ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំទ្រ​លែង​បាន​…​ឪពុក​លើកដៃ​ប្រហារជីវិត​កូនបង្កើត

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ឪពុក​យក​ដែកជ្រុង​​វាយ​កូនប្រុស បណ្តាល​ឱ្យ​ស្លាប់ ខណៈ​ជន​រង​គ្រោះជា​កូនប្រុស​តែងតែ​រករឿង​ជេរ​ប្រមាថ​គាត់ និង​គ្រួសារ​ទាំងមូល​តែ​ម្តង ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩…

ខេត្តកណ្តាល ៖ ឪពុក​យក​ដែកជ្រុង​​វាយ​កូនប្រុស បណ្តាល​ឱ្យ​ស្លាប់ ខណៈ​ជន​រង​គ្រោះជា​កូនប្រុស​តែងតែ​រករឿង​ជេរ​ប្រមាថ​គាត់ និង​គ្រួសារ​ទាំងមូល​តែ​ម្តង ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ភូមិ​ម្កាក់ ឃុំ​ដើម​ឬ​ស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ត្រូវជា​កូន​ដែល​ស្លាប់​ឈ្មោះ ផង់ បាន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ។ ជន​រង​គ្រោះ​មាន​ប្រពន្ធ និង​កូនស្រី​២​នាក់ ហើយ​ជន​រង​គ្រោះ​បាន​លែងលះ​ប្រពន្ធ​ជាង​២​ឆ្នាំ​មក​ហើយ ។ ចំណែក​ជនសង្ស័យ​ត្រូវជា​ឪពុក​ឈ្មោះ ផង់ ជាង អាយុ​៦៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ស្នាក់​នៅ​ភូមិ​ឃុំ​កើត​ហ​តុ​ខាងលើ ។

នគរបាល​ខេត្តកណ្តាល​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៦​យប់​នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ជនសង្ស័យ​រួម​ជាមួយ​ចៅស្រី​អាយុ​៤​ឆ្នាំ​​ម្នាក់​​បាន​ទៅ​ចូលរួម​ម​ង្ក​ល​ការ​គេ​នៅ​ក្នុងភូមិ ដោយ​ផឹកស្រា​បៀរ​អស់​២​កំប៉ុង រហូត​ដល់​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ដដែល ទើប​ជនសង្ស័យ​ត្រឡប់​មក​ផ្ទះ​វិញ​ដោះ​តែ​ខោ មិន​បាន​ដោះ​អាវ​នោះ​ទេ គឺ​ពាក់​អាវដៃវែង​ពណ៌​ផ្ទៃមេឃ ស្លៀកខោ​ជើង​ខ្លី រួច​ក៏ ចូល​ដេក​ក្នុង​បន្ទប់​ក្រោមផ្ទះ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ជនសង្ស័យ​កំពុង​ដេក លុះ​នៅ​វេលា​ម៉ោង​ប្រហែល​២​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១១ កុម្ភៈ ស្រាប់តែ​ជន​រង​គ្រោះជា​កូន​បាន​ត្រឡប់​មក​ពី​ហូប​ការ​គេ​ក្នុងភូមិ ហើយ​ស្រែក​ឡូឡា​ជេរ​ជនសង្ស័យ​ជា​ឪពុក​ថា «​អា​ចុយ​ម្រ៉ា​យ​ហ្នឹង​ក្រ​ងាប់​ម្ល៉េះ​» ពេល​នោះ​ជនសង្ស័យ​ក៏​បាន​តប​វិញ​ថា «​ឡូឡា​អី​ថ្មើរ​ហ្នឹង ហើយ​ម៉េច​មិន​ចូល​ដេក​» ស្រាប់តែ​ជន​រង​គ្រោះជា​កូន​ស្ទុះ​ទៅ​យក​ដំបង​ឈើ​ជ្រុង វាយ​ជនសង្ស័យ​ជា​ឪពុក តែ​ជនសង្ស័យ​គេច​ផុត រួច​ជន​រង​គ្រោះ​នៅ​តែ​បន្ត​ជេរ​ជនសង្ស័យ​ដដែល​ៗ​។

ប្រភពដដែលបាន​បន្តទៀត​ថា ឆ្លៀតពេល​ជន​រង​គ្រោះ​ដើរទៅ​ដេក​លើ​អង្រឹង​ក្រោមផ្ទះ ជនសង្ស័យ​ក៏​ចូល​ក្នុង​បន្ទប់​ទាញ​យក​ដែក​ជ្រុង​ចន្ទល់​ទ្វារ​ស្ទុះ​ទៅ​វាយ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ប្រកាច់​ធ្លាក់​ពីលើ​អង្រឹង​ស្លាប់​តែ​ម្តង រួច​បោះ​ដែក​ជ្រុង​ចន្ទល់​ទ្វារ​នោះ​ចោល​ទៅ​ខាងលិច​ផ្ទះ ហើយ​ជនសង្ស័យ​ចូល​ទៅ​ដេក​រហូត​ទល់​ភ្លឺ លុះ​ព្រឹក​ឡើង​ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ