គន្លឹះ 5 យ៉ាង​សម្រាប់​លេបថ្នាំ​គ្រាប់​ឲ្យ​ត្រឹមត្រូវ

Sponsored

ថ្នាំ​គ្រាប់​ពន្យារកំណើត ឬ​ថ្នាំ​គ្រាប់ គឺជា​វិធី​មួយ​នៃ​ការ​ពន្យារកំណើត និង​ការពារ​ការ​មាន​ផ្ទៃពោះ​។ ថ្នាំ​គ្រាប់ មាន​សុវត្ថិភាព តម្លៃ​សមរម្យ និង​មាន​ប្រសិទ្ធភាព​នៅ​ពេល​អ្នក​ញ៉ាំ​វា​ត្រឹមត្រូវ​គ្រប់ពេលវេលា​។ វា​ក៏​ផ្តល់​ប្រយោជន៍​ដល់​សុខភាព​ផ្សេង​ទៀត​ដែរ​ក្រៅពី​ការពារ​ការ​មាន​ផ្ទៃពោះ ។

១-​លេប 1​គ្រាប់​រៀងរាល់ថ្ងៃ នៅ​ពេល​ដូច​គ្នា​ដដែល

ប្រសិនបើ​អ្នក​លេប​បន្ទះ​28​ថ្ងៃ​នោះ​ត្រូវ​លេប 1​គ្រាប់​រៀងរាល់ថ្ងៃ​រយៈពេល​28​ថ្ងៃ​ជាប់​គ្នា និង​នៅ​ពេលវេលា​ដូច​គ្នា​ដដែល​។ បន្ទាប់​មក​ចាប់ផ្តើម​បន្ទះ​ថ្មី​នៅ​ថ្ងៃ​ទី 29 ។ ភាគច្រើន​បន្ទះ​28​ថ្ងៃ មាន​ថ្នាំ​គ្រាប់​ដែល​គ្មាន​អ័រម៉ូន​ចំនួន 7​ថ្ងៃ ។ អ្នក​នឹង​មាន​រដូវ​នៅ​ក្នុង​អាទិត្យ​ដែល​អ្នក​ញុំ​ា​ថ្នាំ​គ្មាន​អ័រម៉ូន​នោះ ។

ប្រសិនបើ​អ្នក​លេប​បន្ទះ​21​ថ្ងៃ នោះ​ត្រូវ​លេប 1​គ្រាប់​រៀងរាល់ថ្ងៃ​រយៈពេល 21​ថ្ងៃ​ជាប់​គ្នា បន្ទាប់ មក​មិន​បាច់​លេបថ្នាំ​រយៈពេល 7​ថ្ងៃ ។ អ្នក​នឹង​មាន​រដូវ​នៅ​កំឡុង​អាទិត្យ​ទី 4 ដែល​អ្នក​មិន​បាន លេបថ្នាំ​នោះ​។

២-​ប្រើ​កម្មវិធី​ពន្យារកំណើត ឬ​កម្មវិធី​តាមដាន​វដ្ត​រដូវ​លើ​ទូរស័ព្ទ

ប្រើ​កម្មវិធី​ពន្យារកំណើត ឬ​កម្មវិធី​តាមដាន​វដ្ត​រដូវ​លើ​ទូរស័ព្ទ​របស់​អ្នក​សម្រាប់ ការ​រំលឹក​ឲ្យ​លេបថ្នាំ ឬ​ប្រើ​នាឡិកា​រោ​ធិ៍ ប្រតិទិន លើ​ទូរស័ព្ទ​ដើម្បី​តាមដាន​។

៣-​ជ្រើសរើស​ពេល​ដើម្បី​ចាប់ផ្តើម​លេបថ្នាំ

អ្នក​អាច​ចាប់ផ្តើម​លេបថ្នាំ​គ្រាប់​នៅ​ពេល​ណា​ក៏​បាន ប៉ុន្តែ​ត្រូវ​ចាំ​ថា ត្រូវ​លេប​នៅ​ថ្ងៃ​ណា​ដែល​អាច​ការពារ​អ្នក​បាន​ភ្លាម​ៗ ។

ថ្ងៃ​ទី​មួយ​នៃ​រដូវ ៖ ប្រសិនបើ​អ្នក​លេបថ្នាំ​គ្រាប់​នៅ​ថ្ងៃ​ទី​មួយ​នៃ​រដូវ និង​បន្ត​លេប​រៀងរាល់ថ្ងៃ​នៅ ពេល​ដូច​គ្នា​ដដែល នោះ​អ្នក​នឹង​ទទួល​បានការ​ការពារ​ភ្លាម​ៗ​។ចាប់ផ្តើម​ភ្លាម​ៗ ៖ ប្រសិនបើ​អ្នក​ចាប់ផ្តើម​លេបថ្នាំ​គ្រាប់​នៅ​ថ្ងៃ​ណាមួយ​នោះ​អ្នក​ត្រូវ​លេបថ្នាំ​ឲ្យ​បាន​យ៉ាងតិច​7​ថ្ងៃ ដើម្បី​ទទួល​បានការ​ការពារ​ពី​ការ​មាន​ផ្ទៃពោះ ។ អ្នក​ត្រូវ​ប្រើ​មធ្យោបាយ ការពារ​ផ្សេង​ទៀត​ដូច​ជា​ស្រោមអនាម័យ ឬ​មិន​រួម​ភេទ​ក្នុង​កំឡុង​អាទិត្យ​ទី​មួយ​នៃ​ការ​លេបថ្នាំ​។

ចាប់ផ្តើម​ថ្ងៃអាទិត្យ ៖ ប្រសិនបើ​អ្នក​ចាប់ផ្តើម​លេបថ្នាំ​គ្រាប់​នៅ​ថ្ងៃអាទិត្យ​ទី​មួយ បន្ទាប់​ពី​រដូវ​មក នោះ​អ្នក​ត្រូវ​ប្រើ​មធ្យោបាយ​ការពារ​ផ្សេង​ទៀត​ដូច​ជា ស្រោមអនាម័យ ឬ​មិន​រួម​ភេទ​យ៉ាងតិច 7​ថ្ងៃ ក្នុង​កំឡុង​ពេល​លេបថ្នាំ​។

៤-​ភ្លេច​លេបថ្នាំ

គួរ​ពិចារណា​ប្រើ​មធ្យោបាយ​ការពារ​ផ្សេង​ទៀត​ដូច​ជា ស្រោមអនាម័យ ឬ​មិន​រួម​ភេទ សម្រាប់ 7​ថ្ងៃ ដំបូង​បន្ទាប់​ពី​ភ្លេច​លេបថ្នាំ​គ្រាប់ ​លេបថ្នាំ 1​គ្រាប់​ភ្លាម ពេល​អ្នក​ចាំ​ថា​អ្នក​បាន​ភ្លេច​លេបថ្នាំ និង​លេបថ្នាំ​តាម​ធម្មតា​នៅ​ក្នុង​ថ្ងៃ ដដែល​នោះ​។

៥-​ថ្នាំ​គ្រាប់​មិន​អាច​ការពារ​ប្រឆាំង​ពី​ជំងឺ​កាមរោគ

ត្រូវ​ចាំ​ថា ថ្នាំ​គ្រាប់​អាច​ការពារ​អ្នក​ពី​ការ​មាន​ផ្ទៃពោះ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិនមែន​ជម្ងឺ​កាមរោគ​នោះ​ទេ​។ ប្រើ​ស្រោមអនាម័យ ដើម្បី​ការពារ​ខ្លួន​អ្នក​ពី​ជម្ងឺ​កាមរោគ និង​ការ​មាន​ផ្ទៃពោះ ដូ​ច្នេះហើយ​ទាំង​ថ្នាំ​គ្រាប់ និង​ស្រោមអនាម័យ រួម​ជាមួយ​គ្នា​គឺជា​មធ្យោបាយ​ការពារ​ការ​មាន​ផ្ទៃពោះ​ដ៏ ល្អ​មួយ​។

ចង់​ស្វែង​យល់​បន្ថែម​អំពី​ជម្រើស​ក្នុង​ការ​ពន្យារកំណើត​មែន​ទេ? ​សូម​ចូល​មើល​និង​តាមដាន​ទំព័រ ហ្វេ​ស​ប៊ុក​⁣ Women Health Cambodia ដើម្បី​ទទួល​បាន​ព័ត៌មាន​ប្រចាំ​ស​ប្តា​ហ៍​ស្តី​ពី​សុខភាព​បន្ត​ពូជ និង​ការ​ពន្យា​កំណើត ឬ ទាក់ទង​មក​លេខ​ទូរស័ព្ទ 031 333 0334 សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ផលិត​ផល​៕ ដោយ​សហការ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ