ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស្នងការ​រង​ខេត្ត​ជួប​សំណេះសំណាល​ជាមួយ​បេក្ខជន​-​បេ​ក្ខ​នារី​ទើប​ប្រឡង​ជាប់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​៨ ខែកុម្ភ​: ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការ​រង នគរបាល​ខេត្ត…

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​៨ ខែកុម្ភ​: ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការ​រង នគរបាល​ខេត្ត ទទួល​ផែនការ​ងារ​ធនធានមនុស្ស តំណាងឱ្យ​លោក​ឧត្តម​សេនី​យ៍​ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បេក្ខជន​បេ​ក្ខ​នារី​ទាំង​៨៥​នាក់​ដែល​ទើប​ប្រឡង​ជាប់​ជា​ស្ថាពរ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ក្នុង​នោះ​មាន​លោក​វរៈ​សេនី​យ៏​ឯក​អៀង មក​រា នាយការិយាល័យ​បុគ្គលិក និង បណ្តា​អស់លោក​នាយ រង​ការិយាល័យ អញ្ជើញ​ចូលរួម​ផង​ដែរ​។

បន្ទាប់​ពី​លោក​វរ​សេនី​យ៍ឯក អៀង មក​រា នាយការិយាល័យ​បុគ្គលិក បាន​ត្រួតពិនិត្យ​បញ្ជី​ឈ្មោះ​បញ្ជី​វត្តមាន និង​បាន​ផ្សព្វផ្សាយ​នូវ​គោលការណ៍​លក្ខន្តិកៈ​ច្បាប់ និង​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​ជូន​ដល់​បេក្ខជន​បេ​ក្ខ​នារី​ដែល​ទើប​ប្រឡង​ជាប់​ស្ថាពរ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀម​រាម ដើម្បី​យល់​ដឹង​ជា​ទុន​ក្នុង​ការ​ឈាន​ទៅ​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​ក្នុង​អាជីព​ជា​នគរបាល​ជាតិ​ឱ្យ​បាន​ល្អ​។

មាន​ប្រសាសន៍​សំណេះសំណាល​នា​ពេល​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការ​រង នគរបាល​ខេត្ត​ទទួល​ផែនការ​ងារ​ធនធានមនុស្ស បាន​ក្រើនរំលឹក​ដល់​ប្អូន​ៗ ក្មួយ​ៗ​ដែល​ជា​បេក្ខជន​-​បេ​ក្ខ​នារី​ទាំង​៨៥​នាក់ ក្នុង​នោះ​ក៏​មាន​បេក្ខជន​ចំនួន​៣០​នាក់​ដែល​ត្រូវ​ទៅ​រៀន​វគ្គ​បណ្តុះបណ្តាល​កម្រិត​បឋម​វិជ្ជាជីវ​:​នគរបាល​ជាតិ​នៅ​សាលា​នគរបាល​ជាតិ​ភូមិភាគ​២​ខេត្តកំពង់ចាម​ឱ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​នូវ​មុខ​ជំនាញ​វិជ្ជាជីវៈ​ដែល​គ្រូ​បាន​ឧទ្ទេសនាម ដើម្បី​យកចំណេះ​ដឹង​មក​អនុវត្ត នៅ​អង្គភាព​ឱ្យ​មានការ​រីក​ចំរើន​ក្នុង​ការ​ការពារ​សន្តិសុខ​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សង្គម​ជូន​ប្រជា​ពល​យើង​និង​ជូន​ជាតិ​មាតុភូមិ​។

លោក​ឧត្តមសេនីយ៍ត្រី បាន​បន្ត​ទៀត​ថា សូម​ឱ្យ​ប្អូន​ៗ ក្មួយ​ៗ​ទាំងអស់​ត្រូវ​ថែរក្សា​នូវ​សុខភាព​របស់​ខ្លួន​ក្នុង​ការ​ស្នាក់​នៅ​រៀនសូត្រ និង​មាន​អនាម័យ​ល្អ​ដែល​នាំ​ឱ្យ​ការ​រស់នៅ​មាន​សុខភាព​ល្អ​និង​សេចក្តី​ថ្លៃថ្នូរ​ផង​ដែរ​ពិសេស​ប្អូន​ៗ​ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ​មានការ​ទំនាក់ទំនង​ល្អ ទើប​យើង​អាច​សំរេច​នូវ​រាល់​ភារកិច្ច​និង​ទទួល​បាន​ជោគជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ