ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​កន្លះ​ម៉ោង​ស្ត្រី​២​នាក់​….​លោតទឹក​ស្ពាន​ជ្រោយចង្វារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូឌុប​ពី​ម្តុំ​កាំ​កូ​ល​ស៊ី​ធី​មក​លោតទឹក​សម្លាប់​ខ្លួន​នៅ​ស្ពាន​ជ្រោយចង្វារ​មិន​បាន​សម្រេច ត្រូវ​សមត្ថកិច្ច​ឃាត់​យក​ទៅ​សួរនាំ តែ​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​ទៀត​ខូចចិត្ត​រឿង​ប្តី​រត់​មក​លោតទឹក​ម្នាក់​ទៀត តែ​មិន​បាន​សម្រេច​បំណង​ដូច​គ្នា ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូឌុប​ពី​ម្តុំ​កាំ​កូ​ល​ស៊ី​ធី​មក​លោតទឹក​សម្លាប់​ខ្លួន​នៅ​ស្ពាន​ជ្រោយចង្វារ​មិន​បាន​សម្រេច ត្រូវ​សមត្ថកិច្ច​ឃាត់​យក​ទៅ​សួរនាំ តែ​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​ទៀត​ខូចចិត្ត​រឿង​ប្តី​រត់​មក​លោតទឹក​ម្នាក់​ទៀត តែ​មិន​បាន​សម្រេច​បំណង​ដូច​គ្នា ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​វ័យ​ជាង​៣០​ឆ្នាំ​ជិះ​ម៉ូតូឌុប​មក​ពី​ម្តុំ​រង្វង់​មូល​កាំ​កូ​ល​ស៊ី​ធី​មក​ដល់​លើ​ស្ពាន​ជ្រោយចង្វារ សង្ស័យ​មាន​វិបត្តិ​រឿង​ប្តី​បាន​សម្រេច​មក​លោតទឹក​សម្លាប់​ខ្លួន​សំណាងល្អ​ត្រូវ​បាន​សមត្ថកិច្ច​យាម​នៅ​គោលដៅ​នោះ​ជួយ​ឃាត់​បាន​ទាន់​ពេលវេលា រួច​យក​ទៅ​ប៉ុស្តិ៍ ដើម្បី​សួរនាំ​តែ​មិន​បាន​ប៉ុន្មាន​នាទី​ផង ក៏​ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​ទៀត​ខូចចិត្ត​រឿង​ប្តី​ដើរ​បណ្តើ​រយំ​បណ្តើរ​បម្រុង​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ម្នាក់​ទៀត ត្រូវ​បាន​អ្នកដំណើរ​តាម​ផ្លូវ​នោះ​ឃាត់​ជាប់​រួច​ជួយ​ទំនាក់ទំនង​ហៅ​ប្តី​របស់​គាត់​មក​ទទួលយក​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​រង់ចាំ​ប្រមាណ​ជា​១០​នាទី​ប្តី​របស់​គាត់​បាន​មក​ដល់​ដឹក​ប្រពន្ធ​យក​ទៅ​ផ្ទះ​វិញ​។

ក្រោយ​ពេល​កើតហេតុ​ខាង​ក្រុម​គ្រួសារ​របស់​ស្ត្រី​រង​គ្រោះ​ទី​១ ក៏​បាន​មក​ទទួលយក​ពី​ប៉ុស្តិ៍​ជ្រោយចង្វារ​រួច​ដឹក​យក​ទៅ​ផ្ទះ​បាត់​ទៅ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ