ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ថ្លើមធំ​នឹង​ទទួល​ព្រនង់​កាន់តែ​ធំ​ចាប់ពី​ឆ្នាំ​២០១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​និ​ព​ន្ធ ​៖ ប្រេវី​នបើក​ឆាក​២០១៩​ មិន​ទាន់​បាន​ក្តៅ​សាច់​ផង នាយក​រដ្ឋមន្ត្រី​កម្ពុជា​​បាន​មាន​វិធានការ​ក្តៅ​ដកមេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី​ ដែល​បាន​អួតអាង​ពី​ការ​ចែក​លុយ​ម្នាក់​១០​ម៉ឺន​ដុល្លារ​ដល់​កូន​របស់​គាត់​ បន្ទាប់​ពី​ការ​ចេញ​ព្រះរាជ​ក្រិ​ត្យ ​ដោយ​ព្រះមហាក្សត្រ​ដើម្បី​ដក​លោក គឹ​ម…

អ្នក​និ​ព​ន្ធ ​៖ ប្រេវី​ន
បើក​ឆាក​២០១៩​ មិន​ទាន់​បាន​ក្តៅ​សាច់​ផង នាយក​រដ្ឋមន្ត្រី​កម្ពុជា​​បាន​មាន​វិធានការ​ក្តៅ​ដកមេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី​ ដែល​បាន​អួតអាង​ពី​ការ​ចែក​លុយ​ម្នាក់​១០​ម៉ឺន​ដុល្លារ​ដល់​កូន​របស់​គាត់​

បន្ទាប់​ពី​ការ​ចេញ​ព្រះរាជ​ក្រិ​ត្យ ​ដោយ​ព្រះមហាក្សត្រ​ដើម្បី​ដក​លោក គឹ​ម រស្មី ពី​តួនាទីមេបញ្ជាការ កង​រាជអាវុធហត្ថ​ខេត្ត​រតន​:​គី​រី​រួច សម្តេច​តេ​ជោ​ក៏​បាន​មាន​ប្រសាសន៍​ថា ប្រសិនបើ​មាន​ករណី​នេះ​តទៅទៀត​មិន​ត្រូវ​លើកលែង​ឡើយ ។ អ្នក​ដែល​ធ្វើ​អន្តរាគមន៍​ទប់ស្កាត់​ទាំងឡាយ​ ក៏​ត្រូវ​ទទួល​ទណ្ឌកម្ម​ដូច​ដូច​គ្នា ។សុំ​យល់​ថា ពេលវេលា​នេះ គឺជា​ពេលវេលា​ល្អ​បំផុត ដែល​យើង​ត្រូវ​កែប្រែ​នូវ​អ្វី​ដែល​ជា​កំហុសឆ្គង ។

សម្តេច​តេ​ជោ​ក៏​បាន​សម្តែង​ការព្រួយបារម្ភ​ថា ផ្ទៃក្នុង​របស់​គណបក្សកាន់អំណាច​ និង​រដ្ឋាភិបាល ​បាន​មើល​ស្រាល​គូប្រកួត​ដោយ​គិត​ថា គូ​ប្រកួត​បាន​ស្លាប់​ទៅ​ហើយ ហើយ​ពួក​គេ​បាន​ប្រព្រឹត្តិ​នូវ​អ្វី​ដែល​មិន​គួរ​ប្រព្រឹត្តិ​​ផ្គើន​ជាមួយនឹង​បទបញ្ជា​ ។

សម្តេច​បាន​ព្រមាន​ថា ការ​មើល​ស្រាល​សភាពការណ៍​នោះ​អាច​ធ្វើ​អោយគណបក្ស​ប្រជាជន​ ឈាន​ដល់​ស្លាប់​បាន ប្រសិនបើយើង​មិន​ដោះស្រាយ​បាន​បញ្ហា​នេះ​ទេ ។ ដូច្នេះ​ សម្តេច​មិន​អនុគ្រោះ​ឲ្យ​អ្នក​ណា​ក៏​ដោយ ឋានៈ​ប៉ុណ្ណា​ក៏​ដោយ ដែល​ធ្វើ​រឿង​មិន​គប្បី​ ចំពោះ​ភ្នែក​មហាជន ។ យើង​មិន​ទុក​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា និង​រាជរដ្ឋាភិបាល ​ត្រូវ​ទទួល​ការ​បំផ្លាញដោយ​បុគ្គល​ណា​ម្នាក់​នោះ​ទេ​ ។

ប្រសាសន៍​របស់​សម្តេច​បាន​បង្ហាញ​ពី​ជំហរ​មិន​អាច​ទ្រាំ​បាន​នឹង​មន្ត្រី​ខិលខូច​ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់ រដ្ឋាភិបាលផលប្រយោជន៍​ប្រជាជន​ និង​ប្រទេស​ជាតិ ​។

ហេតុការណ៍​មួយ​នេះ ​អាច​បញ្ជូន​សារ​ដល់​មន្ត្រី​ទាំងអស់​ថា ​ពួក​គេ​មិន​អាច​ធ្វើខ្លួន​ជា «សាច់​មហារីក»ដែល​រាលដាល​ និង​បំផ្លាញ​រាង​កាយ​របស់​រដ្ឋាភិបាល​ទាំងមូល​បាន​ឡើយ​ ។ ផ្ទុយ​មក​វិញ ​មន្ត្រី​ទាំងអស់ ត្រូវ​តែ​បំពេញការងារ ​ដែល​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាជន ​និង​ប្រទេស​ជាតិ​អោយ​បាន​ល្អ​ ។

ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ តម្រូវ​អោយ​រដ្ឋាភិបាល​និង​មន្ត្រី​ទាំងអស់​បង្កើន​ប្រ​សិ​ទ្ធិភាព​ការ​ងារ​របស់​ខ្លួន ​ដើម្បី​ទប់ទល់​នឹង​ការ​ឃោសនា​រិះគន់​របស់​អ្នកនយោបាយ​ប្រឆាំង​ ដែល​តែងតែ​និយាយ​អំពី​បញ្ហា​ពុក​រលួយ និង​បក្សពួក​និយម ​ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​ ។ ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ដោយ​មន្ត្រី​ ឬ​ក៏ ការ​បង្ហាញ​ភាព​មានបាន​ហួសហេតុ​របស់​មន្ត្រី​នឹង​ក្លាយជា​ការ​ដក​ដាវ​ចេញពី​ស្រោម​ដោយ​ហុច​ដង​ទៅ​អោយ​សត្រូវ​។

ដូច្នេះ​ មន្ត្រី​ទាំងអស់​មិន​ត្រូវ​ថ្លើមធំ​ផ្គើន​នឹង​ការ​តាំងចិត្ត​របស់​មេដឹកនាំ​ ដែល​ចង់បាន​រដ្ឋាភិបាល​មួយដែល​ស្អាតស្អំ​ និង​មាន​ប្រ​សិ​ទ្ធ​ភាព​ បម្រើ​ដល់​ផលប្រយោជន៍​ប្រជាជន​ និង​ប្រទេស​ជាតិ​ឡើយ​ ៕

បើសិនជា​មន្ត្រី​ទាំងនោះ​នៅ​តែ​បន្ត​ថ្លើមធំ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​តទៅ​ទៀត​នោះ ពួក​គេ​នឹង​ត្រូវ​ព្រនង់ កាន់ តែ​ធំ​ជា​មិន​ខាន​៕

អត្ថបទសរសេរ ដោយ