ពន្លះ​ឡើង​ខ្ទេច​ហើយ​រត់ មានអី​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ស្ទាក់​ជាប់


រាជធានីភ្នំពេញ ៖ រថយន្ត​កាម​រី​ហា​យ​ប្រ៊ី​ត​មួយ​គ្រឿង​ខណៈ​អ្នកបើកបរ​ស្រវឹង​បាន​បើក​ជ្រុល​ទៅ​បុក​រថយន្តកាម​រី​បា​ឡែ​ន​ដែល​ឈប់​ស្ងៀម​ក្នុង​ទិស​ដៅ​ស្របគ្នា​បណ្ដាល​រង​ការ​ខូចខាត​រថយន្ត​ទាំង​សងខាង​យ៉ាងដំណំ តែ​សំណាង​មិន​បង្ក​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ជិត​នាគ​បាញ់​ទឹក ផ្លូវ​ព្រះ​សីហ​នុ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AP-1517 បាន​មក​មក​ចត​ស្ងៀម​នៅ​លើ​ផ្លូវ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ស្រប​ពេល​នោះ​ដែរ​ក៏​ស្រាប់តែ​បុរស​បី​នាក់​រួម​ទាំង​អ្នកបើកបរ​បាន​បើករថយន្ត​បង្ក​ម៉ាក​កាម​រី​ហា​យ​ព្រី​ដ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2P-8447 បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​តាម​ផ្លូវ​ព្រះ​សីហ​នុ​ក្នុង​ទិស​ដៅ​ស្របគ្នា​ហើយ​ណាមួយ​អ្នកបើកបរ​ស្រវឹង​ផង​នោះ ទើប​បណ្ដាល​អោយ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បុក​រះ​បញ្ឆិត​រថយន្ត​កាម​រី​បា​ឡែ​ន​ដែល​ចត​ស្ងៀម​បណ្តាល​អោយ​រង​ការ​ខូចខាត​មួយ​ចំហៀង​ខាងស្តាំ​ទាំងស្រុង ។

ដោយឡែក​ខាង​រថយន្ត​បង្ក​កាម​រី​ហា​យ​ព្រី​ដ​វិញ​នៅ​ពេល​បង្ក​គ្រោះថ្នាក់​ហើយ​បាន​បើករថយន្ត​រត់​ពី​កន្លែង​កើតហេតុ ទាំង​រថយន្ត​ខ្ទេច​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង​បាន​១០០​ម៉ែត្រ​ក៏​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ដេញ​ឃាត់​បាន​មក​វិញ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ឃើញ​តំណាង​ខាង​រថយន្ត​បង្ក​ចេញ​មុខ​មក​ដោះស្រាយ ជាមួយនឹង​រថ​យន្ត​រង​គ្រោះ​ដោយ​សុខចិត្ត​យក​រថយន្ត​ទៅ​ជួស​ជួល​អោយ​ស្អាត​ដូច​ដើម​វិញ​ដើម្បី​បញ្ចប់រឿង ៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ