ម្ចាស់ក្សត្រីអូ៊បុល រតនា ដែលជាបេក្ខភាព…ត្រូវបានស្ទះ
ប្រទេសថៃ ៖ បេក្ខភាពនាយករដ្ឋមន្ត្រីថៃរបស់ម្ចាស់ក្សត្រី អូ៊បុល រតនា ត្រូវស្ទះ កាលពីថ្ងៃទី៩ កុម្ភៈ ដោយសារការវេតូរបស់ព្រះបរមរាជវាំង ។…
ប្រទេសថៃ ៖ បេក្ខភាពនាយករដ្ឋមន្ត្រីថៃរបស់ម្ចាស់ក្សត្រី អូ៊បុល រតនា ត្រូវស្ទះ កាលពីថ្ងៃទី៩ កុម្ភៈ ដោយសារការវេតូរបស់ព្រះបរមរាជវាំង ។…
ប្រទេសថៃ ៖ បេក្ខភាពនាយករដ្ឋមន្ត្រីថៃរបស់ម្ចាស់ក្សត្រី អូ៊បុល រតនា ត្រូវស្ទះ កាលពីថ្ងៃទី៩ កុម្ភៈ ដោយសារការវេតូរបស់ព្រះបរមរាជវាំង ។ បេក្ខភាពរបស់ម្ទាស់ក្សត្រីជាព្រះរៀមរបស់ព្រះមហាក្សត្រថៃ មហាវិជ្ជីរា៉ឡុងកន ត្រូវធាក់ថយ ក្រោយការប្រកាសជំទាស់របស់ព្រះបរមរាជវាំង បន្ទាប់ពីការប្រកាសឈរឈ្មោះបានតែមួយថ្ងៃ ។
គណបក្សថៃរក្សាជាតិ បង្កើតឡើងដោយបណ្ដាមនុស្សជំនិតរបស់លោកថាក់សីុន សីុណាវ៉ាត្រា ជាគូប្រឆាំងដាច់ណាត់របស់ពួករាជានិយមជ្រុលថៃ ប្រកាសនាថ្ងៃទី៩ កុម្ភៈ ថា គណបក្សគោរពតាមបទបញ្ជា ព្រះបរមរាជវាំង ដែលចេញផ្សាយនាពេលមុននេះតាមទូរទស្សន៍ ដោយសម្ដែងការមិនពេញចេញចំពោះការហក់ចូលនយោបាយរបស់ម្ចាស់ក្សត្រីអង្គនោះ ។
អ្នកវិភាគលោក OUANGTHONG PAWAKAPAN សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យជូឡាឡុងកន ក្រុងបាងកកនិយាយថា បេក្ខភាពរបស់ម្ចាស់ក្សត្រីអ៊ូបុល រតនា ពិតជាដើរកាត់ខ្សែបន្ទាត់ក្រហម ហើយនាំឱ្យមានគ្រោះថ្នាក់ដល់ស្ថាប័នព្រះបរមរាជវាំង ។
សម្រាប់ម្ចាស់ក្សត្រីក៏ដូចជាបណ្ដាអ្នកវិភាគដ៏កម្រទទួលស្គាល់ ហើយប្រកាសជាសាធារណៈថា ព្រះបរមរាជវាំងបានប្រើវេតូចំពោះផែនការនោះ តាំងពីចេញព្រឹត្តិប័ត្ររបស់ព្រះបរមរាជវាំងពីយប់ថ្ងៃទី៨ កុម្ភៈ
មក ។ ដូច្នេះ ម្ចាស់ក្សត្រីរតនា នឹងមិនអាចក្លាយជាម្ចាស់ក្សត្រីដំបូងឡើង ធ្វើជាប្រមុខរដ្ឋាភិបាលសីុវិលឡើយ ។
បណ្ដាក្រុមរាជានិយមជ្រុល ដែលមើលឃើញលោកថាក់ ស៊ីុន និងបណ្ដាមនុស្សរបស់លោកថា ជាអ្នកប្រឆាំងរាជានិយមដ៏គ្រោះថ្នាក់ រហូតដល់ស្នើដល់ម្ចាស់ក្សត្រីអ៊ូបុលរតនា ធ្វើការសុំទោសជាសាធារណៈទៀតផង ព្រោះទៅចូលរួមជាមួយពួកអាវក្រហម ជាពណ៌របស់ត្រកូលសីុណាវ៉ាត្រា ។
ការប្រកាសពីវេតូរបស់ព្រះបរមរាជវាំង ប្រឆាំងការហក់ចូលនយោបាយរបស់ម្ចាស់ក្សត្រីអង្គនោះ ចេញផ្សាយតាមទូរទស្សន៍ កាលពីយប់ថ្ងៃទី៨ កុម្ភៈ ត្រូវបានជនប្រឆាំងម្នាក់មានរហ្សនាមថា CHAM 1984 សម្តែងការធូរស្រាលក្នុងអារម្មណ៍។ គាត់ថាដោយម្ចាស់ក្សត្រីជាសមាជិករបស់រាជវង្ស មិនត្រូវឈរឈ្មោះជាបេក្ខជនឡើយ។ ពុំមាននរណាម្នាក់ហ៊ានរិះគន់ទ្រង់ទេ ដោយខ្លាចច្បាប់តឹងរឹុងបំផុតប្រឆាំងការប្រមាថដល់ទ្រង់ ។
មុនការប្រកាសពីការដកខ្លួនថយវិញ ម្ចាស់ក្សត្រីអ៊ូបុលរតនា ក្នុងសារតាម INSTAGRAMមួយ កាលពីព្រឹកថ្ងៃទី៩កុម្ភៈនៅតែគិតថា ទ្រង់អាចរក្សាបេក្ខភាពរបស់ទ្រង់ទៀត។ទ្រង់សរសេរថា ខ្ញុំសូមរំលឹកដោយស្មោះថា ខ្ញុំចង់ឲ្យថៃដើរទៅមុខ ហើយទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។ ម្ចាស់ក្សត្រីអង្គនោះធ្លាប់រស់នៅរយៈពេលយូរឯសហរដ្ឋអាមេរិក។
ទោះបីយ៉ាងណាម្ចាស់ក្សត្រីអ៊ូបុលរតនា ព្រះជន្ម៦៧ព្រះវស្សា នឹងលែងឈរឈ្មោះសម្រាប់តំណែងនាយករដ្ឋមន្ត្រី ក្រោមទង់គណបក្សថៃរក្សាជាតិ ដឹកនាំំដោយក្រុមមនុស្សរបស់លោកថាក់សីុនឡើយ។
កាលពីថ្ងៃទី៩កុម្ភៈតាមTWITTER លោកថាក់សីុនសរសេរថា ចូរងើបក្បាលឡើង ហើយចូរបន្តដើរទៅមុខ!យើងត្រូវទាញយកបណ្ដាមេរៀននៃបទពិសោធន៍ទាំងឡាយ កាលពីមុនមក ប៉ុន្តែយើងត្រូវតែរស់នាពេលបច្ចុប្បន្ននិងសម្រាប់អនាគត។
ដោយមើលឃើញសញ្ញានៃការព្រួយបារម្ភ ដំបូងរបស់ខ្លូន គណបក្សថៃរក្សាជាតិ បានលុបចោលការប្រមូលមនុស្ស ធ្វើការឃោសនាដំបូង ដែលគ្រោងរៀបចំនាថ្ងៃទី៩កុម្ភៈនៅក្រុងបាងកក សម្រាប់ការបោះឆ្នោតសភា នាថ្ងៃទី២៤មីនាខាងមុខនេះ ៕
ចែករំលែកព័តមាននេះ