ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បើកឡាន​ធំ​ត្រូវ​តែ​ដឹង​…​​​ចៀស​កើត​ហេតុ​ការណ៍​​ដ៏​អាក្រក់​​នេះ​​ទៀត

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ អ្នកជំនាញ​ក្នុង​ការ​បើកបរ​រថយន្ត​ធុន​ធំ និងដឹក​ធ្ងន់​បាន​និយាយ​ឱ្យដឹង​​ថា អ្នកបើកបរ​រថ​យន្ត​ដឹក​ធ្ងន់​ពេល​បើក​ឡើង ឬ​ចុះ​ផ្លូវ​ចំណោត ឬ​​ស្ពាន ​បើ​ដាក់​លេខ​២​ចំ​បាច់​រក្សា​លេខ​នេះ ​រហូត​ទាំង​​ចុះ​ទាំង​​​ឡើង ​ហើយ​មិន​ត្រូវ​ប្តូរ​លេខ​ផ្តេសផ្តាស​នោះ​​ទេ…

ខេត្ត​ព្រះ​សីហ​នុ ៖ អ្នកជំនាញ​ក្នុង​ការ​បើកបរ​រថយន្ត​ធុន​ធំ និងដឹក​ធ្ងន់​បាន​និយាយ​ឱ្យដឹង​​ថា អ្នកបើកបរ
​រថ​យន្ត​ដឹក​ធ្ងន់​ពេល​បើក​ឡើង ឬ​ចុះ​ផ្លូវ​ចំណោត ឬ​​ស្ពាន ​បើ​ដាក់​លេខ​២​ចំ​បាច់​រក្សា​លេខ​នេះ ​រហូត​ទាំង​​ចុះ​ទាំង​​​ឡើង ​ហើយ​មិន​ត្រូវ​ប្តូរ​លេខ​ផ្តេសផ្តាស​នោះ​​ទេ ​ហើយ​ការ​​និយាយ​យោង​ទៅ​លើ​ហ្វ្រាំង​មាន​​បញ្ហា​នោះ​ គឺ​មិន​ត្រឹមត្រូវ​ឡើយ ។

គួររំលឹកថា ស្ត្រីម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​មនុស្ស​៤​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​នៅ​ក្នុង​គ្រោះថ្នាក់​រថយន្តដឹក​ថ្ម​មួយ​គ្រឿង​ បុក​រះ​រថយន្ត​២​គ្រឿង និង​ម៉ូតូ​៣​គ្រឿង ស្ថិតលើ​​ផ្លូវជាតិ​លេខ​៤​ ត្រង់​ចំណុច​កែង​ស្ថានីយ​រថភ្លើង ដែល​ជា​ផ្លូវ​ចុះ​ចំណោត ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ កាល​​​ពី​វេលា​ម៉ោង​៣ ​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​៩ ​កុម្ភៈ ​។

លោក​ឧត្តមសេនីយ៍ អុ​ី សុខា ស្នងការ​រងនគរបាល​ខេត្តទទួល​ផែន​សណ្តាប់ធ្នាប់បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ​ បង្ក​ដោយ​រថយន្ត​បែន​ដឹកថ្ម​ចុះ​ចំណោត​យាយ​ម៉ៅ​ឃ្លាំង​លើ​ ចូល​មក​ក្រុងព្រះសីហនុដាច់​ហ្វ្រាំង ក៏​ជ្រុល​ទៅ​បុក​រថយន្ត​២​គ្រឿងម៉ូតូ​៣​គ្រឿង និង​ផ្ទះ​លក់ទំនិញ​គ្រឿងទេស​នៅ​ជាប់​ដងផ្លូវ បណ្ដាល​ឲ្យ​ស្លាប់​ស្ត្រី​ម្នាក់ និង​របួសធ្ងន់​៤​នាក់ ​(​ស្រី្ត​២​នាក់​) ក្នុង​នោះ​ អ្នកបើកបរ​រថយន្ត​ដឹក​ថ្ម​ក៏​របួសធ្ងន់​ដែរ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ ។

ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ម៉​ម ស្រី​ណូ អាយុ​២៣​ឆ្នាំ ជា​បុគ្គលិក​នៅ​កាស៊ីណូ​មួយ និង​ជាបង្គោល​​ក្នុង​គ្រួសារ ​​ដែល​ចិញ្ចឹម​ម្តាយ​មេម៉ាយ និងក្មេង​កំព្រា​២​នាក់​ទៀត​ ក្នុង​នោះ​ម្នាក់​ពិការ​ផង ។

សូមចូលរួមការពារជីវិតខ្លួនឯង​ និងជីវិត​អ្នកដទៃ​ទាំងអស់គ្នាផង ។


អត្ថបទសរសេរ ដោយ