ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ប្រចាំ​ថ្ងៃ​ដែល​អ្នក​កើត​មុន​ជួប​ប្រទះ

5 ឆ្នាំ មុន
  • ភ្នំពេញ

១- ការ​សន្ទនា នៅ​ពេល​ដែល​អ្នក​សន្ទនា​ជាមួយ​នរណា​ម្នាក់ អ្នក​តែងតែ​សម្លឹង​ចំ​ភ្នែក​គ្នា​ទៅ​វិញ​ទៅ​មក​។ ប្រសិនបើ​អ្នកមាន​មុន អ្នក​នឹង​មាន​អារម្មណ៍​អៀនខ្មាស់ ហើយ​មិន​ចង់​បន្ត​ការ​សន្ទនា​ទៀត​ទេ​។ ២-​ការ​ចូលរួម​ក្នុង​សង្គម ពេល​ខ្លះ​មាន​អារម្មណ៍​ថា​នៅផ្ទះ​មើល Netflix…

១- ការ​សន្ទនា

នៅ​ពេល​ដែល​អ្នក​សន្ទនា​ជាមួយ​នរណា​ម្នាក់ អ្នក​តែងតែ​សម្លឹង​ចំ​ភ្នែក​គ្នា​ទៅ​វិញ​ទៅ​មក​។ ប្រសិនបើ​អ្នកមាន​មុន អ្នក​នឹង​មាន​អារម្មណ៍​អៀនខ្មាស់ ហើយ​មិន​ចង់​បន្ត​ការ​សន្ទនា​ទៀត​ទេ​។

២-​ការ​ចូលរួម​ក្នុង​សង្គម

ពេល​ខ្លះ​មាន​អារម្មណ៍​ថា​នៅផ្ទះ​មើល Netflix ល្អ​ជាង​ការ​ជួបជុំ​ដោយ​មាន​មនុស្ស​ជា​ច្រើន​។

៣-​ការ​ផ្តោតអារម្មណ៍​នៅ​កន្លែងធ្វើការ

វា​ពិតជា​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​ផ្តោតអារម្មណ៍​លើ​ការងារ ជា​ពិសេស​ពេល​ដែល​អ្នក​ព្យាយាម​បិត​បាំង​មុន​របស់​អ្នក ក្នុង​ពេល​កំពុង​ប្រជុំ​ដ៏​សំខាន់​។

៤-​មិន​ចង់​ឆ្លុះកញ្ចក់

វា​មិនមែន​ជា​រឿង​ល្អ​ឡើយ​នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍​ថា ភ័យ​ខ្លាច​ដោយសារ​តែ​មុខ​មាន​មុន​រៀង​រាល់​ព្រឹក​នោះ​។

៥-​តែងតែ​ត្រូវ​គេ​ផ្តល់​ដំបូន្មាន​ផ្នែក​អនាម័យ

អ្នក​ដែល​កើត​មុន​ទាំងអស់​សុទ្ធតែ​បាន​ឆ្លងកាត់​នៅ​ចំណុច​មួយ​នេះ​។ គ្រប់​គ្នា​តែងតែ​ប្រាប់​ឱ្យ​អ្នកមាន​អនាម័យ​ជាង​មុន ប៉ុន្តែ​មាន​តែ​អ្នក​កើត​មុន​ទេ ទើប​ដឹង​ថា មាន​កត្តា​ជា​ច្រើន​ផ្សេង​ទៀត​ដែល​បង្ក​ឱ្យ​កើត​មុន។

៦-​មាន​អារម្មណ៍​ថា គ្រប់​គ្នា​តែងតែ​លួច​មើល​មុន​របស់​អ្នក

មិន​ថា អ្នក​ទៅ​ទីណា​ទេ អ្នក​តែង​មាន​អារម្មណ៍​ថា មនុស្ស​កំពុង​សម្លឹង​មើល​អ្នក ជា​ពិសេស​មើល​មុន​របស់​អ្នក​។

៧-​បាត់បង់​របស់​ដែល​សំខាន់

យើង​ទាំងអស់​គ្នា​បាន​បាត់បង់​របស់​សំខាន់​អ្វីមួយ​ដោយសារ​តែ​ភាព​មិន​ទុកចិត្ត​លើ​ខ្លួនឯង​ដែល​បង្ក​ដោយ​បញ្ហា​មុន​។ មនុស្ស​ដែល​គួរ​ឱ្យ​ស្រឡាញ់​ដែល​យើង​តែងតែ​ចង់​និយាយ​ជាមួយ​តែ​មិន​ហ៊ាន ឬ​កម្មវិធី​សង្គម​ផ្សេង​ទៀត​ដែល​យើង​មិន​ដែល​មានឱកាស​ចូលរួម​។

៨- គេ​តែងតែ​សម្លឹង​មើល​មុន​របស់​អ្នក​ជាស​ជាង​កែវភ្នែក​របស់​អ្នក

តើ​ពិបាក​យល់​មែន​ទេ ថា​ការ​មិន​មើល​មនុស្ស​ម្នាក់​ចំ​ភ្នែក​របស់​គេ​ហ្នឹង​ឈ្លើយ​ណាស់?

៩-​ចៀសវាង​ការ​ថតរូប​ខ្លួនឯង

វា​ពិបាក​ណាស់​ហើយ​ក្នុង​ការ​សម្លឹង​មើល​ខ្លួនឯង​នៅ​ពីមុខ​កញ្ចក់ ចុះ​ទំរោម​តែ​ឃើញ​រូប​របស់​អ្នក​នៅ​លើ​បណ្តាញ​សង្គម​ទៀត?

១០-​ការ​ស្វែងរក filter ដ៏​សម​ស្រប​មួយ

សាកល្បង​គ្រប់​កម្មវិធី​ដែល​មាន​ទាំងអស់​ដើម្បី​ស្វែងរក Filter ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ដែល​អាច​បិត​បាំង​មុន​របស់​អ្នក​បាន​។

តើ​អ្នក​បាន​យល់​ពី​ចំណេះដឹង​អ្វី​ដែល​ថ្មី​ទេ? ចុច​ទី​នេះ​ដើម្បី​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង និង​ស្វែង​យល់​បន្ថែម​ពី​ការ​ព្យាបាល​ស្នាម និង​មុន​។ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ