ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ខាង​មុខ និង​ប្រែ​ក្លាយជា​ផ្លូវជាតិ​ក្រាល​ដោយ​កៅស៊ូ​ឆ្ពោះទៅ​ខេត្តកំពង់ធំ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ពី​ផ្លូវ​ដែល​ស្ថិត​ក្រោម​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ជង្ហុក និង​តូច​ចង្អៀត​ពេល​នេះ​ជំនួស​មក​វិញ ដោយ​ផ្លូវ​រៀបស្មើ​ធំ​ទូលាយ​ជា​គ្រោង​ផែនការ​អនុវត្តន៍​សម្រាប់​ឆ្នាំ​២០១៨ ហើយ​ត្រូវ​បាន​បញ្ចប់​ភារកិច្ច​ស្ថាបនា​រួចរាល់​ក្នុង​ឆ្នាំ​២០១៩ សម្រាប់​បម្រើ​ផលប្រយោជន៍​ជូន​ពលរដ្ឋ​ទាំងមូល ស្ថិត​ក្នុង​ឃុំ​អន្លង់​ភេ ដែល​មាន​ភូមិ​ចំនួន​០៥​គ្រប់គ្រង​ដោយ​ដែនដី​រដ្ឋបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង…

ខេត្តស្ទឹងត្រែង ៖ ពី​ផ្លូវ​ដែល​ស្ថិត​ក្រោម​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ជង្ហុក និង​តូច​ចង្អៀត​ពេល​នេះ​ជំនួស​មក​វិញ ដោយ​ផ្លូវ​រៀបស្មើ​ធំ​ទូលាយ​ជា​គ្រោង​ផែនការ​អនុវត្តន៍​សម្រាប់​ឆ្នាំ​២០១៨ ហើយ​ត្រូវ​បាន​បញ្ចប់​ភារកិច្ច​ស្ថាបនា​រួចរាល់​ក្នុង​ឆ្នាំ​២០១៩ សម្រាប់​បម្រើ​ផលប្រយោជន៍​ជូន​ពលរដ្ឋ​ទាំងមូល ស្ថិត​ក្នុង​ឃុំ​អន្លង់​ភេ ដែល​មាន​ភូមិ​ចំនួន​០៥​គ្រប់គ្រង​ដោយ​ដែនដី​រដ្ឋបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

ផ្លូវថ្នល់​ខាងលើ​ប្រវែង​៤៥​គីឡូ និង​៥០០​ម៉ែត្រ មាន​លូ​កាត់​ទទឹង​ផ្លូវ​ចំនួន​១៣​កន្លែង គឺ​ប្រភេទ​ផ្លូវ​គ្រួ​ស​ក្រហម​ស្ថាបនា​សាងសង់​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រួម​ផ្សំ​ជាមួយ​ថវិកា​មូលនិធិ​របស់​ឃុំ​អន្លង់​ភេ ។ កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ​ផ្សា​ភ្ជាប់​ពី​កំណាត់​ផ្លូវជាតិ​លេខ​៩​ត្រង់​ចំណុច​គល់​ស្ពាន​ឆ្លងទន្លេ​មេគង្គ (​មិត្តភាព​កម្ពុជា​-​ចិន​) ឆ្លងកាត់​ទៅ​កាន់​ឃុំ​ចំនួន​០៤​រួម​មាន​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ឃុំ​អូរ​រៃ ឃុំ​ចំការលើ និង​ឃុំ​អន្លង់​ភេ ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ឆ្ពោះទៅ​កាន់​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ស្ថិត​ក្នុង​ចម្ងាយ​ប្រវែង​៥៧​គីឡូម៉ែត្រ ។

បច្ចុប្បន្ន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​បាន​ស្ថាបនា​សាងសង់​រួចរាល់​ជា​ស្ថាពរ​ជាង​៤៥​គីឡូម៉ែត្រ ហើយ នេះ​បើ​តាម​របាយការណ៍​របស់​រដ្ឋបាល​សាលាស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។ ពលរដ្ឋ​បាន​បង្ហាញ​នូវ​ក្តី​រីករាយ​ជា​ខ្លាំង ក្រោយ​ទទួល​បាន​ផ្លូវថ្នល់​ធំ​ទូលាយ​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ដំណើរ និង​ដឹក​កសិផល​ទៅ​កាន់​ទីផ្សារ ហើយ​ផ្លូវ​គ្រួ​ស​ក្រហម​នេះ​ក៏​បាន​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​បង្កើន​ចំណង​មិត្ត ភាព​ពី​តំបន់​ទៅ​តំបន់​មួយ និង​នាំ​កសិផល​ទៅ​ដោះ​ដូរ​ពី​តំបន់​មួយ​ដែល​អាច​នាំ​ឲ្យ​ជីវភាព​របស់​ពួក​គេ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ ។

លោក ថៃ អ៊ី តំណាង​ប្រជាពលរដ្ឋ​ឃុំ​អន្លង់​ភេ និង​ជា​មន្ត្រី​សាលាស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​បញ្ជាក់​ថា កន្លង​មកនេះ​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ខ្លាំង​ណាស់ ពិសេស​ពេល​មាន​បញ្ហា​ឈឺ​ថ្កាត់​ម្តង​ៗ​ពួក​គេ​ពិបាកទៅ​រក​សេវា​ព្យាបាល​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ជីវភាព​ពួក​គេ​ក៏​មិនសូវ​ជា​ល្អ​ប្រសើរ​ដែរ ។

លោក​ថា ប៉ុន្តែ​ក្រោយ​ពី​មាន​ផ្លូវ​ស្ពាន​រួច​មកនេះ​ជីវភាព​ប្រជាពលរដ្ឋ​ហាក់បីដូចជា មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ហើយ​ខុស​ប្លែក​ពី​មុន​ឆ្ងាយ​ណាស់ ហើយ​បញ្ហា​សុខភាព​ក៏​មិនសូវ​ជា​មាន​បញ្ហា​ចោទ​ដូច​មុន​ដែរ ។ អភិបាល​ខេត្តស្ទឹងត្រែង​លោក ម៉ុម សា​រឿ​ន បាន​លើក​ឡើង​ថា នៅ​ពេល​ខាង​មុខ​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​នេះ និង​ប្រែ​ក្លាយទៅជា​ផ្លូវជាតិ​ក្រាល​ជា​កៅស៊ូ​ទាំងអស់ ។

សមិទ្ធិ​ផល​ទាំងនោះ​បាន​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​០៩ កុម្ភៈ ២០១៩ ក្រោម វត្តមាន​លោក​ម៉ុម សា​រឿ​ន អភិបាល​ខេត្តស្ទឹងត្រែង​អមដំណើរ​ប្រធាន​ក្រុមប្រឹក្សា​អាជ្ញាធ​មូលដ្ឋាន​ស្រុក ប្រធាន​អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ដោយ​មានការ​ចូលរួម​អបអរ​ពី​សំណាក់​ប្រជាពលរដ្ឋ​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ