ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ Ronaldo ត្រូវ​ប្រឈម​គ្រោះថ្នាក់​ម្តងទៀត ដើម្បី​មានជីវិត​នៅ​ជាមួយ​កូន​បន្ត

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បានឱ្យ​ដឹង​ថា ម្តាយ​របស់​កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​បង្ហើប​ពី​ជីវិត​មាន​ផ្ទុក​ជម្ងឺមហារីក​សុដន់ ដល់​មហាជន​ឱ្យ​បានដឹង ។…

តាម​ប្រភព​ព័ត៌មាន Daily Mail បានឱ្យ​ដឹង​ថា ម្តាយ​របស់​កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​បង្ហើប​ពី​ជីវិត​មាន​ផ្ទុក​ជម្ងឺមហារីក​សុដន់ ដល់​មហាជន​ឱ្យ​បានដឹង ។ គាត់​រក​ឃើញ​ថា មាន​ជម្ងឺ​នេះ តាំងពី​ឆ្នាំ​២០០៧ ។ វា​មាន​រយៈពេល​លើស​ពី​១០​ឆ្នាំទៅ​ហើយ ដែល​គាត់​បាន​បន្ត​រស់​ទៅ​មុខជា​និច្ច ។

ស្ត្រី​មានកូន​៤​នាក់ Dolores Aveiro អាយុ​៦៤​ឆ្នាំ ដែល​ជា​ម្តាយ​របស់ Ronaldo ត្រូវ​ធ្វើការ​វះកាត់​ម្តងទៀត​នា​ពេល​ថ្មី​ៗ​នេះ ជាមួយនឹង​ការ​បាញ់​កាំរស្មី ។

គាត់​និយាយ​ថា ៖ «​ខ្ញុំ​មាន​ជំនឿ​ទុកចិត្ត​លើ​កូនប្រុស​របស់ខ្ញុំ នៅ​ពេល​មានរឿង​នេះ​កើតឡើង ។ ខ្ញុំ​បាន​ធ្វើការ​វះកាត់​ម្តងទៀត​នៅ Madrid ។ ខ្ញុំ​ក៏​បាន​ធ្វើការ​បាញ់​កាំរស្មី​ហើយ​ដែរ ។ នា​ពេល​នេះ ខ្ញុំ​កំពុង​តែ​ព្យាយាម​ធ្វើ​យ៉ាងណា​ដើម្បី​បន្តជីវិត​ទៀត​» ។ នេះ​គឺជា​ពាក្យ​ដែល​គាត់​បាន​ប្រាប់​នៅ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ព័រ​ទុ​យ​ហ្កា​ល់​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ។

កាលពី​ឆ្នាំ​២០០៧ ម្តាយ​របស់ Ronaldo បាន​ធ្វើការ​វះកាត់​យក​ដុំ​មហារីក​ចេញពី​សុដន់​ខាងស្តាំ ។ ក្រោយមក​ក៏​ធ្វើការ​បាញ់​កាំរស្មី និង​បន្ត​លេបថ្នាំ​មហារីក​រហូត​មក ។ ទើបតែ​ពេល​ថ្មី​ៗ​នេះ គាត់​ក៏​ធ្វើការ​វះកាត់​ម្តងទៀត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ​២០០៩ កីឡាករ​ជើង​ខ្លាំង Ronaldo បាន​បរិច្ចាគ​ប្រាក់​ចំនួន ១​សែន​ផោន​ជួយ​ដល់​មជ្ឈមណ្ឌល​មហារីក​នៅ​ក្នុង​មន្ទីរពេទ្យ ដែល​ព្យាបាល​សុដន់​ដល់​ម្តាយ​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ