ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រដ្ឋា​​ភិបាល​​ប្រទេស​​ប្រេស៊ីល​សាកល្បង​វ៉ាក់សាំង​ថ្មីទប់ស្កាត់​​នឹង​ជំងឺ​អេដស៍​

10 ឆ្នាំ មុន

យោង​​តាម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​វិទ្យា​ស្ថា​ន​ស្រាវ​ជ្រាវ​មួយ​របស់​ប្រេ​​ស៊ីល​បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យា​សាស្ត្រ​ប្រេស៊ីល​នឹង​សាក​ល្បង​ប្រើ​ប្រាស់​​វ៉ាក់សាំ​ង​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ហើយ​គម្រោង​នេះ​នឹង​ចាប់​ផ្តើម​ពិសោធ​​​ទៅ​លើ​សត្វ​ស្វា​នៅ​ក្នុង​ឆ្នាំនេះ​​ ។

បើ​យោងតាម​មូល​និធិ​ស្រាវ​ជ្រាវ​រដ្ឋ​សាវ​ប៉ូឡូ​ (FAPESP)​ បាន​ឱ្យ​ដឹង​ថា វ៉ាក់​សាំង​ថ្មី​នេះ​មាន​ឈ្មោះ​ថា ​HIVBr18​ ជា​វ៉ាក់សាំង​ប្រឆាំង​មេរោគ​អេដស៍​ត្រូវ​បាន​អភិ​វឌ្ឍ​​និង​ធ្វើ​ការ​សាក​ល្បង​ដោយ​ក្រុម​និស្សិត​មក​ពី​មហា​វិទ្យា​ល័យ​វិទ្យា​​សាស្ត្រ​នៃ​សាកល​វិទ្យា​ល័យ​សាវប៉ូឡូ​​ ។

អ្នក​វិទ្យា​សាស្ត្រនិយាយ​ថា ​នៅ​ដំណាក់​កាល​អភិ​វឌ្ឍន៍​បច្ចុប្បន្ននេះ​វ៉ាក់​​សាំង​នឹង​មិន​អាច​សម្លាប់​មេ​រោគ​លើ​សារ​ពាង្គ​កាយ​បាន​ទេ​ ។​ ប៉ុន្តែ​វ៉ាក់សាំង​ថ្មី​នេះ​នឹង​មាន​សមត្ថ​ភាព​អាច​ធ្វើ​ឲ្យ​មេរោគ​នោះ​ស្ថិត​​​នៅ​កម្រិត​ទាប​ដែល​អ្នក​ផ្ទុក​មេរោគនឹង​មិន​វិវត្តន៍​ការ​បាត់​បង់​ភាព​សុំា​ឬ​ក៏​ចម្លង​មេរោគ​បាន​ ។​  អ្នក​ស្រាវ​ជ្រាវ​​​និយាយ​ថា​ ការ​​សាក​ល្បង​លើ​សត្វ​ស្វា​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​មាន​រយៈ​ពេល​២​ឆ្នាំ ។

លោក​Cunha​ Neto​​អ្នក​ស្រាវ​ជ្រា​វ​ម្នាក់​និយាយ​ថា ​គោល​ដៅ​របស់​យើង​គឺ​ត្រូវ​សាក​ល្បង​​​វិធី​សាស្ត្រ​ការ​ធ្វើ​ឲ្យ​ស៊ាំនឹង​ជំងឺ​ដើម្បី​ជ្រើស​រើស​វិធី​សាស្ត្រម​ួយ​ដែល​អាច​ជំរុញ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​ប្រព័ន្ធ​ភាព​សុំា​កាន់​តែខ្លាំ​ងក្លា ហេតុ​ដូច្នេះ​យើង​អាច​យក​វា​ទៅ​សាក​ល្បង​លើ​មនុស្ស​បាន​ ៕