ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាជីវករ​សម្រុះ​តវ៉ា​ដូច​ទឹកបាក់​ទំនប់ ទោះ​មាន​អន្តរាគមន៍​ពី​ចៅហ្វាយខេត្ត​ក៏​ដោយ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្រុម​អាជីវករ​ដែល​ធ្លាប់​មាន​តូប​លក់ដូរ​នៅ​ក្នុង​ផ្សារ​ព្រៃ​សណ្តែក​ចាស់​ស្រុក​ទ្រាំង​នៅ​តែ​មានការ​តវ៉ា​ជាមួយនឹង​ក្រុមហ៊ុន​វិនិយោគ​ផ្សារ​ដដែល​បើ​ទោះបី​មានការ​ចុះ​សម្របសម្រួល​ពី​លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​ជា​ច្រើន​លើក​ច្រើន​សារ​ក៏​ដោយ ។ ក្រុម​អាជីវករ​ដែល​នាំ​គ្នា​ធ្វើការ​តវ៉ា​ទាំងនោះ​បាន​អះអាង​ថា ក្រុមហ៊ុន​វិនិយោគ​ផ្សារ​ព្រៃ​សណ្តែក​ថ្មី​នេះ​នៅ​តែ​រំលោភ​លើ​កិច្ចសន្យា​ចំពោះ​ពួក​គាត់​ដដែល​ពាក់ព័ន្ធ​នឹង​ទំហំ​តូប តម្លៃ​តូប…

ខេត្តតាកែវ ៖ ក្រុម​អាជីវករ​ដែល​ធ្លាប់​មាន​តូប​លក់ដូរ​នៅ​ក្នុង​ផ្សារ​ព្រៃ​សណ្តែក​ចាស់​ស្រុក​ទ្រាំង​នៅ​តែ​មានការ​តវ៉ា​ជាមួយនឹង​ក្រុមហ៊ុន​វិនិយោគ​ផ្សារ​ដដែល​បើ​ទោះបី​មានការ​ចុះ​សម្របសម្រួល​ពី​លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​ជា​ច្រើន​លើក​ច្រើន​សារ​ក៏​ដោយ ។

ក្រុម​អាជីវករ​ដែល​នាំ​គ្នា​ធ្វើការ​តវ៉ា​ទាំងនោះ​បាន​អះអាង​ថា ក្រុមហ៊ុន​វិនិយោគ​ផ្សារ​ព្រៃ​សណ្តែក​ថ្មី​នេះ​នៅ​តែ​រំលោភ​លើ​កិច្ចសន្យា​ចំពោះ​ពួក​គាត់​ដដែល​ពាក់ព័ន្ធ​នឹង​ទំហំ​តូប តម្លៃ​តូប និង​ទីតាំង​ដែល​ពួក​គាត់​ធ្លាប់​លក់​ពី​មុន ពិសេស​អាជីវករ​ចាស់​គ្មាន​តូប​លក់​ឲ្យ​បែរជា​មាន​តូប​លក់​អាជីវករ​ថ្មី​ទៅ​វិញ ។

ក្រោយ​ពី​មានការ​ចុះ​សម្របសម្រួល​ពី​លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត​កែវ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ដូច​ជា​មិន​មាន​ផ្លែផ្កា​នៅ​ព្រឹក​ថ្ងៃ​ទិ​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​ក្រុម​អាជីវករ​បាន​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​ម្តងទៀត​ស្រម​ពេល​ដែល​លោក​អភិបាល​ខេត្តតាកែវ​ក៏​មាន​វត្តមាន​ក្នុង​ពេល​នោះ​ដែរ ។

ជាមួយនឹង​វត្តមាន​លោក​អភិបាល​ខេត្តតាកែវ​ដែល​ចុះ​ដោះស្រាយ​នា​ពេល​នេះ​ពន្លឺ​នៃ​ក្តី​សង្ឃឹម​របស់​ក្រុម​អាជីវក​រហាក់​មាន​ពន្លឺ​តិចតួច ព្រោះ​លោក​បាន​លើក​ពេល​សម្រាប់​ការ​ដោះស្រាយ​ជូន​ពួក​គាត់​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត​គឺ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ