រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអះអាងសេដ្ឋកិច្ចកម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខនោះទេ ហើយក៏មិនត្រូវយកឯករាជ្យភាព និងអធិបតេ យ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ ។
ការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាល បន្ទាប់ពីសហភាពអឺរ៉ឺបសម្រេចដកការអនុគ្រោះពន្ធពីកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងមក ។ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះយ៉ាងដូច្នេះថា ស្ថានភាពនយោបាយសង្គម និងសេដ្ឋកិច្ចនៅក្នុងប្រទេសជាតិសព្វថ្ងៃ គឺកំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ ។
ចំពោះចំណូលពន្ធគយ គឺបានកើនឡើងជាបន្តបន្ទាប់ ។ សម្តេចបានបញ្ជាក់ថា «កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានា ដែលចង់ឃើញកម្ពុជារីកកាន់តែចម្រើនទៅមុខពិតប្រាកដដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ» ។
សម្តេចបានបន្តថា សេដ្ឋកិច្ចកម្ពុជាដែលពីមុនហ៊ុំព័ទ្ធដោយទារុណកម្ម និងការកៀបសង្កត់ ប៉ុន្តែពេលនេះ គឺបានងើបលូតលាស់ និងកាន់តែរឹងមាំ ។ ប្រទេសយើងពីមុនដែលធ្លាប់ជា ប្រទេសក្រីក្រធ្លាក់ដល់បាតដាល ប៉ុន្តែឥឡូវ គឺបានងើបលេចធ្លោររួចផុតពីភាពក្រីក្រជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ។ ដោយសារចំណូលពន្ធកាន់តែខ្ពស់ការព្យាករណ៍របស់ យើងទៅថ្ងៃអនាគត គឺកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានអរគុណដល់បងប្អូនអាជីវករពាណិជ្ជករ និងវិនិយោគគិន ដែលបានបំពេញកាតព្វកិច្ចបង់ពន្ធ និងបានពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគឲ្យកាន់តែធំឡើងនៅក្នុងប្រទេសជាតិ ។ សម្តេចក៏បានលើកឡើងថា វិស័យឯកជនទាំងអស់នៅកម្ពុជា ដែលបានរួមចំណែក អភិវឌ្ឍន៍ប្រទេស និងពង្រឹងសេដ្ឋកិច្ចជាតិឲ្យបានរឹងមាំមកទល់សព្វថ្ងៃ និងអរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជនដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសជាតិយើង ។
សូមជម្រាបថា ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយមួយថ្ងៃពីសហភាពអឺរ៉ុបបានសម្រេចដកការអនុគ្រោះពន្ធមកលើកកម្ពុជា ។ សហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ននូវការទទួលបានអាទិភាពរបស់កម្ពុជាលើទីផ្សារសហភាពអឺរ៉ុប ក្រោមគម្រោងពាណិជ្ជកម្ម គ្រប់យ៉ាងលើកលែងតែអាវុធ ឬ EBA ។ EBAអាចត្រូវបានលុបចោលប្រសិនបើប្រទេសទទួលផលមិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ ។
សូមរំលឹកថា ប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធីទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធត្រូវបានសហភាពអឺរ៉ុបបង្កើតឡើង កាលពីឆ្នាំ២០០១ ដូច្នេះកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះកាលពីឆ្នាំ២០១២ ក្រោមប្រព័ន្ធអនុគ្រោះពន្ធកម្ពុជាបានរួចផុតពីកាតព្វកិច្ចពន្ធជិត៧រយលានដុល្លារក្នុងមួយឆ្នាំៗ ចំពោះទំនិញនាំចេញទៅទីផ្សារអឺរ៉ុប ៕
ខេត្តប៉ៃលិន ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងភូមិយ៉ាងគគ្រឹកគគ្រេង ដែលជាហេតុធ្វើឱ្យមានបញ្ហា...
ស្ត្រី គឺមានហានិភ័យខ្ពស់ក្នុងការវិវឌ្ឍនៃជំងឺនេះជាងបុរស ។ ការឆ្លងមេរោគ គឺត្រឹមតែនៅលើប្លោកនោមអាចធ្វើឲ្យមានការឈឺចាប់ និងជាការរំខានយ៉ាងខ្លាំង ។ទោះជា...
ខេត្តព្រះវិហារ ៖ ប្រជាសហគមន៍កសិកម្មចំនួន៨ដែលបានចុះកិច្ចសន្យាដាំដំណាំដំឡូងមីសរីរាង្គលក់ឲ្យក្រុមហ៊ុន អេមរុ រាសយ៍ សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីពួកគាត់...
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានកាន់រូបថតមួយសន្លឹកដែលអះអាងថា ជាប្រុសស្នេហ៍មកប្តឹងសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យជួយអន្តរាគមន៍ក្រោយពីស្គាល់គ្នាតាមរយៈហ្វេ...
រាជធានីភ្នំពេញ ៖ បុរស២នាក់បានក្លែងខ្លួនធ្វើជាសង្ឃ បានចេញដើរបិណ្ឌបាត្រគ្រប់ច្រកល្ហកតាមទីប្រជុំជន និងតាមផ្ទះតាមភូមិនានា ហើយប្រជាពលរដ្ឋតែងនាំគ្នា...
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៨ កម្ភៈ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ស្ត្រី២នាក់ដែលជាមេខ្លោងឆបោកថយន្តគេចំនួន៤២គ្រឿងទៅបញ្ចាំតាម...
ខេត្តស្វាយរៀង ៖ អគារថ្មីសន្លាងមួយដែលផុសត្រដែតចំកណ្ដាលក្រុងស្វាយរៀង គឺជាអគារសាខាធនាគារជាតិនៃកម្ពុជាខេត្តស្វាយរៀង ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជា...
ខេត្តតាកែវ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់...
ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្តPRUIS ពណ៌.ស គ្មានស្លាកលេខ ធ្វើដំណើរពីក្រុងព្រះសីហនុ ទៅកាន់ស្រុកកំពង់សិលា ខណៈពេលបួងចង្កូតបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែ...
មាឃបូជាជាបុណ្យថ្នាក់ជាតិដ៏ធំមួយក្នុងចំណោមបុណ្យជាតិដទៃទៀត ដែលបណ្តាប្រទេសក្នុងពិភពលោកអ្នកកាន់ព្រះពុទ្ធសាសនាតែងប្រារព្ធធ្វើមិនដែលខាននៅពេលដល់...
អាល្លឺម៉ង់ ៖ ភ្នាក់ងារសារព័ត៌មាន Channel News Asia បានឲ្យដឹងកាលពីថ្ងៃសៅរ៍ មកថា អ្នកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel បាននិយាយថា ការដែលសហរដ្ឋអាមេរិកគម្រាមដាក់ពន្ធលើរថយន្ត...
ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងបុកជាមួយម៉ូតូមួយគ្រឿង បណ្តាល បុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ត្រូវបាន...
ប្រទេសថៃ ៖ យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃសៅរ៍ កម្លងមកថា ក្រុមតំណាងអតិថិជនក្នុងប្រទេសថៃបានសន្យាថា នឹងបង្កើតយុទ្ធនាការបង្ខំដល់គណៈកម្មាធិការជាតិ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យ៥នាក់បានត្រូវអស់លក្ខណ៍ ខណៈជិះម៉ូតូចំនួន៣គ្រឿងដេញតាមវាយនិងធាក់យុវជន២នាក់ ប៉ុនប៉ងប្លន់យកម៉ូតូ១គ្រឿង ពេលយុវជនរងគ្រោះកំពុង...
ខេត្តសៀមរាប ៖ ឈ្មួញជីកដីលក់ដែលមានរណ្ដៅជ្រៅដល់ក្បាលប្រេតរាប់រយកន្លែងក្នុងខេត្តសៀមរាប និងមានជំរៅដ៏ជ្រៅធំប៉ុនមហាមេឃ បានកំពុងតែប្រព្រឹត្តខុសទៅនឹងច្បាប់...
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់យកសំណាញ់ទៅបង់ត្រី បណ្តាលឱ្យលង់ទឹកស្ទឹងស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ...
រាជធានីភ្នំពេញ ៖ មេធាវីការពារក្តីឲ្យលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិចង់ឃើញលោក សម រង្ស៊ី វិលចូលស្រុកតាមការសន្យា និងភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ថ្ងៃទី 18 កុម្ភះ ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខពីរក្នុងពិភពលោក បានរៀបចំសន្និសីទសារព័ត៌មានប្រូម៉ូសិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 និងកម្មវិធី...
អស្ចារ្យ១៥កើតពេញបូណ៌មីខែមាឃជាថ្ងៃដែលព្រះអង្គប្រជុំសន្និបាតភិក្ខុជាព្រះអរហន្តសាវកទាំងអស់មានតែម្តងគត់ក្នុងជីវិតព្រះពុទ្ធសាសនាដែលចាត់ថាជាថ្ងៃនាំសិរី...
ប្រទេសឡាវ ៖ យោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Bangkok Post កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា លោកស្រី Fekitamoeloa Utoikamanu ដែលជាអគ្គលេខាធិការរងប្រចាំអង្គការសហប្រជាជាតិ និងជា...