ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! រថយន្ត​បុក​បន្ត​គ្នា​នៅ​ផ្លូវជាតិ​លេខ​៤​របួស​ជា​ច្រើន​នាក់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មនុស្ស​ជា​ច្រើន​នាក់​បាន​រង​របួសធ្ងន់​ស្រាល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បន្ទាប់​ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ធុន​ធំ​បុក​រថយន្ត​ធុន​តូច ហើយ​រថយន្ត​ធុន​តូច​នោះ​បន្ត​ទៅ​បុក​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ទៀត ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា ករណី​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១២…

ខេត្តកំពង់ស្ពឺ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មនុស្ស​ជា​ច្រើន​នាក់​បាន​រង​របួសធ្ងន់​ស្រាល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បន្ទាប់​ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ធុន​ធំ​បុក​រថយន្ត​ធុន​តូច ហើយ​រថយន្ត​ធុន​តូច​នោះ​បន្ត​ទៅ​បុក​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ទៀត ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ករណី​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​រលាំង​សង្កែ សង្កាត់​សុពណ៌​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ចំណុច​គីឡូម៉ែត្រ​លេខ​៤៣-៤៤ ។
សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​ប្រាប់​អំពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ខណៈ​កំពុង​រវល់​នៅ​កន្លែង​កើតហេតុ​ក៏​ដូច​ជា​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ