ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​! មក​ដឹង​ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ឆ្លើយ​៣​សំណួរ​ពាក់ព័ន្ធ​នឹង​ដែន​សមត្ថកិច្ច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក សាយ សំ​អាល់ បាន​ឆ្លើយ​សំណួរ​បី​សំខាន់​ៗ​ទៅ​កាន់​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ក្នុង​នោះ​ក៏​មាន​បញ្ហា​ព្រៃឈើ​ផង​ដែរ ។ ការ​ឆ្លើយ​របស់​លោក​រដ្ឋមន្ត្រី​បន្ទាប់​ពី​លោក ពេជ្រ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក សាយ សំ​អាល់ បាន​ឆ្លើយ​សំណួរ​បី​សំខាន់​ៗ​ទៅ​កាន់​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ក្នុង​នោះ​ក៏​មាន​បញ្ហា​ព្រៃឈើ​ផង​ដែរ ។

ការ​ឆ្លើយ​របស់​លោក​រដ្ឋមន្ត្រី​បន្ទាប់​ពី​លោក ពេជ្រ ស្រស់ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ចំនួន​បី​សំខាន់​ៗ ។ បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លោក ពេជ្រ ស្រស់​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​សាយ សំ​អាល់ បាន​ឆ្លើយ​យ៉ាង​ដូច្នេះ​ទី​១- ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខាង​ក្រសួងបរិស្ថាន គឺ​កំពុង​ខិតខំ​ទប់​ស្តា​ត់ ប៉ុន្តែ​ត្រូវ​ឲ្យ​មានការ​ចូលរួម​យ៉ាង​ស្វិតស្វាញ​ពី​កម្លាំង​ចម្រុះ​ក្នុង​មូលដ្ឋាន​ជាក់ស្តែង និង​ការ​ចូលរួម​ពី​ក្រសួងកសិកម្ម ដោយ​កំណត់​មុខសញ្ញា​កំណាត់ឈើ​ថា ឈើ​ដែល​បាន​ដឹក​ចេញ​នោះ​ជា​ឈើ​ក្នុង​បរិ​វេន​អាជ្ញា​ប័ន ឬ​ជា​ឈើ​លួច​កាប់​ខុសច្បាប់​ដូច្នេះ​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ត្រូវ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​តែ​ម្តង​ទើប​អាច​ទប់ស្កាត់​បាន​ល្អ​…​។

ទី​២-​ចំពោះ​អាជ្ញា​ប័ន​សម្បទាន​ដី​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន គឺ​រដ្ឋាភិបាល​បាន​បិទ​ការ​ផ្តល់​នូវ​អាជ្ញា​ប័ន​សម្បទាន​ដី​សេដ្ឋកិច្ច​ដល់​ក្រុម​តាំងពី​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១២ មក​ម្លេះ ហើយ​ក្រសួងបរិស្ថាន​កំពុង​ពិនិត្យ​លើ​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញា​ប័ន​សម្បទាន​ដី​សេដ្ឋកិច្ច ដើម្បី​វាយតម្លៃ​អំពី​ការ​អនុវត្ត​នូវ​អាជ្ញា​ប័ន​ត្រឹមត្រូវ​ឬទេ ហើយ​បើសិនជា​ខាង​ក្រសួងបរិស្ថាន​ពិនិត្យ​ឃើញ​ពី​ភាព​មិន​ប្រក្រតី​ណាមួយ​របស់​ក្រុមហ៊ុន​ចំពោះ​ការ​អនុវត្ត​អាជ្ញា​ប័ន​សម្បទាន​ដី​សេដ្ឋកិច្ច​ក្រសួង​នឹង​ធ្វើការ​ដកហូត​នូវ​អាជ្ញា​ប័ន​នោះ​ពី​ក្រុមហ៊ុន​មក​វិញ ហើយ​ក្រុមហ៊ុន​នោះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ផង​ដែរ ដែល​មិន​អាច​ជៀស​បាន​ឡើយ ។

និង​ទី​៣- ចំពោះ​គម្រោង​ដាក់​ប្រព័ន្ធ​កែ​ច្នៃ​ទឹក​ស្អាត​នៅ​តាម​អគារ​តូច​ធំ​របស់​ក្រុមហ៊ុន និង​តាម​សហគ្រាស​នានា​មុន​នឹង​បង្ហូរ​ចេញ​ទៅ​សមុទ្រ​ទន្លេ​បឹង គឺ​ខាង​ក្រសួង​បាន​នឹង​កំពុង​ធ្វើ​ជាមួយ​ក្រុមហ៊ុន​មួយ​ចំនួន ហើយនឹង​បន្ត​ធ្វើ​ទៅ​ទៀត ហើយ​ព​ង្លឿ​ន​ឲ្យ​ឆាប់រហ័ស​ផង​ដែរ ដើម្បី​រៀប​ចំនូ​វប្រ​ព​ន្ធ័​ទឹក​ស្អាត​…​។

សូម​ជម្រាប​ថា លោក ពេជ្រ ស្រស់ បាន​សួរ​បី​សំណួរ​ទៅ​កាន់​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ដូច​ជាទី​១- តើ​ក្រសួងបរិស្ថាន​មាន​ចំណាត់ការ​បែប​ណា ចំពោះ​ការ​បំផ្លាញ​ព្រៃឈើ​ដែល​រង​ការ​កាប់​បំផ្លិចបំផ្លាញ​ជា​បន្តបន្ទាប់​គ្រប់​ទីកន្លែង​.​? ទី​២- តើ​ក្រសួងបរិស្ថាន​អាច​ពិចារណា និង​កំណត់ ភូមិសាស្ត្រ​អោយ​បាន​ច្បាស់លាស់​បាន​ឬទេ មុន​នឹង​ផ្តល់​នូវ​អាជ្ញា​ប័ន​សម្បទាន​ដី​សេដ្ឋកិច្ច ដល់​ក្រុមហ៊ុន​ណាមួយ​ជៀសវាង​មាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ក្នុង​តំបន់0x017d7 ទី​៣- តើ​ក្រសួងបរិស្ថាន​មាន​គម្រោង​ដាក់​ប្រព័ន្ធ​កែ​ច្នៃ​ទឹក​ស្អាត​តាម​អគារ​តូច​ធំ​របស់​ក្រុមហ៊ុន និង​សហគ្រាស​នានា​មុន​នឹង​បង្ហូរ​ចេញ​ទៅ​សមុទ្រ​ទន្លេ បឹង ដើម្បី​ការពារ​បរិស្ថាន​ចម្រុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ