ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​ទុក​ឱសានវាទ​មុន​ថ្ងៃ​ទី​២៧ កុម្ភៈ ឱ្យ​សភាជាតិ​គិត​ម្តងទៀត​ពី​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប

5 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ ភ្នាក់ងារ​សារព័ត៌មាន Japan Times បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា លោកស្រី​នាយក​រដ្ឋមន្ត្រី Theresa May…

ទីក្រុង​ឡុ​ង​ដ៍ ៖ ភ្នាក់ងារ​សារព័ត៌មាន Japan Times បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា លោកស្រី​នាយក​រដ្ឋមន្ត្រី Theresa May របស់​ប្រទេស​អង់គ្លេស នឹង​សន្យា​ផ្តល់​ឱកាស​ដល់​សភាជាតិ​ម្តងទៀត​ដើម្បី​បញ្ចេញ​មតិយោបល់​ពី​ការ​ចាកចេញ​របស់​ប្រទេស​ពី​សហភាព​អឺរ៉ុប (Brexit) មុន​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ខណៈ​ដែល​អ្នកស្រី​ព្យាយាម​ពន្យា​ពេល​បន្ថែម​ដើម្បី​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​(EU)​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយ ។

ខណៈ​ដែល​ពេលវេលា​កាន់តែ​ខិត​ជិត​ថ្ងៃ​ចាកចេញ​ជា​ផ្លូវការ​របស់​ប្រទេស​អង់គ្លេស​នៅ​ថ្ងៃ​ទី​២៩ ខែមីនា អ្នកស្រី May កំពុង​តែ​ព្យាយាម​បញ្ចុះបញ្ចូល EU ឲ្យ​កែ​កិច្ចព្រមព្រៀង​ដែល​បាន​ព្រមព្រៀង​គ្នា​កាលពី​ចុង​ឆ្នំ​ឬ​មុន ប៉ុន្តែ​ការ​សម្រេចចិត្ត​នេះ​ទទួល​បានការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ពី​សភា​កាលពី​ខែមករា ។

អ្នកស្រី May ចង់​បញ្ចុះបញ្ចូល​តំណាងរាស្ត្រ​ដែល​មក​ពី​គណបក្ស​របស់​ខ្លួន​ទាក់ទិន​នឹង​បញ្ហា​ព្រំប្រទល់​អៀរ​ឡង់​ខាងជើង ប៉ុន្តែ EU ប្រឆាំង​និង​ចង់​ឲ្យ​អ្នកស្រី May យល់ព្រម​លើ​ការ​បន្ត​ទំនាក់ទំនង​ជិតដិត​រវាង​ចក្រភព​អង់គ្លេស​និង EU ។

ស្ថាន​ការ​នេះ​បាន​បង្ក​ឲ្យ​សេដ្ឋកិច្ច​ធំ​ជាងគេ​លេខ​៥​លើ​ពិភពលោក​ជួបនឹង​ភាព​មិន​ប្រាកដប្រជា​ដែល​ប៉ះពាល់​ដល់ទី​ផ្សារ​ហិរញ្ញវត្ថុ និង​អាជីវកម្ម ។

ប្រភព​មួយ​ដែល​មក​ពី​រដ្ឋាភិបាល​បាន​និយាយ​ថា អ្នកស្រី May ប្តេជ្ញា​បើក​ការ​តស៊ូ​មតិ​មួយទៀត​លើ Brexit មុន​ថ្ងៃ​ទី ២៧​ខែកុម្ភៈ និង​អាច​មានការ​បោះ​ឆ្នោត​លើ​ជម្រើស​ខុស​ៗ​គ្នា​ទៀត​ប្រសិនបើ​អ្នកស្រី​មិន​ទាន់​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​មុន​ថ្ងៃ​នោះ​ទេ ។

រដ្ឋមន្ត្រី Brexit គឺ​លោក Stephen Barclay នឹង​ជួប​ជាមួយនឹង​អ្នក​ចរចា​តំណាង​EU គឺ​លោក Michel Barnier នៅ​ថ្ងៃ​ច័ន្ទ​ដើម្បី​ចរចា​ពី​កំណែទម្រង់​កិច្ចព្រមព្រៀង ។

ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​អង់គ្លេស​បាន​ព្រមាន​ថា​ប្រទេស​អង់គ្លេស​អាច​នឹង​ចាក​ចេញពី EU ដោយ​មិន​មាន​កិច្ចព្រមព្រៀង​នា​ខែ​ក្រោយ ហើយ​ប្រទេស​បាន​ធ្លាក់​ចូល​ក្នុង​ស្ថាន​ការ​អាសន្ន​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ