ជំនាញ​ទាំង​4​នេះ​អាច​ឱ្យ​អ្នក​ក្លាយជា​សហ​គ្រិន​ជោគជ័យ


នៅ​ពេល​អ្នក​ចាប់​អាន​អត្ថបទ​នេះ អ្នក​ប្រាកដជា​មនុស្ស​ចាប់អារម្មណ៍​នឹង​ការ​រកស៊ី​ម្នាក់​ហើយ​។ ដូចនេះ​អ្នក​គួរតែ​យល់​ពី​ជំនាញ​ទាំង​៤ ដែល​យើងខ្ញុំ​បាន​យក​ពី​គេហទំព័រ Alux​។ គេ​រក​ឃើញ​តាម​រយៈ​ការ​សិក្សា​​មួយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ថា មនុស្ស​ដែល​មាន​កម្រិត EQ ខ្ពស់ គឺ​មាន​ភាព​ជោគជ័យ​ជាង​អ្នកមាន IQ ខ្ពស់ ដល់​ទៅ​៧០%​។ គេ​ក៏​រក​ឃើញ​ថា អ្នក​ដែល​មាន​ជំនាញ​ទាំង​៤​ខាងក្រោម​នេះ គឺ​អាច​ក្លាយ​ទៅជា​អ្នកជំនួញ​ជោគជ័យ​ទៅ​ថ្ងៃ​មុខ​។

១. ជំនាញ​ទំនាក់ទំនង ៖ ជំនាញ​សំខាន់​ជាងគេ​ទី​មួយ គឺ​ការ​ទំនាក់ ទំនង ។ វា​គឺជា​អ្វី​ដែល​យើង​ធ្វើ​ជា​រៀងរាល់ថ្ងៃ ដើម្បី​អាច​រស់នៅ​ក្នុង​សង្គម​បាន​។ នៅ​អ្នក​ក្លាយជា​ថៅកែ​ក្នុង​មុខ​ជំនួញ​ដែល​មិនសូវ​មាន​បុគ្គលិក អ្នក​មិន​ចាំបាច់​និយាយ​ច្រើន​ក្នុង​ក្រុមហ៊ុន​នោះ​ទេ​។ តែ​អ្នក​ត្រូវ​ពូកែ​ទាក់ទង​មនុស្ស​ខាងក្រៅ ដែល​ជា​អតិថិជន​របស់​អ្នក​។ ប្រសិនបើ​អ្នកមាន​បញ្ហា​ទំនាក់ទំនង ហើយ​ចង់​ពង្រឹង​លើ​ជំនាញ​នេះ អ្នក​អាច​រក​ថ្នាក់​ណា​ដែល​បង្រៀន​ពី​ជំនាញ​នេះ អាន​សៀវភៅ​ឱ្យ​បាន​ច្រើន ឬ​ក៏​មើល​វី​ឌី​អូ​ក្នុង YouTube ពី​របៀប​ទំនាក់ទំនង ហើយ​យក​វា​ទៅ​អនុវត្តន៍​។

២. ជំនាញ​ធ្វើ​យីហោ​ឱ្យ​ល្បី ៖ វា​ជា​ជំនាញ​ដែល​ចាប់ដៃ​គ្នា​ជាប់​ជាមួយនឹង​ការ​ធ្វើ​ទីផ្សារ​។ អ្នកទិញ​នឹង​មិន​ទិញ​ឡើយ សម្រាប់​ទំនិញ​ណា​ដែល​គេ​មិន​ជឿ​ទុកចិត្ត​។ ដូចនេះ​ហើយ បានជា​មុខ​ជំនួញ​ជោគជ័យ​មួយ​ចំនួន​កាន់តែ​មាន​ភាព​ជោគជ័យ ខណៈ​ដែល​មុខ​ជំនួញ​ដែល​គេ​មិនសូវ​ស្គាល់ មិនសូវ​ជា​លោត​ប៉ុន្មាន​ទេ​។ បើ​ចង់ឱ្យ​យីហោ​របស់​អ្នក​ល្បី អ្នក​អាច​ធ្វើ​តាម​វិធី​ច្រើន​យ៉ាង ដែល​ក្នុង​នោះ​គឺ​មិន​ចោល​ទេ ការ​បង្ហោះ​តាម​អន​ឡាញ​ក្នុង​បណ្តាញ​សង្គម ។

៣. ជំនាញ​លក់ ៖ មិន​ថា​មុខ​ជំនួញ​របស់​អ្នក​ស្ថិត​នៅ​ក្នុង​ប្រភេទ​ណា​ទេ អ្នក​ត្រូវ​តែ​ចេះ​លក់​។ វា​អាច​ជា​ការ​លក់ទំនិញ ឬ​លក់​សេវា​ដល់​អតិថិជន​។ អ្វី​ដែល​កាន់តែ​សំខាន់​ទៀត​នោះ អ្នក​ត្រូវ​ចេះ​លក់​គំនិត​របស់​អ្នក​ឱ្យ​អ្នក​វិនិយោគ​ផ្សេង​ទៀត​ជឿ​តាម ហើយ​យល់ព្រម​ជាមួយនឹង​គម្រោង​របស់​អ្នក​។

៤. ជំនាញ​ជា​អ្នកដឹកនាំ ៖ ជា​ទូទៅ ភាព​ជា​អ្នកដឹកនាំ​គឺជា​អ្វី​ដែល​យើង​ត្រូវការ​ក្នុង​គ្រប់​ធុរកិច្ច​ទាំងអស់​។ ការ​ដឹកនាំ​គេ ហាក់បីដូចជា​តៃកុង​រថយន្ត កាន់​ដៃចង្កូត​អីចឹង​។ មនុស្ស​មួយ​ចំនួន​កើតមក​មាន​ជំនាញ​នេះ​ស្រាប់​ពី​កំណើត ខណៈ​ដែល​មនុស្ស​ខ្លះ​ទៀត ត្រូវ​រៀន​ពី​វា​។ មិន​ថា អ្នក​ធ្វើ​យ៉ាងណា​ទេ អ្នក​ត្រូវ​តែ​មាន​វា​ជាប់​នឹង​ខ្លួន ។

បើ​ដឹង​ថា​ខ្លួន​មាន​ជំនាញ​ទាំង​៤​នេះ​ហើយ តោះ​! ចាប់ផ្តើម​គិត​គួរ​ពី​ការ​រកស៊ី​ជាមួយ​គ្នា !

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ