ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧប្បនាយករដ្ឋមន្ត្រី​ថៃ​ជំរុញ​ដល់​ក្រសួងពាណិជ្ជកម្ម​ឲ្យ​សម្រេច​លើ CPTPP

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​តាម​សេចក្តីរាយការណ៍​របស់ Bangkok Post ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ថៃ​បាន​សន្យា​ថា នឹង​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​កិច្ចព្រមព្រៀង​ស៊ីជម្រៅ និង​ដំណើរការ​ទៅ​មុខ​សម្រាប់​ភាព​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក…

ប្រទេស​ថៃ ៖ យោង​តាម​សេចក្តីរាយការណ៍​របស់ Bangkok Post ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ថៃ​បាន​សន្យា​ថា នឹង​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​កិច្ចព្រមព្រៀង​ស៊ីជម្រៅ និង​ដំណើរការ​ទៅ​មុខ​សម្រាប់​ភាព​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក (CPTPP) ។

កាលពី​ថ្ងៃ​សុក្រ កន្លង​មក​លោក​ឧប្បនាយករដ្ឋមន្ត្រី Somkid Jatusripitak បាន​បញ្ជា​ដល់​ក្រសួងពាណិជ្ជកម្ម​ឲ្យ​ផ្ញើ​ពាក្យសុំ​ធ្វើ​ជា​សមាជិក​កិច្ចព្រមព្រៀង CPTPP ខណៈ​ដែល​រដ្ឋាភិបាល​នៅ​កាន់​អំណាច ។

ខណៈ​ដែល​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រសួង​ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះ​ជាមួយនឹង​មន្ត្រី​ថ្នាក់ខ្ពស់ លោក​បាន​បញ្ជា​ឲ្យ​អ្នក​ចរចា​ពាណិជ្ជកម្ម​ឲ្យ​ខិតខំ​សម្រេច​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម RCEP ក្នុងឆ្នាំនេះ​ផង​ដែរ ។

លោក Somkid បាន​និយាយ​ថា «​គោល​ជំហរ​ច្បាស់លាស់​របស់​រដ្ឋាភិបាល​ទាក់ទិន​នឹង CPTPP និង RCEP នឹង​ជួយ​ជំរុញ​ដល់​ស្ថាន​ការ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​»​។

លោកស្រី Chutima Bunyapraphasara ដែល​ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ស្តីទី​ប្រចាំ​ប្រទេស​ថៃ​បាន​និយាយ​ថា​ក្រសួង​នឹង​មាន​កិច្ចប្រជុំ​ជាមួយនឹង​ក្រុមការងារ​ដែល​ធ្វើការ​លើ CPTPP ក្នុង​ខែ​នេះ​ដើម្បី​ពិចារណា​លើ​ការ​សិក្សា​ពី​អត្ថប្រយោជន៍ និង​ផល​ប៉ះពាល់​នៃ​កិច្ចព្រមព្រៀង​ថ្មី ។

នៅ​ខែ​មិ​នា ក្រសួង​នឹង​រៀបចំ​ផ្ញើ​សំណើរ​ទៅ​កាន់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដើម្បី​សម្រេច​ថា​ប្រទេស​ថៃ​គួរតែ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង CPTPP ឬទេ ។ ពេល​ដែល​សំណើរ​ត្រូវ​បានការ​អនុញ្ញាត​ឲ្យ​នោះ សំណើរ​ផ្លូវការ​នឹង​ត្រូវ​បាន​ផ្ញើ​ចេញ ។

កាលពី​ឆ្នាំ ២០១៨ ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​របស់​ប្រទេស​ថៃ​ជាមួយនឹង​ប្រទេស​ទាំង ១១​ដែល​ជា​សមាជិក CPTPP ស្មើ ១៤៨.៧​ប៊ី​លាន​ដុល្លារ ដែល​ប្រទេស​ថៃ​នាំ​ចេញ​បាន ៧៧​ប៊ី​លាន​ដុល្លារ ឬ​ស្មើ ៣០.៥%​នៃ​ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​ថៃ ។ ប្រទេស​ថៃ​មាន​អតិរេក​ពាណិជ្ជកម្ម​ប្រមាណ ៥.៣​ប៊ី​លាន​ដុល្លារ​ជាមួយនឹង​សមាជិក​ទាំង ១១​ផង​ដែរ​កាលពី​ឆ្នាំ​មុន ។

អ្នកស្រី Chutima បាន​និយាយ​ថា រដ្ឋាភិបាល​ព្រួយបារម្ភ​ពី​បញ្ហា​មួយ​ចំនួន​ដូច​ជា​ការ​ការពារ​រោង​ក​ច្រ​ប្រភេទ​ថ្មី និង​ការ​ការពារ​កម្មសិទ្ធិបញ្ញា​ជាដើម​។

យ៉ាងណា​ក្តី រដ្ឋាភិបាល​បាន​សន្យា​ថា​នឹង​ចេញ​វិធានការ​សាក​សម​សម្រាប់​ភាគី​ចូលរួម​ដែល​ទទួល​រង​ការ​ប៉ះពាល់​ពី​ការ​សម្រេចចិត្ត​របស់​ប្រទេស​ថៃ​ក្នុង​ការ​ចូល​ជា​សមាជិក​របស់ CPTPP ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ