កុមារ​នៃ​ភូមិ​កុមារ​អរុណរះ​ត្រូវ​បាន​យកចិត្តទុកដាក់​ពិនិត្យ និង​ព្យាបាល​ជំងឺ​មាត់​ធ្មេញ


ខេត្តកណ្តាល ៖ ក្មួយ​ៗ​កុមារ​នៅ​ភូមិ​កុមារ​អរុណរះ​នៃ​អង្គការ The Australia Cambodia foundation ត្រូវ​បាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) យកចិត្តទុកដាក់​ពិនិត្យ និង​ព្យាបាល​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) និង​មានការ​ចូលរួម​ពី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត និង​កម្លាំង​ស្ម័គ្រ​ចិត្តជា​ច្រើន ។

នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ដែល​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី បាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​សុខមាលភាព​ការ​សិក្សា និង​ការ​រស់នៅ​របស់​ក្មួយ​ៗ​នៅ​ក្នុង​អង្គការ​មួយ​នេះ ។ នេះ គឺជា​លើក​ទី​៨​ហើយ ដែល​លោក​ទាំង​២ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ (TYDA) ដែល​បាន​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ផ្តល់​ការ​ពិនិត្យ​ព្យាបាល​ដល់​ក្មួយ​ៗ​ព្រមទាំង​ផ្ដល់​នូវ​គ្រឿង​ឧបភោគបរិភោគ​សម្ភារៈ​សិក្សា​នៅ​នា​ពេល​កន្លង​មក ។

លោកស្រី Garaldine នាយិកា​អង្គការ The Australia Cambodia foundation (sunrise children’s villages) បាន​លើក​ឡើង​ថា សកម្មភាព​មនុស្សធម៌​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ថ្ងៃនេះ​ពិតជា​បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​មាត់​ធ្មេញ​ការ​រស់នៅ និង​ការ​សិក្សា​របស់​ក្មួយ​ៗ និង​បុគ្គលិក​នៅ​ទី​នេះ ។ លោកស្រី​នាយិការ​អង្គការ​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​សកម្មភាព​មនុស្សធម៌​ដ៏​មាន​តម្លៃ​នេះ និង​ពិតជា​មានចិត្ត​រំភើប​សប្បាយ​រីករាយ​នៅ​ក្នុង​ការ​ទទួល​សកម្មភាព​មនុស្សធម៌​ដ៏​មាន​តម្លៃ​ចំពោះ​ក្មួយ​ៗ និង​បុគ្គលិក​នៅ​ទី​នេះ ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្មួយ​ៗ​កុមារ​ចំនួន​១៣៣​នាក់ នៅ​ភូមិ​កុមារ​អរុណរះ​អង្គការ The Australia Cambodia foundation ស្ថិត​នៅ​ភូមិ​ទួល​ក្រសាំង ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​ត្រូវ​បាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) យកចិត្តទុកដាក់​ពិនិត្យ និង​ព្យាបាល​ជា​លើក​ទី​៤ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ