ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​…! រង្វាន់​ធំ​ទឹកប្រាក់ ១០០​លាន​រៀល ដល់​អតិ​ជន​មានសំណាង​២​នាក់​ក្នុង​ថ្ងៃ​តែ​មួយ

5 ឆ្នាំ មុន
  • ភ្នំពេញ

ជាមួយនឹង​ការ​ចាប់ផ្ដើម​រដូវ​កាល​ទី​៣ ក្នុង​ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក តាន់ អ៊ី​ឈី​តាន់ បាន​ចុះ​មក​ប្រគល់​រង្វាន់​ធំ​ដល់​អតិថិជន​របស់​ខ្លួន ដែល​មានសំណាង​បាន​ឈ្នះ​ទឹកប្រាក់​ចំនួន​១០០​លាន​រៀល…

ជាមួយនឹង​ការ​ចាប់ផ្ដើម​រដូវ​កាល​ទី​៣ ក្នុង​ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក តាន់ អ៊ី​ឈី​តាន់ បាន​ចុះ​មក​ប្រគល់​រង្វាន់​ធំ​ដល់​អតិថិជន​របស់​ខ្លួន ដែល​មានសំណាង​បាន​ឈ្នះ​ទឹកប្រាក់​ចំនួន​១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ ចំនួន​២​នាក់ ដោយ​ផ្ទាល់​ដៃ​ក្នុង​ថ្ងែ​តែ​មួយ ។

ចំពោះ​អតិថិជន​ដែល​មាន​មហា​សំណាង​បាន​ឈ្នះ​រង្វាន់​ធំ​ពី​តែ​បៃតង អ៊ី​ឈី​តាន់ នូវ​ចំនួន​ទឹក​១០០​លាន​រៀល​ទាំង​ពីរ​នាក់​ខាងលើ​នេះ ទី​១ មានឈ្មោះ វ៉​ន សុខ​ខួច ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​អាជីព​ជា​តន្ត្រីករ បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភនំពេញ​។

ទី​២ មានឈ្មោះ លី អាំ​ម​រា ភេទ​ស្រី អាយុ ២៤​ឆ្នាំ បម្រើ​ការងារ​ជា​កម្មការិនី​រោងចក្រ​ប៉ាក់ មានស្រុក​កំណើត​នៅ​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ហើយ​បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នៅ​ចំពោះ​មុខ​ក្រុមការងារ ដែល​មាន​វត្តមាន​របស់​លោក តាន់ អ៊ី​ឈី​តាន់ ចុះ​ប្រគល់​ប្រាក់​រង្វាន់​ដោយ​ផ្ទាល់​​តែ​ម្ដងនោះ លោក វ៉​ន សុខ​ខួច បាន​ប្រាក់​ឱ​ដឹង​ថា កាលពីមុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន នៅ​ពេល​ទៅ​ផ្សារ​ជម្ពូរ​វ័​ន្ត​ជាមួយ​ម្ដាយ​របស់​ខ្លួន ហើយ​គាប់​ជួន​ម្តាយ​ស្រេកទឹក​ផង​នោះ​ក៏​ទិញ​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​តែ​ក្រូចឆ្មារ​ទឹកឃ្មុំ​ឱ្យ​ម្តាយ​ទទួលទាន​។ លុះ​ពេល​មួល​គម្រប​ដប​ទទួលទាន​ក៏​ឃើញ​ត្រូវ​រង្វាន់ Free ចំនួន​១​ដប ហើយ​ក៏​ប្ដូរ​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ទិញ ដើម្បី​យក​មក​ទទួលទាន​មួយ​ដប​ទៀត​។

លោក​បាន​បន្ត​ទៀត​ថា អ្វី​ដែល​ធ្វើ​ឱ្យធ្វើ​ឱ្យ​លោក​ភ្ញាក់ផ្អើល​នោះ​គឺ​នៅ​ពេល​មួល​គម្រប​ដប​ទី​២ ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល​នៅ​ក្នុង​គម្រប​ដប ភ្លាម​នោះ​លោក​មិន​បាន​ប្រាប់​អ្នកលក់​ភ្លាម​នោះ​ទេ ហើយ​ក៏​នាំ​ម្តាយ​ទៅ​ដល់​ផ្ទះ ទើប​ប្រាប់​ក្រុម​គ្រួសារ​ឱ្យ​ដឹង និង​ទូរស័ព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​តែ​ម្ដង​។ លោក​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​ប្រាក់​រង្វាន់​១០០​លាន​រៀល លោក​នឹង​ប្រគល់​ជូន​ម្ដាយ​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ​ទាំងអស់​។

ដោយឡែក​អ្នក​នាង លី អាំ​ម​រា អ្នក​ទទួល​រង្វាន់​ទី​២​ក្នុង​ថ្ងៃ​តែ​មួយ​នោះ​ក៏​បាន​ប្រាប់​ផង​ដែរ​ថា កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ នៅ​ពេល​ទៅ​ធ្វើការ​នៅ​រោងចក្រ អ្នក​នាង​បាន​ទិញ​តែ​បៃតង​អ៊ី​ឈី​តាន់ រសជាតិ​ផ្លែ​គូ​លេ​ន​មួយ​ដប​ទទួលទាន​ដូច​សព្វដង លុះ​ពេល​មួល​គម្រប​ដប​ស្រាប់តែ​ឃើញ​មាន​រង្វាន់​ធំ ១០០​លាន​រៀល​តែ​ម្ដង គ្រាន់តែ​ឃើញ​ភ្លាម អ្នក​នាង​ស្ទើរតែ​គាំងបេះដូង​ព្រោះ​រំភើប​ពេក​។

អ្នក​នាង​ប្រាប់​ថា បន្ទាប់​ពី​ទទួល​បាន​ប្រាក់​រង្វាន់​នេះ អ្នក​នាង​នឹង​យក​ទៅ​សងបំណុល​ជំនួស​គ្រួសារ​ដែល​ជំពាក់​គេ ហើយ​ទុក​មួយ​ចំណែក​ទិញ​សម្រាប់​ធ្វើ​ចំការ សល់​ប៉ុន្មាន​ទុក​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​នៅ​ថ្ងៃ​អនាគត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០១៩ នេះ ក្រុមហ៊ុន តែ​បៃតង អ៊ី​ឈី​តាន់ បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់ ១០០​លាន​រៀល រហូត​ដល់​៧០​រង្វាន់​, ម៉ូតូ Scoopy i ចំនួន​៧០​រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន​៧០​រង្វាន់ រួម​ជាមួយនឹង​រង្វាន់ Free តែ​បៃតង​អ៊ី​ឈី​តាន់ រាប់​លាន​រង្វាន់​ទៀត​។ រួសរាន់​ឡើង អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់ អាច​ជា​រូប​អ្នក ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ