ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដាក់​ដេញថ្លៃ​​«​គំនូរ​របស់​ហ៊ី​ត្លែរ​»​​បរា​ជ័យ ដោយ​ចោទថា«​ក្លែង​ក្លាយ»

5 ឆ្នាំ មុន

«​គំនូរ​របស់​ហ៊ី​ត្លែរ​» បាន​បរាជ័យ​ក្នុង​ការ​លក់​ដេញថ្លៃ​​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ ។ រូបភាព​ផ្ទះដែល​ដាក់​​​ដេញថ្លៃ​ ត្រូវ​បាន​រង​ការ​វាយប្រហារ និង​​ចោទប្រកាន់​ថា ​«ពួក​គេ​បាន​លក់​ក្លែងក្លាយ» ​។ រូបភាព​ប្រាំ​ផ្ទាំង​​​និយាយ​ទៀត​ថា ​បាន​លាប​ពណ៌ដោយ​មេដឹកនាំ​ណា​ស៊ី…

«​គំនូរ​របស់​ហ៊ី​ត្លែរ​» បាន​បរាជ័យ​ក្នុង​ការ​លក់​ដេញថ្លៃ​​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ ។ រូបភាព​ផ្ទះដែល​ដាក់​​​ដេញថ្លៃ​ ត្រូវ​បាន​រង​ការ​វាយប្រហារ និង​​ចោទប្រកាន់​ថា ​«ពួក​គេ​បាន​លក់​ក្លែងក្លាយ» ​។ រូបភាព​ប្រាំ​ផ្ទាំង​​​និយាយ​ទៀត​ថា ​បាន​លាប​ពណ៌ដោយ​មេដឹកនាំ​ណា​ស៊ី អា​ដូ​ល​ហ្វ ហ៊ី​ត្លែរ ​​។ ​

ការ​ដេញថ្លៃ​នេះ ​ធ្វើ​ឡើង​​​នៅ​ទីក្រុង Nuremberg នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ដែល​ល្បី​ខាង​ការ​ប្រមូលផ្តុំ​របស់របរ​ដ៏​ធំ​របស់​ហ៊ី​ត្លែរ នៅ​ពេល​ដែល​មេដឹកនាំ​ណា​ស៊ី ត្រូវ​បាន​កាត់ទោស​ពី​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម ​។

ការ​ចោទប្រកាន់​ពី​ការ​ក្លែងបន្លំ​បាន​ធ្វើ​ឱ្យខូចការ​ដេញថ្លៃ និង​ចៅហ្វាយ​ក្រុង Ulrich Maly បាន​ពិព័រណ៌​នា​ថា ​វា​ជា«​រសជាតិ​មិនល្អ» ។ ការ​លក់​នេះ ​ក៏​រាប់​បញ្ចូល​ទាំង​វត្ថុ​ដែល​​គិត​ថា ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជន​ផ្តាច់​ការ រួម​ទាំង​កាបូប និង​កៅអី​ផង​ដែរ ​។

ក្រោម​ការ​គ្រប់គ្រង​របស់​ហ៊ី​ត្លែរ (​ឆ្នាំ១៩៣៣-៤៥) ណា​ស៊ី​អា​ល្លឺ​ម៉​ង់ បាន​ចាប់ផ្ដើម​មាន​សង្គ្រាមលោក​លើក​ទី២ ដោយ​បន្ត​គោលនយោបាយ​ប្រល័យពូជសាសន៍​ ​បណ្ដាល​ឱ្យ​​សាសន៍​យូ​ដា​ចំនួន​ប្រាំមួយ​លាន​នាក់ ព្រមទាំង​ជន​ស៊ី​វិល និង​យុទ្ធ​ជន​ដប់​លាន​នាក់​ទៀត​ស្លាប់​បាត់បង់​ជីវិត ​។ ការ​បង្ហាញ​ជា​សាធារណៈ​នៃ​និមិត្ត​សញ្ញា​ណា​ស៊ី គឺ​ប្រឆាំង​នឹង​ច្បាប់​នៅ​ក្នុង​ប្រទេស​អា​ឡឺ​ម៉​ង់ លើកលែងតែ​នៅ​ក្នុង​បរិបទ​មួយ​ចំនួន​ដូច​ជា​​សម្រាប់​ហេតុផល​អប់រំ ឬ​ប្រវត្តិសាស្ត្រ​។

អត្ថបទសរសេរ ដោយ