អ្នកដែលមានគ្រុនក្ដៅ គួរតែត្រូវបានថែទាំងសុខភាពដោយសុខស្រួល និងស្លៀកពាក់តឹងណែនក្រាស់ហួសពេក ។ ការពាក់ខោអាវច្រើនជាន់ អាចបណ្តាលឲ្យសីតុណ្ហភាពកើនឡើងបន្ថែមទៀត ។
ការជូតសម្អាតរាងកាយដោយទឹក ឬការងូតទឹក អាចជួយបន្ថយអាការគ្រុនក្តៅបាន តែមិនត្រូវងូតទឹកកក ឬទឹកត្រជាក់ពេកនោះទេ ដែលនេះគឺជាការយល់ច្រឡំទូទៅ ។
ក្បួនខ្នាតបុរាណ ផ្សេងៗទៀតសម្រាប់ការក្តៅខ្លួនរួមមានការរក្សាជាតិសំណើម ។ ចូរផឹកទឹកឲ្យបានច្រើន ហើយចៀសវាងស្រា ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដែលអាចរួមចំណែកដល់ការខ្វះជាតិទឹក ។
ចូរបើកកង្ហារមួយដើម្បីធ្វើឲ្យមានចរន្តខ្យល់ចេញចូល ហើយការបើកបង្អួចវាអាចមានប្រយោជន៍ ។ អ្នកអាចស្អំកន្សែងត្រជាក់ស្អាតនៅថ្ងាសផង ។ ប្រសិនបើអ្នកកំពុងមើលថែទាំកូន ចូរប្រាកដថាកូនមិនត្រជាក់ពេក ។
ការសម្រាកបានគ្រប់គ្រាន់ ក៏នឹងជួយបន្ថយកម្តៅបានផងដែរ (ប្រភពពី៖ Health.com.kh)៕
ចែករំលែកព័តមាននេះ