ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ឈរឈ្មោះ​ធ្វើ​ប្រធាន​ធនាគារពិភពលោក​សន្យា​សហការ​ជាមួយ​កូរ៉េ​ខាងត្បូង​ដើម្បី​កូរ៉េ​ខាងជើង

5 ឆ្នាំ មុន

សេ​អ៊ូ​ល ៖ យោង​ទៅ​តាម​ភ្នាក់ងារ​សារព័ត៌មាន Yonhap News របស់​កូរ៉េ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ កន្លង​មក​ថា ក្រសួង​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា បេក្ខជន​ឈរឈ្មោះ​ធ្វើ​ប្រធាន​​ធនាគារពិភពលោក…

សេ​អ៊ូ​ល ៖ យោង​ទៅ​តាម​ភ្នាក់ងារ​សារព័ត៌មាន Yonhap News របស់​កូរ៉េ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ កន្លង​មក​ថា ក្រសួង​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា បេក្ខជន​ឈរឈ្មោះ​ធ្វើ​ប្រធាន​​ធនាគារពិភពលោក (World Bank) គឺ​លោក David Malpass ដែល​ជា​ជម្រើស​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ផង​ដែរ​នោះ​បាន​សន្យា​ថា នឹង​សហការ​ជាមួយនឹង​កូរ៉េ​ខាងត្បូង​ក្នុង​ការ​អភិវឌ្ឍន៍​កូរ៉េ​ខាងជើង និង​ក្នុង​វិស័យ​ផ្សេង​ៗ​ដទៃ​ទៀត ។

អំណះអំណាង​នេះ​ត្រូវ​បាន​លេចឡើង​បន្ទាប់​ពី​លោក Hong Nam-Ki ដែល​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កូរ៉េ​ស្នើ​ដល់​ធនាគារពិភពលោក​ឲ្យ​ដើរតួ​សំខាន់​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ដល់​ការ​អភិ​វឌ្ឍន៍​កូរ៉េ​ខាងជើង​ក្នុង​ករណី​មានដំណើរ​ការ​ល្អ​លើ​ការ​បោះបង់​អាវុធ​នុយក្លេអ៊ែរ ។

លោក​ប្រធានាធិបតី​ត្រាំ​នឹង​មាន​កិច្ចប្រជុំ​លើក​ទី​ពីរ​ជាមួយនឹង​អ្នកដឹកនាំ Kim Jong-un របស់​កូរ៉េ​ខាងជើង​នៅ​ថ្ងៃ​ទី ២៧​ដល់​២៨​ខែកុម្ភៈ​ខាង​មុខ​នេះ​នៅ​រដ្ឋធានី​ហាណូយ​របស់​ប្រទេស​វៀតណាម ។

កាលពី​ឆ្នាំ ២០១៨ លោក​ប្រធានាធិបតី Moon Jae-in របស់​កូរ៉េ​ខាងត្បូង​បាន​និយាយ​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា​លោក Kim បាន​បង្ហាញ​ភាព​ប្តេជ្ញា​ចូលរួម​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ធនាគារពិភពលោក និង​ភ្នាក់ងារ​អន្តរជាតិ​ដទៃ​ទៀត ។

លោក Mahmoud Moheildin ដែល​ជា​អនុប្រធាន World Bank Group បាន​និយាយ​កាលពី​ខែតុលា​ឆ្នាំ ២០១៨ ថា កូរ៉េ​ខាងជើង​ត្រូវ​តែ​ឆ្លងកាត់​ដំណើរការ​ចាំបាច់​ដើម្បី​ទទួល​បានការ​គាំទ្រ​ពី​សមាជិក​ប្រទេស ហើយ​វា​អាច​កើត​មាន​ឡើង​បាន​លុះត្រាតែ​ប្រទេស​នេះ​គោរព​តាម​ការ​សន្យា​ថា​នឹង​បោះបង់​ចោល​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ ។

គួរ​បញ្ជាក់​ដែរ​ថា ការ​ចូល​ជា​សមាជិក​ធនាគារពិភពលោក​នឹង​ជួយ​ឲ្យ​កូរ៉េ​ខាងជើង​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ដែល​មាន​សារៈសំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ពួក​គេ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក Malpass បាន​ស្នើ​ដល់​កូរ៉េ​ខាងត្បូង​ឲ្យ​គាំទ្រ​លោក​ក្នុង​ការ​ឈរឈ្មោះ​ជា​ប្រធាន​ធនាគារពិភពលោក​ទៀត​ផង ហើយ​លោក​រដ្ឋមន្ត្រី Hong បាន​និយាយ​ថា​កូរ៉េ​ខាងត្បូង​គាំទ្រ​ដល់​លោក Malpass ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ