហន្តសាវកទាំងអស់មានតែម្តងគត់ក្នុងជីវិតព្រះពុទ្ធសាសនាដែលចាត់ថាជាថ្ងៃនាំសិរី...
ប្រទេសឡាវ ៖ យោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Bangkok Post កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា លោកស្រី Fekitamoeloa Utoikamanu ដែលជាអគ្គលេខាធិការរងប្រចាំអង្គការសហប្រជាជាតិ និងជា...