ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​ដល់​ទូត​អ៊ី​តា​លី​ថ្មី​បង្កើត​យន្តការ​ទ្វេភាគី ទប់ស្កាត់​ពាណិជ្ជកម្ម​អឺរ៉ុប​បាន​ប៉ះពាល់​ដល់​កសិករ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​អនុម័ត​របស់​សហគមន៍​អឺរ៉ុប​មក​លើ​កម្ពុជា​ដោយ​ចោទប្រកាន់​ថា កម្ពុជា​រឹតតែ​បិទ​លំហរ​នយោបាយ​ចំពោះ​បក្ស​ប្រឆាំង និង​រឹតត្បិត នាំ​អង្ករ​ពី​កម្ពុជា​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​ជា​ការ​សម្រេច​ខុស និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កសិករ​កម្ពុជា​ជា​អ្នក​ផលិត​ស្រូវ ។ ការ​ថ្លែង​នេះ​នៅ​ក្នុង​ជំនួប​សំដែង​ការ​ជួប​ជា​លោក ល័​រ​រិ​ន​ហ្គោ…

រាជធានី​ភ្នំពេញ ៖ ការ​អនុម័ត​របស់​សហគមន៍​អឺរ៉ុប​មក​លើ​កម្ពុជា​ដោយ​ចោទប្រកាន់​ថា កម្ពុជា​រឹតតែ​បិទ​លំហរ​នយោបាយ​ចំពោះ​បក្ស​ប្រឆាំង និង​រឹតត្បិត នាំ​អង្ករ​ពី​កម្ពុជា​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​ជា​ការ​សម្រេច​ខុស និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កសិករ​កម្ពុជា​ជា​អ្នក​ផលិត​ស្រូវ ។

ការ​ថ្លែង​នេះ​នៅ​ក្នុង​ជំនួប​សំដែង​ការ​ជួប​ជា​លោក ល័​រ​រិ​ន​ហ្គោ ហ្គា​ឡិន​ទី ( Lorenzo Galanti) ឯកអគ្គរដ្ឋទូត​អ៊ី​តា​លី​ថ្មី នៅ​ទីស្តីការក្រសួង ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នា​រសៀល​ម្សិលមិញ ថ្ងៃ​ទី​១១ កុម្ភៈ ឆ្នាំ​២០១៩ ។

លោក​កេ​ត សុ​ផា​ន់​ណា អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ថ្លែង​ក្នុង​ជំនួប​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​សំដែង​សេចក្តី​រីករាយ និង​ស្វាគមន៍​ចំពោះ​លោក​ល័​រ​រិ​ន​ហ្គោ ហ្គា​ឡិន​ទី ( Lorenzo Galanti) ដែល​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

សម្រាប់​កិច្ច​បន្ត​សហប្រតិបត្តិការ​ក​ម្ពូ​ជា​-​អ៊ី​តា​លី លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ភាគី​អ៊ី​តា​លី​គឺ​ទី​១-​ស្នើ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​នយោបាយ អាច​ជា​យន្តការ​ពិគ្រោះ​យោបល់​នយោបាយ​រវាង​ក្រសួងការបរទេស​ទាំង​ពីរ ។ ឧទាហរណ៍​ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ​សហភាព​អឺរ៉ុប​បាន​អនុម័ត​នូវ​វិធានការ​ចំពោះ​ការ​នាំ​អង្ករ​ចូល​ពី​កម្ពុជា​ជាដើម​នោះ ។ បើ​មាន​យន្តការ​ពិគ្រោះ​យោបល់​ជា​មុន​នោះ​នឹង​មាន​ដោះស្រាយ​ជា​មុន​ផង​ដែរ ។

លោក​ឧបនាយករដ្ឋមន្ត្រី​បន្ត​ថា ដូច​ជា​ការ​នាំ​អង្ករ​ពី​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​ជាង​៥០%​ជាង​ប្រភេទ​ផ្កាម្លិះ មិន​ដូច​ជា អង្ករ (​ធម្មតា​) នៅ​ប្រទេស​អ៊ី​តា​លី និង​អេ​ស្បា​ញ​ទេ ដូចនេះ​អង្ករ​កម្ពុជា​មិនមែន​ជា​អង្ករ​មានការ​ប្រកួតប្រជែង​លើ​ទីផ្សារ​ទេ របស់​ពួក​គាត់​ទេ ។ ទី​២-​ដើម្បី​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ ។ ប្រទេស​ទាំង​ពីរ​គួរ​រៀបចំ​ឲ្យ​មាននូវ​វេទិកា ឬ​គណៈប្រតិភូ​ធុរៈកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ញឹកញាប់ និង​ឲ្យ​បាន​ទៀងទាត់ ។

ព្រោះថា នៅ​កម្ពុជា​មានធុរៈ​កិច្ច​អ៊ី​តា​លី ។ ទី​៣- ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ស្គាល់គ្នា ។

ចំពោះ​បញ្ហា EBA វិញ​លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ចាប់តាំងពី​ក្រោយ​ពេល​បោះ​ឆ្នោត​មក គឺថា​ពលរដ្ឋ​បាន​បោះ​ឆ្នោត​ប្រកបដោយ​សន្តិភាព គ្មាន​អំពើ​ហិង្សា​ខិតខំ​បង្កើត​លំហរ​នយោបាយ ។ ប៉ុន្តែ​សហគមន៍​អឺរ៉ុប និង​សម្ព័ន្ធមិត្ត​របស់ (EU) នៅ​តែ​ចោទប្រកាន់​ថា កម្ពុជា​រឹតត្បិត​នយោបាយ​សម្រាប់​គណបក្សប្រឆាំង ។ លោក​បន្ត​ថា ដូចនេះ​កម្ពុជា​បាន​ចាត់វិធានការ​មួយ​ចំនួន​ដូច​ជា ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​សម្រួល​នីតិសម្បទា​អ្នកនយោបាយ​ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ការ​ប្រជុំ​យ៉ាង​ទៀត​ទាត់​ជាមួយ​សង្គម​ស៊ី​វិល និង​អង្គការ​បរទេស​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​ដែរ និង​បន្ត​ជួប​ទៀត ។

បើសិនជា​សហគមន៍​អឺរ៉ុប​យល់​ការ​សម្រេច​របស់​សហគមន៍​នេះ គឺ​ផ្ទុយ និង​មាន​ផល​ប៉ះពាល់​ដល់​កសិករ​ផង​ដែរ ។ ជា​ការ​ឆ្លើយ​តប​លោក ឯកអគ្គរដ្ឋទូត ល័​រ​រិ​ន​ហ្គោ ហ្គា​ឡិន​ទី ( Lorenzo Galanti) បាន​ថ្លែង​ថា លោក​បាន​ចូល​បង្គំ​គាល់​ព្រះមហាក្សត្រ និង​បាន​ថ្វាយ​សារតាំង​កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ នា​ព្រះ​បរមរាជវាំង ៕

កែសម្រួលដោយ