បុរស​ម្នាក់ និង​នារី​ម្នាក់​បើក​សុខ​ៗ​ស្រាប់តែ​…​ប្រឡាយ​ទឹក​ស្អុយ

Sponsored

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បើករថយន្ត​ឡិច​ស៊ី​ស RX-300 មួយ​គ្រឿង​ដឹក​នារី​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន​ប្រឡាយ​ទឹក​ស្អុយ បណ្តាល​ឲ្យ​ដាច់​កង់​ទៅ​មុខ​លែង​រួច កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​ត្រង់​ចំណុច​ស្ពានថ្ម​ប្រឡាយ​ទឹក​ស្អុយ ខាងលិច​ផ្សារ​ដើ​គ តាម​បណ្ដោយ​ផ្លូវ​៣៣៦ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ និង​នារី​ម្នាក់​បាន​បើកបរ​រថយន្ត​បង្ក​ខាងលើ​ម៉ាក​ឡិច​ស៊ី​ស RX-300 ពណ៌​ស ពាក់​ស្លា​លេខ ភ្នំពេញ​2AR-9457 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៣៦ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ សង្ស័យ​ថា អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ​ស្រវឹងស្រា ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បង្ក​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​បង្កាន់ដៃស្ពាន​ដែល​សង់​ពី​បេតុង​ទាំង​កំរោល បណ្តាល​ឲ្យ​បាក់​ទ្រេត​មួយ​បង្គោល ។

ចំណែកឯ​រថយន្ត​បង្ក​បាន​បន្តដំណើរ​មួយ​ខ្យល់​បាន​ប្រមាណ​ជិត​៥០​ម៉ែត្រ ទើប​រថយន្ត​បង្ក​អស់​ល្បឿន​ទៅ​លែង​រួច បណ្តាល​ឲ្យ​ខូចខាត​ក្រពឹត និង​ដាច់​កង់​ខាង​មុខ​ចំហៀង​ខាងស្តាំ ។ ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​រួម​ទាំង​នារី​ដែល​រួម​ដំណើរ​ជាមួយ​បាន​ចែកផ្លូវ​គ្នា​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ចុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​អោយ​ចុះ​មក​ធ្វើការ​វាស់វែង ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ