អាម៉ាស់បំផុត ដែលនាងជា​គិលានុបដ្ឋា​យិកា​ បែរទម្លាប់​ខ្លួន​​ធ្វើជាចោរ​វិញ​​


តាម​ប្រភព​ពីMetro បានឱ្យ​ដឹង​ថា និស្សិត​ថ្នាក់គិលានុបដ្ឋា​យិកា​ម្នាក់​ បាន​លួច​កាត​ធនាគារ​ពី​អ្នកជំងឺ​​ធ្ងន់​ចំនួន​៣​នាក់ ហើយ​នាង​អាច​នឹង​ជាប់​ពន្ធនាគារ និងព្យួរការងារ​ចោល​នៅ​ឯ​មន្ទីរពេទ្យ ​។

នាង Ruth Daniel អាយុ​២៨​ឆ្នាំ បាន​លួច​យក​ព័ត៌មាន​​ ​និង​កាត​ធនាគារ​របស់​អ្នកជំងឺទៅ​ទិញ​ឥ​វ៉ា​ន់​ពាស​វាល​ពាស​កាល ដែល​ជា​លទ្ធផល​ត្រូវ​គេ​ចាប់​បាន និង​អាច​ជាប់​ពន្ធនាគារ​។ ក្រោយ​ពី​លេច​ចេញ​ការ​សង្ស័យ​កាលពី​ឆ្នាំ​មុន ខាង​មន្ទីរពេទ្យ Bradford Teaching Hospital បាន​រាយការណ៍​ទៅ​ប៉ូ​លិស និងដាក់​កាមេរ៉ា​សុវត្ថិភាព​ភ្លាម រហូត​ទាល់តែ​តាម​ទាន់​ឃើញ​មុខ​អ្នក​លួច​ ។

Daniel ត្រូវ​ព្យួរ​ឈ្មោះ​ពី​ការងារ​ក្នុង​មន្ទីរពេទ្យ និងរក​ឃើញ​ថា ​ធ្លាប់​មាន​ទាក់ទង​នឹង​បទល្មើស​លួច​ពី​អ្នកជំងឺ​ដល់​ទៅ​៣​ដង​ ។ លើក​ទី​មួយ​គឺ នាង​បាន​លួច​កាយ​កាបូប​របស់​អ្នកជំងឺ​​ម្នាក់ ដែល​ជា​មិត្ត​ភក្តិ​របស់​យាយ​​នាង ហើយ​យក​ព័ត៌មាន​កាត​ធនាគារ ទៅ​ទិញ​ឥ​វ៉ា​ន់​លើ Asda អស់ប្រាក់៧២៥​ផោន​។ លើក​ទី​ពីរ ​គឺ នាង​បាន​លួច​កាត​ធនាគារ​​ពី​មិត្ត​រួមការ​ងារ ដែល​ទុក​នៅ​ក្នុង​បន្ទប់​អី​វ៉ា​ន់​បុគ្គលិក ហើយ​ទៅ​ទិញ​លើ​អន​ឡាញ​​អស់១៧៣​ផោន​ ។ លើក​ទី​បី​ គឺ​នាង​លួច​កាត​ធនាគារ​ពី​អ្នកជំងឺ​​ធ្ងន់​ម្នាក់ ហើយ​ទៅ​ទិញ​ឥ​វ៉ា​ន់​ទៀត​អស់​១០០​ផោន​ ។

ខាង​ចៅក្រម លោក David Hatton លើក​ឡើង​ថា នាង​គួរតែ​ខ្ពើម​ពី​ទ​ង្វើ​របស់​ខ្លួន ព្រោះ​វា​ពិតជា​គួរ​ឱ្យ​ខ្ពើម​មែន​។ នៅ​ពេល​នេះ នាង​ត្រូវ​បាន​គេ​ព្យួរការងារ និង ធ្វើការ​សម្រេច​ពី​រយៈពេល​គួរ​ឱ្យ​នៅ​ក្នុង​ពន្ធនា​គារ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ