ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារផលិតផលធ្វើពីទឹកដោះគោ និងស៊ុតវៀតណាមត្រូវប៉ាន់ខ្លាំង

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ យោង​តាម​របាយការណ៍​មួយ​របស់​ក្រុមហ៊ុន Rong Viet Securities Company (VDSC) ដែល​ត្រូវ​បាន​ផ្សាយ​ឡើង​ដោយ​ភ្នាក់ងារ​សារព័ត៌មាន Viet…

ប្រទេស​វៀតណាម ៖ យោង​តាម​របាយការណ៍​មួយ​របស់​ក្រុមហ៊ុន Rong Viet Securities Company (VDSC) ដែល​ត្រូវ​បាន​ផ្សាយ​ឡើង​ដោយ​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា វិស័យ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ និង​ស៊ុត​របស់​វៀត​ណាម​​នឹង​ជួប​ការ​កួត​ប្រជែង​យ៉ាង​ខ្លាំង​ក្នុងឆ្នាំនេះ ព្រោះតែ​កិច្ចព្រមព្រៀង​ស៊ីជម្រៅ និង​ដំណើរការ​ទៅ​មុខ​នៃ​ភាព​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក (CPTPP) ។

VDSC គិត​ថា យីហោ​ផលិតផល​ទាំងនេះ​របស់​វៀតណាម​នឹង​ជួប​ការ​ប្រកួតប្រជែង​យ៉ាង​ខ្លាំង​ពី​យីហោ​បរទេស​ព្រោះ​ពេល​ដែល​កិច្ចព្រមព្រៀង CPTPP ចូល​ជា​ធរមាន​ក្នុង​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី​១៤ ខែមករា ពន្ធ​នាំ​ចូល​ផលិតផល​ទាំងនេះ​ពី​នូ​វែ​ល​សេ​ឡង់ សិង្ហ​បុរី និង​ជប៉ុន នឹង​ត្រូវ​បាន​លុប​បំបាត់​ទាំងស្រុង ធ្វើ​ឲ្យ​ផលិតផល​បរទេស​មាន​ភាព​ប្រកួតប្រជែង​ជាង ។

លើស​ពី​នេះ​ទៅ​ទៀត អតិថិជន​ក្នុងស្រុក​មានការ​ព្រួយបារម្ភ​ពី​សុខភាព និង​បាន​យល់​ដឹង​កាន់តែ​ច្រើន​ឡើង​ពី​ផលិតផល​មាន​ជីវជាតិ ដូច្នេះ​ពួក​គេ​ក៏​ចាប់ផ្តើម​មាន​ស្តង់ដារ​កាន់តែ​ខ្ពស់​ដែរ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ជ្រើសរើស​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​ៗ​ដូច​ជា​ទឹកដោះគោ​ជាដើម ។ ប៉ុន្តែ​ផលិតផល​ទាំងនេះ​ស្មើ​មួយ​ផ្នែក​តូច​នៃ​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​សរុប​ក្នុង​ប្រទេស​ប៉ុណ្ណោះ ។

គេហទំព័រ ndh.vn បាន​ឲ្យ​ដឹង​ថា​របាយការណ៍​របស់ VDSC បាន​និយាយ​ទៀត​ថា ក្រុមហ៊ុន​វៀតណាម​ត្រូវការ​រយៈពេល​យូរ​ទៀត​ដើម្បី​អាច​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​ដើម្បី​សម្រប​តាម​តម្រូវការ​ទី​ផ​ក​សារ ។ ប៉ុន្តែ​តម្រូវការ​សម្រាប់​ពេល​អនាគត​នៅ​តែ​មាន​ភាព​វិជ្ជមាន​ដដែល ហើយ​កត្តា​ផ្សេង​ៗ​ទៀត​ដូច​ជា​កំណើនប្រជាជន​វ័យក្មេង និង​កំណើន​ប្រាក់​ចំណូល​ប្រជាជន​ថ្នាក់​កណ្តាល​នឹង​បង្កើន​តម្រូវការ​ទឹកដោះគោ​ក្នុង​រយៈពេល​វែង ។

ដើម្បី​ជួប​ជាមួយនឹង​តម្រូវការ​នា​ពេល​អនាគត ក្រុមហ៊ុន​វៀតណាម​បាន​ព​ង្រី​កសិដ្ឋាន​របស់​ពួក​គេ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់ ប៉ុន្តែ​យោង​ទៅ​តាម​របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​មក​ពី​នូ​វែ​ល​សេ​ឡង់ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី និង​ជប៉ុន​ក៏​ចង់​ចូល​ក្នុង​ទីផ្សារ​ទឹកដោះគោ​វៀតណាម​ដែរ ។ ក្រោម​កិច្ចព្រមព្រៀង CPTPP ប្រទេស​ជប៉ុន​នឹង​អាច​ចូល​ក្នុង​ទីផ្សារ​វៀតណាម​បាន​កាន់តែ​ងាយស្រួល​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ