ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយគ្រឿង​ពន្លះ​ពីក្រោយ​រថយន្ត​បែន​ របួសធ្ងន់​ស្រាល​ច្រើន​នាក់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ គ្រោះថ្នាក់​ចរាចរ​វាង​ម៉ូតូ​មួយ​គ្រឿង​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៨ កុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣១​កំពង់ត្រាច…

ខេត្តកំពត ៖ គ្រោះថ្នាក់​ចរាចរ​វាង​ម៉ូតូ​មួយ​គ្រឿង​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៨ កុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣១​កំពង់ត្រាច ផ្លូវបែក​គូស ត្រង់​ចំណុច​ភូមិ​ជ្រោះ​តា​សោម ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ភាគី​ខាង​រថយន្ត​បែន​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក លេខ ភ្នំពេញ ៣A-១៧៨១ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់ ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពត ១K-២៦៥៨ បើកបរ​ដោយ​ឈ្មោះ ស៊ឹ​ម លក្ខណា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គ​មាលី ឃុំ​ទូក​មាស​ខាងកើត បាន​រង​របួសធ្ងន់ រីឯ​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ អេ​ង រចនា ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​កន្តាញ់ ឃុំ​ទូក​មាស​ខាងកើត ស្រុក​បន្ទាយមាស បានរងរបួសធ្ងន់ និង​ម្នាក់​ទៀត​ឈ្មោះ​អុឹម ស្រី​នាង ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កាន់ ឃុំ​ទូក​មាស​ខាងកើត ស្រុក​បន្ទាយមាស ខេត្តកំពត បានរង​របួសស្រាល ។

សមត្ថកិច្ច​ចរាចរ​ខេត្ត​ឲ្យ​ដឹង​ថា មុន ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បែន​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​ក្លោ​ង​ទ្វា​វត្ត​ពោធិ៍ធំ​ភ្នំ​ល្ងៀង​រថយន្ត​បាន​បត់​ឆ្វេង ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់ បាន​បើកបរ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង រួច​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​គូថ​រថយន្ត​ខាងលើ បណ្តាល​ឲ្យ​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់ ចំណែក​អ្នកបើកបរ​រថយន្ត​ក៏​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​វាស់វែង និង​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​បង្អែក ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច រង់ចាំ​ដោះស្រាយ​តាម​ច្បាប់ នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ