តារា​ភេទ​ទី​៣​ចាប់ផ្តើម​មាន​ហាងឆេង​ក្នុង​កម្មវិធី​មង្គលការ

Sponsored

ពី​មុនគេ​កម្រ​ឃើញ​មាន​តារា​ភេទ​ទី​បី ​ត្រូវ​បាន​អញ្ជើញ​អោយ​ដឹកនាំ​កម្មវិធី​ណាមួយ​នៅ​ក្នុង​មង្គលការ​ណាស់ ​ដោយសារ​តែ​មានការ​រើសអើង​។ ប៉ុន្តែ​ឥឡូវនេះ​ តារា​ភេទ​ទី​បី​បាន​និយាយ​ថា ​ពួក​គេ​ចាប់ផ្តើម មាន​​ហាងឆេង រក​លុយ​បាន​ពី​ពិធី​ម​ង្គ​ល​ការ​ហើយ​។

យោង​តាម​សម្តី​តារា​កំប្លែង​ភេទ​ទី​៣​ មានឈ្មោះ​ពិត​ឃ្លោក មក​រា ​ហៅ​យេ​យេ​ បានអោយ​ដឹង​កាលពី​ពេល ថ្មី​ៗ​នេះ​ថា ​នាង​ដូច​ជា​មិន​ដែល​ត្រូវ​បាន​ម្ចាស់​ដើមការ​គេ​មាក់ងាយ​រិះគន់​អ្វី​ឡើយ​ នៅ​តែ​ឃើញ​ហៅ​ទៅ​ធ្វើ​ជា​ពិធីករ​កាត់​នំ​តាម​រោងការ​ជា​រឿយ​ៗ​។

យេ​យេ​អះអាង​ទៀត​ថា ​នេះ​មក​ពី​យើង​ចេះ​រៀប​ពាក្យពេចន៍​និយាយ​មិន​ចំអេះចំអះ​។ យើង​និយាយ​តែ​ពាក្យ​ណា​ដែល​ធ្វើ​អោយ​គេ​សប្បាយ​ៗ ​កុំ​អសុរ​ស​ ហើយ​ភាគច្រើន​ទទួល​បាន​ការ​ស្វាគមន៍​។ នាង​សប្បាយ​ចិត្ត​ដែល​មាន​ការ​អោយ​តម្លៃ​លើ​តារា​ភេទ​ទី​៣​។ ចំពោះ​តម្លៃ​ធ្វើ​ពិធីករ​កាត់​នំ​ពេល​យប់​នោះ​នៅ​ក្រុងភ្នំពេញ យក​ថ្លៃ ២០០​ដុល្លារ​ដោយ​យើង​មិន​អង្គុយ​និយាយ​តែ​កាត់​នំ​ទេ​ គឺ​មានការ​លេង​កំប្លែង​មួយ​កម្មវិធី​តែ​ម្តង ​ដោយ​ការងារ​ទទួល​កាត់​នំ​នេះ​នាង​ធ្វើ​ជិត​២​ឆ្នាំទៅ​ហើយ​។

លោក​ម៉ា​ដូ​ណា ​ដែល​អ្នក​ណា​ៗ​ក៏​និយម​ហៅ​ថា ​នាង​មុខសេះ​ក៏គេ​ឧស្សាហ៍​ឃើញ​គាត់​មានឱកាស​ក្តាប់​យក​ទីផ្សារ​ការងារ​កាត់​នំ​អាពាហ៍ពិពាហ៍​ច្រើន​រោង​មក ​ហើយក៏​បានអោយ​ដឹង​ដែរ​ថា ​៖ ​លោក​ក៏​មាន​ឱកាស​ចូលរួម​ការ​កាត់​នំ​អាពាហ៍ពិពាហ៍ ​ឬ​ខួបអាពាហ៍ពិពាហ៍ បានជា​ច្រើន​កម្មវិធី​មក​ហើយ​។

ភាគច្រើន​អ្នក​ដែល​អញ្ជើញ​យើង​ដូច​ជា ​មិន​ផ្តោត​លើ​ជំនឿ​អ្វី​នោះ​ទេ​ ព្រោះ​នោះ​ជា​ពិធីជប់លៀង​សប្បាយ​ៗ​ណាមួយ​យើង​អត់​ទៅ​ដំណើរការ​កម្មវិធី​ដូច​ជា​ កាត់សក់​អ្វី​ដែរ​យើង​លេង​កំប្លែង​អោយ​គេ​សើច​តែ​ពេល​យប់​ជប់លៀង​។​ ដូចនេះ​ការ​រិះ​គន់​ គឺ​គ្មាន​នោះ​ទេ ​អោយ​តែ​យើង​គោរព​ការ​និយាយ​ស្តី​មាន​ភាព​សុជីវធម៌​អោយ​ច្រើន​នោះ​ជា​ការ​ស្រេច​។

តារា​ភេទ​ទី​៣​ ផេ​ន ខេ​ក ​ដែល​ទើបតែ​វះកាត់​ទាំង​ទ្រូង​ និង​ប្រដាប់​ភេទ​បាន​ប្រាប់​ដែរ​ថា ​កញ្ញា​ភាគច្រើន​ចាប់​ដៃ​គូ​ជាមួយ​យេ​យេ​ ដែល​ជា​មិត្ត​ជិតដិត​តស៊ូ​ធ្វើការ​តាំងពី​មិន​ទាន់​ល្បី​។ ​នាង​ក៏​ច្បាម​ការងារ​ខួប​កំណើត​​ កាត់​នំ​នៅ​ក្នុង​មង្គលការ​បាន​ច្រើន​រោង​ ដោយ​តម្លៃ​ការងារ​គឺ​២០០​ដុល្លារ​នៅ​ក្នុង​ក្រុង ​បើ​ចេញ​ទៅ​ខេត្ត​យើង​និយាយ​តម្លៃ​ចរចា​​គ្នា​តាម​ក្រោយ​។

ភាគច្រើន​យើង​ទទួល​បានការ​ស្វាគមន៍​ច្រើន​ពី​ភ្ញៀវ​កិត្តិយស ​ដោយ​មាន​អ្នក​ខ្លះមក​សុំ​ថតរូប​ជាមួយ​។​ អ្វី​ដែល​​នាង​អរគុណ ​គឺ​ការ​អោយ​តម្លៃ​ពី​សំណាក់​បងប្អូន​លែង​រើសអើង​ភេទ​ទី​៣​ដូច​មុន ​ព្រោះ​នា​ពេល​បច្ចុ​ប្បន្ន​ភេទ​ទី​៣ ​ភាគច្រើន​ខំ​រក​ស៊ី​ក្នុង​សង្គម​ណាស់​។

ក្រៅពី​កញ្ញា​ទាំង​៣​ខាងលើ​ យើង​ឃើញ​ថា ​មាន​តារា​ភេទ​ទី​៣ ​មួយ​ចំនួន​ទៀត​ក៏​​ខ្លាំង​មិន​អន់​នោះ​ទេ​ ក្នុង​ការ​ចេញ​ទៅ​ច្រៀង ​និង​កាត់​នំ​តាម​ពិធី​រៀប​ការ​ដូច​ជា ​រ៉ូ​លី​ន​ឃើញ​ថា ​មួយ​រដូវ​ៗ​នាង​ច្បាម​ការ​ច្រៀង​នៅ​តាម​កន្លែង​រៀប​ការ​ច្រើន​ណាស់ ​ហើយ​បង្ក​បរិយាកាស​រីករាយ​។

ក្រៅពី​នោះ​នាង​ស្រី​ពៅ​មុខ​ឈើ​ ក៏​ឃើញ​មានការ​ចេញ​មុខ​តាម​រោងការ​ច្រើន​គួរសម​បូក​ទាំងស្រី​ស្អាត​ប៉ុប ពី ក៏​ប្រមូល​លុយ​មិន​ស្ទើរ​នោះ​ដែរ​ ពី​ការងារ​នៅ​មង្គលការ​នេះ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ