ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

…​អត់​ខ្ពើម​ទេ !

5 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​ធ្វើ​នយោបាយ​ដូច​លោក​សម រ​ង្ស៊ី​…​រត់ចោលស្រុក​ ស្ទើរ​គ្រប់​អាណត្តិ​បែប​នេះ​មិន​ល្បី​ទេ​…​ល្បី​តែ​ម្យ៉ាង​ គឺ​រត់ចោលស្រុក​…​រត់លឿន​ណាស់​…​អត់មាន​ប្រាប់​កោះសន្តិភាព​មួយ​ម៉ាត់សោះ ។ ជួយ​​ប្រាប់​បន្តិច​ទៅ​ចុះ​…​បើ​ចង់​ល្បីគួរតែ​វិល​វិញ​…​គួរតែ​រត់ចោលស្រុក​បារាំង​…​វិល​មក​ស្រុក​ខ្មែរ​វិញ​សាកមើល​…​តើ​គុក​ស្វាគមន៍​ដែរ​ឬ​អត់ ? លោក សម រ​ង្ស៊ី…

អ្នក​ធ្វើ​នយោបាយ​ដូច​លោក​សម រ​ង្ស៊ី​…​រត់ចោលស្រុក​ ស្ទើរ​គ្រប់​អាណត្តិ​បែប​នេះ​មិន​ល្បី​ទេ​…​ល្បី​តែ​ម្យ៉ាង​ គឺ​រត់ចោលស្រុក​…​រត់លឿន​ណាស់​…​អត់មាន​ប្រាប់​កោះសន្តិភាព​មួយ​ម៉ាត់សោះ ។

ជួយ​​ប្រាប់​បន្តិច​ទៅ​ចុះ​…​បើ​ចង់​ល្បីគួរតែ​វិល​វិញ​…​គួរតែ​រត់ចោលស្រុក​បារាំង​…​វិល​មក​ស្រុក​ខ្មែរ​វិញ​សាកមើល​…​តើ​គុក​ស្វាគមន៍​ដែរ​ឬ​អត់ ?

លោក សម រ​ង្ស៊ី គឺជា​ទណ្ឌិត​ម្នាក់​រួច​ទៅ​ហើយ​…​ចង់​ដឹង​គុក​ស្វាគមន៍ ឬ​គុក​ខ្ពើម​…​មាន​តែ​សាកល្បង​ម្តង​មើល​…​ព្រោះ​ធ្វើ​នយោបាយ​ចង់​ល្បី​…​ចង់​បានការ​អាណិតអាសូរ ឬ​ចង់បាន​ការ​គាំទ្រ​រហូត​ដល់​អស់​ជីវិត​…​មាន​តែ​បាន​ដេក​គុក​មួយ​មុខ​គត់ ។

ប្រថុយ​ប្រាណ​ជាប់គុក​ទើប​ល្បី​…​ជួនកាល​ចៃដន្យ​ពេក​ គុក​ខ្ពើម​មិនឱ្យ​ដេក​ក៏​មាន​ដែរ​…​ដូច​លោក​កឹ​ម សុខា ដេក​គុក​ត្រពាំង​ថ្លុ​ង​…​ទាល់តែ​គុក​ខ្ពើម​ដេញ​មក​ឱ្យ​ដេក​ផ្ទះ​ក៏​ម្យ៉ាងដែរ​…​ល្បី​ជាង​លោក​សម រ​ង្ស៊ី ឆ្ងាយ​ណាស់​… សមតែ​លោក​ច្រណែន​ក៏មិន​តិច​ដែរ ។

អ្នកវិភាគ​ខ្លះ​និយាយ​ថា​…​ប្រសិនបើ​លោក​សម រ​ង្ស៊ី វិល​វិញ​មែន​…​គុក​អត់​ខ្ពើម​គាត់​ទេ​…​ហ៊ាន​ចូល​ដល់​ដី​ខ្មែរ គុក​ស្វាគមន៍​ដោយ​រីករាយ​…ចំណែក​រឿង​ចង់​ល្បី​…​រឿង​ស្រមោច​លើកគ្នា​គាំទ្រ​…​មិន​ប្រាកដ​ទេ​…​កុំ​ជឿ​តាម​ការ​យល់សប្តិ​ឱ្យ​សោះ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ