ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មូ​បារ៉ាក់​​ទៅ​ព្យ​ាបាល​ជំងឺ​នៅអារ៉ាប៊ី​ សា​អូឌីត

15 ឆ្នាំ មុន

យោង​តាម​​​កាសែត​អេហ្ស៊ីប​​ AL-AKHBAR ចេញ​ផ្សាយ​​​កាលពីថ្ងៃទី២ មីនា ថា ប្រធានាធិបតី​អេហ្ស៊ីបត្រូវ​​ផ្តួល​រំលំ​លោក​ហូ​ស្នី មូបារ៉ាក់ អាយុ​៨២​ឆ្នាំ បានទទួលការព្យាបាល​ជំងឺ​​​មហារីក​នៅ​អារ៉ាប៊ី សា​អូឌីត ។
កា​សែត​នោះដែល​ដក​ស្រង់ប្រភពព័ត៌​មាន​ច្បាស់​​​ការ​អះ​អាង​ថា លោក​ហូស្នី មូ​បារ៉ាក់ បច្ចុប្បន្ន  ស្ថិតនៅក្នុង​មូលដ្ឋាន​យោធាមួយ​នៃ​ទីក្រុង TABOUK ហើយ​ទទួលការ​ព្យា​បាល​ជំងឺ​​មហា​រីក​ពោះ​វៀនធំ​ និង​លំពែង ។ លោក​ទទួល​ព្យា​បាល CHIMIOTHERAPIE រៀង​រាល់​៥​ថ្ងៃ។
យោង​តាម​​កា​សែត​ AL AKHBAR ​ថា ​អតីត​​​ប្រធា​នា​ធិបតី​​អេ​ហ្ស៊ីប​រូបនេះ​បានទៅ​កាន់​ទីក្រុង​នៅភាគ​ពាយ័ព្យ​​អារ៉ាប៊ី សាអូឌីត នេះ ​រយៈ​ពេល​ប៉ុន្មាន​​ថ្ងៃមក​ហើយ ​ក្រោយ​លោក​ចាក​ចេញ​ពីអំណាច​​ដែល​​លោក​បាន​ប្រគល់​ទៅ​ឱ្យ​កង​ទ័ព​កាលពីថ្ងៃទី​១១ កុម្ភៈ កន្លង​មក​​នេះ ក្រោយ​ការ​បះបោរ​​របស់ប្រជា​ជន ។ ភរិយា​​​របស់​លោក​ លោកស្រី​ស៊ូ​ហ្សាន ​និងកូនប្រុស​ទាំង​២​ លោកអាឡា​អេ និង​លោក​ហ្គា​ម៉ាល់ ​ក៏​ស្ថិត​នៅ​ឯ​មូល​ដ្ឋាន​យោធា​អារ៉ាប៊ី​ សា​អូឌីត នោះ​ដែរ ។ ​
អាជ្ញា​ធរ​អេហ្ស៊ីប​កាលពីថ្ងៃទី២៨ ​កុម្ភៈ កន្លង​មកនេះ​​បានចេញការ​ហាម​ឃាត់​មិនឱ្យ​លោកហូស្នី មូបារ៉ាក់ និងគ្រួសារ​ចាកចេញ​ពីដែន​ដី​អេហ្ស៊ីប​ ហើយ​សំរេច​ផ្អឹបទុក​ទ្រព្យ​សម្បត្តិ​របស់​ពួកគេនៅអេហ្ស៊ីប ៕