ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​​ប្រជុំ​​​ស្តី​ពី​យុទ្ធ​សាស្ត្រ​​អភិវឌ្ឍន៍​ទេស​ចរណ៍​កម្ពុជា២០១១-២០២០

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ក្រសួង​ទេស​ចរណ៍​​កាល​ពី​ថ្ងៃ​ទី២៣ កុម្ភៈ មានបើក​កិច្ច​ប្រជុំ​​មួយ​ទាក់​ទង​ទៅ​នឹង​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​​​ទេ​ស​ចរណ៍​​កម្ពុជា​ឆ្នាំ​២០១១-២០២០ ។ លោក​ថោង ខុន រដ្ឋ​មន្ត្រីរសួង​ទេស​ចរណ៍​​​អញ្ជើញ​​ជា​អធិបតី​ភាព​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំនេះ ​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​មន្ត្រី​ពាក់​ព័ន្ធ​មក​ពី​គ្រប់ស្ថាប័ន ​​រួម​ទាំង​ផ្នែក​ឯ​ក​ជន​ផង​ សរុប​ប្រមាណ​៧០នាក់ ។

រាជធានីភ្នំពេញ ៖ នៅ​ក្រសួង​ទេស​ចរណ៍​​កាល​ពី​ថ្ងៃ​ទី២៣ កុម្ភៈ មានបើក​កិច្ច​ប្រជុំ​​មួយ​ទាក់​ទង​ទៅ​នឹង​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​​​ទេ​ស​ចរណ៍​​កម្ពុជា​ឆ្នាំ​២០១១-២០២០ ។ លោក​ថោង ខុន រដ្ឋ​មន្ត្រីរសួង​ទេស​ចរណ៍​​​អញ្ជើញ​​ជា​អធិបតី​ភាព​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំនេះ ​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​មន្ត្រី​ពាក់​ព័ន្ធ​មក​ពី​គ្រប់ស្ថាប័ន ​​រួម​ទាំង​ផ្នែក​ឯ​ក​ជន​ផង​ សរុប​ប្រមាណ​៧០នាក់ ។

​លោក​ថោង​ ខុន បាន​មាន​​ប្រសាសន៍​​គូស​​​បញ្ជាក់​ថា កិច្ច​ប្រជុំ​ថ្ងៃ​នេះ​ ជា​ត្រី​វិស័យ​មួយ​សំរាប់​ជំរុញ​ការអភិវឌ្ឍន៍​ទេស​ចរណ៍​កម្ពុជា​ដោយ​ចីរ​ភាព​ និង​ការ​ទទួល​ខុស​ត្រូវ​​​ស្រប​តាម​​យុទ្ធ​សាស្ត្រ​​របស់​រាជ​រដ្ឋាភិបាល​ដែល​បាន​កំណត់​​វិស័យ​ទេស​ចរណ៍​ជា «​មាស​បៃ​តង» ​បន្ទាប់​ពី «​មាសស» ដែល​ផ្តោ​ត​លើ​ការ​នាំ​ចេញ​អង្ករ ។ លោក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា​ ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​​​ និង​ឈ្លាសវៃ​របស់​សម្តេច​អគ្គ​មហា​សេ​នា​បតី​តេជោ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជាណា​ចក្រ​កម្ពុជា កម្ពុជា​បច្ចុប្បន្ន​មាន​សុខ​សន្តិ​ភាព ស្ថិរ​ភាព ​នយោ​បាយ​ សន្តិ​សុខ សណ្តាប់​ធ្នាប់ សង្គមពេញ​លេញ និង​មាន​ការ​អភិវឌ្ឍន៍​​រីក​ចំរើន​លើ​គ្រប់​វិស័យ​ក្នុង​នោះ​វិស័យ​​ទេស​ចរណ៍ ក៏​មានការរីកចំរើនគួរ​ឱ្យ​កត់​សំគាល់ផង​ដែរ ។ ​ជាក់​ស្តែង​ក្នុង​ឆ្នាំ​២០១០ កន្លង​មក​ ភ្ញៀវ​ទេស​ចរណ៍​​ទស្សនា​កម្ពុជា​មានចំនួនជាង​២,៥​លាន​នាក់ កើន​ឡើង​ជាង​១៦% ​បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូចគ្នា​នៅ​ឆ្នាំ ២០០៩ ព្រម​ជាមួយ​​នោះ យើង​ទទួល​បាន​ចំណូល​១.៧៨៦​លាន​ដុល្លារ​រួម​ចំណែក​ប្រមាណ​ជាង​១០% នៃ​ GDP ។ ​

លោក​រដ្ឋ​មន្ត្រី​ថោង ខុន បាន​លើ​ក​ឡើង​​​ថា នៅ​ក្នុង​សេចក្តី​ព្រាង​ស្តី​ពី​យុទ្ធ​សាស្ត្រ ​អភិវឌ្ឍន៍​ទេសចរណ៍​​កម្ពុជា​២០១១-២០២០ យើង​នឹង​ផ្តោត​ការ​​យក​ចិត្ត​ទុក​ដាក់​​​លើ​សភាព​ការណ៍​ទេស​ចរណ៍ ចក្ខុ​វិស័យ​ទេស​ចរណ៍​​កម្ពុជាទិស​ដៅ​​យុទ្ធ​សាស្ត្រ​​ក្នុង​ការ​អភិវឌ្ឍន៍​​ទេសចរណ៍​នៅ​កម្ពុជា​ ការ​អភិវឌ្ឍន៍​​ផលិត​ផល​ទេស​ចរណ៍ ការ​សិក្សា​ទី​ផ្សារ​ និងការ​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍ ​ការ​តភ្ជាប់​នឹង​ការ​សំរួល​ការ​ធ្វើ​ដំណើរ​​ និងការ​ដឹកជញ្ជូន​ទេស​ចរណ៍​​ ប្រព័ន្ធ​សុវត្ថិ​ភាព​ទសេ​ចរណ៍ និង​ការ​គ្រប់គ្រង​ផល​ប៉ះ​ពាល់​ទេស​ចរណ៍ ​ប្រព័ន្ធ​ច្បាប់ និងការគ្រប់គ្រង​ បញ្ហា​​ប្រឈម​​នានា​ដែល​កើត​ចេញពីការ​អភិវឌ្ឍន៍​ទេស​ចរណ៍។ ​​លោក​ថោង ខុន ​បាន​សង្កត់ធ្ងន់​ថា​ ផែន​ការ​​ និង​វិធាន​ការ​​ជំរុញ​ការ​អភិវឌ្ឍន៍​ទេស​ចរណ៍​មាសបៃ​តង​ធ្វើ​យ៉ាង​ណា​ឱ្យ​ផែន​ការយុទ្ធ​សាស្ត្រ​​អភិវឌ្ឍន៍​​វិស័យ​ទេស​ចរណ៍​នេះ​ធានា​ឱ្យ​បានតាមការ​កំណត់​គោល​នយោ​បាយ​យុទ្ធសាស្ត្រ​ និងផែន​​ការ​ជាតិ​សំរាប់​ការ​អភិវឌ្ឍន៍​​​ និងផ្សព្វ​ផ្សាយ​​អំពី​វិស័យ​ទេស​ចរណ៍​កម្ពុជា លើក​ឡើង​រាល់​វិធាន​ការ​ ដើម្បី​កាត់​បន្ថយ​ភាពក្រីក្រ​ និង​ធានា​​ឱ្យ​បាន​​និរន្តរ​ភាព​នូវការ​អភិវឌ្ឍន៍​វិស័យ​ទេស​ចរណ៍​​ថ្នាក់​ជាតិ ធ្វើ​សមាហរណកម្ម​ជាមួយ​ផែន​ការ​ទេស​ចរណ៍​អាស៊ាន និង​ផែន​ការ​ទេស​ចរណ៍​អន្តរ​ជាតិនានា​៕