ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារៀន​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នឹង​ទទួល​បានការ​ប្រើប្រាស់​អីុន​ធើ​ណេ​ត​ឥត​គិតថ្លៃ​ពេញ ១ ឆ្នាំ​ពី​ក្រុមហ៊ុន​អីុ​ន​ធើ​ណេត Today Communication

5 ឆ្នាំ មុន
  • ភ្នំពេញ

បន្ទាប់​ពី​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​ពង្រីក​ប្រតិបត្តិការ​បន្ថែម​ជា​ផ្លូវការ​របស់​ខ្លួន​កាលពី​ចុងខែ​ធ្នូ ២០១៨​មក ក្រុមហ៊ុន​អីុន​ធើ​ណេ​ត Today Communication ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​​អតិថិជន​របស់​ខ្លួន​ទាំង​ក្នុង​តំបន់​កំពុង​ប្រតិបត្តិការ​ស្រាប់ ក៏​ដូច​ជា​នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​ដែល​ទើបតែ​ប្រកាស​ឱ្យ​ដំណើរការ​ថ្មី​ៗ​នេះ​។ សរុប​មក​ដល់​បច្ចុប្បន្ន ក្រុមហ៊ុន​អីុ​ន​ធើ​ណេ​ត Today…

បន្ទាប់​ពី​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​ពង្រីក​ប្រតិបត្តិការ​បន្ថែម​ជា​ផ្លូវការ​របស់​ខ្លួន​កាលពី​ចុងខែ​ធ្នូ ២០១៨​មក ក្រុមហ៊ុន​អីុន​ធើ​ណេ​ត Today Communication ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​​អតិថិជន​របស់​ខ្លួន​ទាំង​ក្នុង​តំបន់​កំពុង​ប្រតិបត្តិការ​ស្រាប់ ក៏​ដូច​ជា​នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​ដែល​ទើបតែ​ប្រកាស​ឱ្យ​ដំណើរការ​ថ្មី​ៗ​នេះ​។ សរុប​មក​ដល់​បច្ចុប្បន្ន ក្រុមហ៊ុន​អីុ​ន​ធើ​ណេ​ត Today Communication កំពុង​ប្រតិបត្តិការ​នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង ដូច​ជា រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្ត​ព្រះ​សីហ​នុ ក្រុង​បា​វិត និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

ជា​ការ​ឆ្លើយ​តប​នឹង​សេចក្តី​ទុកចិត្ត​ក៏​ដូច​ជា ការ​គាំទ្រ​របស់​អតិថិជន​មក​លើ​ក្រុមហ៊ុន កាលពីដើម​ខែមករា​ក្រុមហ៊ុន​អីុន​ធើ​ណេត Today Communication បាន​ដាក់​ចេញ​នូវ​គម្រោង​ទំនួល​ខុស​ត្រូវ​សង្គម ដើម្បី​ផ្តល់​អីុ​ន​ធើ​ណេ​ត​ឥត​គិតថ្លៃ​ទៅ​ដល់​សាលារៀន​ដែល​ស្ថិត​នៅ​ក្នុង​តំបន់ ដែល​ក្រុមហ៊ុន​កំពុង​ប្រតិ​បត្តិការ​។

កាលពី​ខែមករា​ថ្មី​ៗ​នេះ ក្រុមហ៊ុន​បាន​សម្រេចចិត្ត​ផ្តល់​អីុ​ន​ធើ​ណេ​ត​ឥត​គិតថ្លៃ​ពេញ ១​ឆ្នាំ​ដល់ វិទ្យាល័យ ១០ មក​រា ១៩៧៩ ស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប ដែល​ទទួល​បានការ​គាំទ្រ​ច្រើន ជាងគេ​ពី​សំណាក់​សាធា​រណជន​។

សម្រាប់​ខែកុម្ភៈ​នេះ មាន​សាលារៀន​ចំនួន ៣​បន្ថែម​ទៀត​ដែល​ស្ថិត​នៅ​ខេត្ត​ព្រះ​សីហ​នុ នឹង​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ពី​សំណាក់​សាធារណជន​។ សាលារៀន​ទាំងនោះ​មាន​ដូច​ជា វិទ្យាល័យ ហ៊ុន សែន មិត្តភាព វិទ្យាល័យ​ក្រុងព្រះសីហនុ និង​សាលារៀន សាគូ​រ៉ា មិត្តភាព​កម្ពុជា ជប៉ុន​។ សម្រាប់​លក្ខ​ខណ្ឌ​មាន​ដូច​ជា ៖

  1. ការ​បោះ​ឆ្នោត​ត្រូវ​បាន​រាប់​តែ​នៅ​លើ​គេហទំព័រ​ដើម​នៃ Facebook Page របស់ TODAY ISP បាន​បង្ហោះ​តែ​មួយ​គត់​។
  2. សូម​បោះ​ឆ្នោត​ទៅ​តាម​រូប​សញ្ញា​តំណាង​របស់​សាលា​នីមួយ​ៗ
  3. ផុតកំណត់​ការ​បោះ​ឆ្នោត​ត្រឹម​ថ្ងៃ​អង្គារ ទី​២៦ ខែកុម្ភៈ
  4. លទ្ធផល​នឹង​ធ្វើការ​ប្រកាស​ជូន​នៅ​ថ្ងៃ​ពុធ ទី​២៧ ខែកុម្ភៈ

លោក ស៊ុ​យ ច​ន្ធា ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​ក្រុមហ៊ុន​អីុន​ធើ​ណេ​ត Today Communication បាន​មាន​ប្រសាសន៍​ថា «​ក្រុមហ៊ុន​របស់​យើង​កំពុង​តែ​ខិតខំ​ប្រឹងប្រែង ដើម្បី​ក្លាយជា​ផ្នែក មួយ​ជួយ​ដល់​ការ​អភិវឌ្ឍន៍​របស់​សង្គម​ជាតិ​តាម​រយៈ​សកម្មភាព​សង្គម​ផ្សេង​ៗ​ដែល​យើង បាន​និង​កំពុង​ចូលរួម​ក្រៅពី​ការ​ជួយ​ពង្រីក​វិសាលភាព​អី​ុ​ន​ធើ​ណេ​ត​ដល់​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​។ កាលណា​បណ្តាញ​អីុន​ធើ​ណេត​បាន​គ្របដណ្តប់​កាន់តែ​ទូលំទូលាយ នោះ​យើង​នឹង អាច​ចូលរួម​ជួយ​ដល់​សង្គម​ក៏​ដូច​ជា​នៅ​តាម​តំបន់​ផ្សេង​ទៀត​ដែល​កំពុង​ខ្វះខាត​អីុ​ន​ធើ​ណេ​ត​ប្រើប្រាស់​បាន​កាន់តែ​ច្រើន និង​ផ្តល់​ភាព​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទៀត​ផង​»​។

សាធារណជន​ទាំងអស់​អាច​ចូលរួម​បោះ​នឹង​តាមដាន​នូវ​លទ្ធផល​តាម​រយៈ Facebook Page «TODAY ISP»​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​កាន់​ទូរស័ព្ទ​លេខ ៖ 023/070215577 ឬ​តាម​រយៈ Facebook Messenger «TODAY ISP» ឬ​គេហរ​ទំព័រ www.today.com.kh​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ