ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងមានអតីតកាលមួយ​គួរឱ្យខ្លាច​​បំផុត​ក្នុង​​ជីវិត​…!

5 ឆ្នាំ មុន

តាម​ប្រភពពី The Sunបានឱ្យ​ដឹង​ថា ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់បាន​បាត់បង់​ស្បែក​លលាដ៍ក្បាល​ទាំងស្រុង រួម​ទាំង​ស្បែក​ថ្ងាស ក្រោយ​ពី​ជាប់​សក់​ក្បាល​នៅ​ក្នុង​ម៉ាស៊ីន​បាញ់​ដំណាំ នៅ​តំបន់​ដាច់​ស្រយាល​មួយ​ក្នុង​ប្រទេស​ឥណ្ឌា ​។ រឿងរ៉ាវ​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១០…

តាម​ប្រភពពី The Sunបានឱ្យ​ដឹង​ថា ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់បាន​បាត់បង់​ស្បែក​លលាដ៍ក្បាល​ទាំងស្រុង រួម​ទាំង​ស្បែក​ថ្ងាស ក្រោយ​ពី​ជាប់​សក់​ក្បាល​នៅ​ក្នុង​ម៉ាស៊ីន​បាញ់​ដំណាំ នៅ​តំបន់​ដាច់​ស្រយាល​មួយ​ក្នុង​ប្រទេស​ឥណ្ឌា ​។

រឿងរ៉ាវ​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១០ ​វិច្ឆិកា ឆ្នាំ២០១៨ កន្លងមក ទៅ​លើ​ក្មេង​ស្រី​ឈ្មោះ Kushpreet Kaur តែ​​ពេល​នេះ​ នាង​បានជា​សះស្បើយ​ហើយ ដោយ​មាន​សក់​ដុះ​ឡើង​វិញ​ពេញ​លើ​ក្បាល ​។ កាលនោះ នាង​កំពុង​តែ​ជិះ​លើ​ត្រាក់ទ័រ​របស់​ពូ នៅ​ក្នុងភូមិ Dharampura ក្នុង​ខេត្ត Punjab​។

ពូ​របស់​នាង​កំពុង​ស្រោច​ទឹក​ផ្កា ស្រាប់តែ​ឃើញ​ក្បាល​របស់​នាង​សុទ្ធតែ​ឈាម ហើយ​គ្មាន​ស្បែក​ក្បាល​សោះ​។ ពូ​របស់​នាង​បាន​យក​នាង​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ តែ​ត្រូវ​បញ្ជូន​តទៅ​មន្ទីរពេទ្យ​ឯកទេស​ខាង​ស​ម្ភ​ស្ស​នៅ Bathinda ដើម្បី​ធ្វើការ​វះកាត់ ដែល​ចំណាយពេល​ដល់​ទៅ​ជាង​៨​ម៉ោង​។

ការ​វះកាត់​នេះ​ធ្វើ​ឡើង​ដោយ​វេជ្ជបណ្ឌិត​ឯកទេស​ខាង​ស្បែក​កម្រិត​ខ្ពស់ Raman Goyal​។ លោក​ថា​​«​ស្បែក​ក្បាល​របស់ Khushpreet បាន​របូត​ចេញពី​ក្បាល​ទាំងស្រុង​នៅ​ក្នុង​គ្រោះថ្នាក់​មួយ​នេះ​។ ក្រោយ
​ពី​នាង​ចូល​មក​ដល់​ពេទ្យ​ភ្លាម ពួក​យើង​បាន​សម្រេចចិត្ត​វះ​កាត់ត​សរសៃឈាម​ស្បែក​ក្បាល​របស់​នាង​មួយ​ម្តង​ៗ​» ។

ក្រោយ​ពី​បាន​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​រយៈពេល​២០​ថ្ងៃ នាង​ក៏​បាន​ធូរស្រាល ​។ មក​ដល់​ពេល​នេះ ក្បាល​របស់​នាង​ចាប់ផ្តើម​មាន​សក់​ឡើង​វិញ​ហើយ​ ៕

អត្ថបទសរសេរ ដោយ