ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរ​ធម្មការ​រាជធានី​ ច្រានចោល​ព័ត៌​មាន​ចាប់​ផ្សឹក​«​ចៅអធិការ​វត្ត​ច្បារ​អំពៅ​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​១១ ខែកុម្ភៈ មាន​ព័ត៌មាន​ទាន់​ហេតុការណ៍​មួយ​បាន​បង្ហោះផ្សាយ​ក្នុង​បណ្តាញ​​សង្គម​ហ្វេ​ស​ប៊ុ​កពី​ការ​ចាប់​ផ្សឹក​ព្រះ​តេជគុណ ហោ សុ​ខុន ចៅអធិការ​វត្ត​ច្បារអំពៅ ។ ប៉ុន្តែ​ភ្លាម​ៗ​នោះ…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​១១ ខែកុម្ភៈ មាន​ព័ត៌មាន​ទាន់​ហេតុការណ៍​មួយ​បាន​បង្ហោះផ្សាយ​ក្នុង​បណ្តាញ​​សង្គម​ហ្វេ​ស​ប៊ុ​កពី​ការ​ចាប់​ផ្សឹក​ព្រះ​តេជគុណ ហោ សុ​ខុន ចៅអធិការ​វត្ត​ច្បារអំពៅ ។ ប៉ុន្តែ​ភ្លាម​ៗ​នោះ ​លោក ផ​ន ដា​វី ប្រធានមន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញបាន​ថ្លែង​ថា ពុំ​មានការ​ចាប់​ផ្សឹក​ព្រះ​តេជគុណ ហោ សុ​ខុន ព្រះ​ចៅអធិការ​វត្ត​ច្បារ​អំពៅ​ ដូច​ការ​ផ្សាយ​និង​ចែកចាយ ​តាម​បណ្តាញ​សង្គម​ទេ គ្រាន់តែ​មានការ​សម្របសម្រួល​ជាមួយ​ព្រះតេជគុណ​​ប៉ុណ្ណោះ ។

លោក ផ​ន ដា​វី បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែកុម្ភៈ ការ​សម្របសម្រួល​មួយ​ដឹកនាំ​ដោយ​អភិ​បាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ជាមួយ​មន្ទីរ​ធម្មការ​និង​សាសនា គណៈសង្ឃ និង​អាជ្ញាធរ​ពាក់​ព័ន្ធ បាន​ជួប​ជាមួយ​ព្រះ​តេជគុណ ហោ សុ​ខុន នៅ​វត្ត​ច្បារ​អំពៅ​ដោយ​ស្នើ​ឲ្យ​ព្រះ​អង្គ​បញ្ឈប់​ការ Live វី​ដេ​អូ​មាន​ថេរ​ដីកា ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ប្រទេស​ជាតិ​តទៅ​ទៀត ។ ក្រោយ​ពី​មានការ​សម្របសម្រួល​រួច​ហើយ ព្រះ​តេជគុណ ហោ សុ​ខុន បាន​ទទួលយក​ការ​ណែនាំ​របស់​អាជ្ញាធរ ព្រមទាំង Live វី​ដេ​អូ​ឡើង​វិញ​ពាក់​ព័ន្ធ​នឹង​ករណី​ដដែល​នេះ​កុំ​ឲ្យ​មានការ​យល់​ច្រឡំ​តទៅ​ទៀត ។

បញ្ហា​ទាក់ទង​ទៅ​នឹង​ព្រះ​តេជគុណ ហោ សុ​ខុន នេះ គឺ​បន្ទាប់​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ច្រានចោល​នូវ​ការ​លើក​ឡើង​ថា សម្តេច​មាន​លទ្ធភាព​ធ្វើ​ឲ្យ​កម្ពុជា​រួច​ផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ និង​ការ​ដែល​ចាត់​ទុក​សម្តេច​ជា​ផ្កាយ​សំណាង​របស់​កម្ពុជា ។

ប្រតិកម្ម​របស់​សម្តេច​ក្រឡា​ហោម គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ព្រះ​តេជគុណ ហោ សុ​ខុន ដែល​ជា​ចៅអធិការ​វត្ត​ច្បារ​អំពៅ ។ កាល ពី​ថ្ងៃ​ទី​៩ ខែកុម្ភៈ សម្តេច​ក្រឡាហោម​បាន​ឆ្លើយ​តប​ទៅ​កាន់​ព្រះ​តេជគុណ ហោ សុ​ខុន ថា សម្តេច​មានការ​រំភើប​យ៉ាង​ខ្លាំង ប៉ុន្តែ​ក៏​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ណាស់​ដែរ​ចំពោះ​ពាក្យពេចន៍​នៅ​ក្នុង​សារ​នេះ ដែល​មាន​ន័យជា​ការ​លើកតម្កើង​ហួសនិស្ស័យ ។

សម្តេច​ក្រឡាហោម ស ខេ​ង ចាត់​ទុក​ថា សារ​នេះ​ដូចជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ឧបាយកល​របស់​អ្នកនយោ​បាយ​ទុច្ចរិត ដែល​តែងតែមាន​បំណង​ចង់​បំបែកបំបាក់​គណបក្ស​ប្រជាជន​កម្ពុជា ។ ប៉ុន្តែ​ព្រះ​តេជ​គុណ ហោ សុ​ខុន បាន​ឆ្លើយ​តបវិញ​ នៅ​ថ្ងៃ​បន្ទាប់​ដោយ Live ក្នុង​ហ្វេ​ស​ប៊ុ​កថា សម្តេច​ក្រឡាហោម មិន​មាន​បាតដៃ​ប្រឡាក់​ឈាម គោរព​ព្រះមហាក្សត្រ និង​ជា​អ្នកដឹកនាំ​មានចិត្ត​ធ្ងន់ និង​ជា​អ្នក​ប្រជាធិប តេយ្យ​ជាដើម ។

សម្តេច ស ខេ​ង អាច​ដឹកនាំ​ប្រទេស​បញ្ចៀសផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ ក៏​ដូច​ជា​រួចផុត​ពី​ ការ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA)​របស់សហភាព​អឺរ៉ុប​ផង​ដែរ ជា​ពិសេស​ធ្វើ​ឲ្យ​មាន​យុ​ត្តិធម៌​សង្គម ដោះស្រាយ​បញ្ហា​ព្រំដែន ជន​អន្តោប្រវេសន៍ និង​ប្រឆាំង​អំពើ​ពុក​រលួយ ។

ទោះជា​យ៉ាង​ណា​ក៏​ដោយ សម្តេច​ក្រឡាហោម ស ខេ​ង បាន​អះអាង​ថា គ្រប់​ជ័យជម្នះ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា មិនមែន​កើតឡើង​ដោយសារ​តែ​អច្ឆរិយបុគ្គល​ណាមួយ​ឡើយ តែ​គឺជា​ការ​ប្រមូលផ្តុំ​នូវ​ការ​ខិតខំ​ប្រឹងប្រែង​របស់ថ្នាក់ដឹកនាំ និង​ការ​ចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ ៕

អត្ថបទសរសេរ ដោយ