ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដេក​ស្លា.ប់​កណ្ដាល​វាលស្រែ​…​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ដេក​ស្លាប់ កណ្ដាល​វាលស្រែ ស្ថិត​ក្នុងភូមិ​ត្នោត​ទ្រេត…

ខេត្តពោធិ៍សាត់ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ដេក​ស្លាប់ កណ្ដាល​វាលស្រែ ស្ថិត​ក្នុងភូមិ​ត្នោត​ទ្រេត សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ដោយ​មិនដឹង​មូលហេតុ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា សមត្ថកិច្ច​ចុះ​ពិនិត្យ​សាកសព​បញ្ជាក់​ថា ជន​រង​គ្រោះ មាន​សម្បុរ​ខ្មៅ​ស្រអែម អាយុ​ប្រហែល​៤០​ឆ្នាំ ស្លៀកខោ​ខូ​វ​ប៊​យ ពណ៌​ទឹកប៊ិច និង​ពាក់អាវ​ការ៉ូ​ដៃ​វែង ពណ៌​សលាយ​ប្រផេះ ។ នៅ​លើ​ដងខ្លួន​ពុំ​មាន​ស្លាកស្នាម​មុត​ដោយ​កាំបិត ពូថៅ ដាវ ឫ​ក៏​ស្នាម​ជាំ ដោយ​វាយ​នឹង​ដំបង​ដែល​សង្ស័យ​ថា ជា​អំពើ​ឃាតកម្ម​នោះ​ទេ ។

ម្យ៉ាងវិញទៀត​អ្នកស្រុក​ក្នុងភូមិ​ត្នោត​ទ្រេត​ក៏​ពុំ​មាន​អ្នក​ណា​ស្គាល់​អត្តសញ្ញាណ​ដែរ ។ សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​អាច​ជា​មនុស្ស​មក​ពី​ភូមិ​ផ្សេង ហើយ​អាច​ស្លាប់​ដោយសារ​ស្រវឹងស្រា​ខ្យល់គ គាំងបេះដូង ឫ​ក៏​ជំងឺលើសឈាម​ជាដើម ។ ទោះ​យ៉ាងណា​នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​តែ​ប៉ុណ្ណោះ មិន​អាច​យក​ជា​ការ​នោះ​ពិត​ទេ រីឯ​មូលហេតុ​ពិតប្រាកដ​យ៉ាងណា​នោះ ស្ថិត​នៅ​លើ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ