ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​… ជន​មិន​ស្គាល់​មុខ​លួច​បង្កៃ​គ្រឿងផ្ទុះ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រឿងផ្ទុះ​មិន​ទាន់​ស្គាល់​ម៉ាក​មួយ​គ្រាប់​ត្រូវ​បាន​ជំនាញ​ស៊ី​ម៉ាក់​បំផ្លាញ​ចោល​មុខ​កាស៊ីណូ​ជាប់​ដងផ្លូវ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​មាន​សម្លេង​កក្រើក​កាលពី​យប់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ បន្ទាប់​ពី​ជនសង្ស័យ​មិន​ទាន់​ស្គាល់​មុខ​លួច​បង្កៃ​ក្នុង​កាស៊ីណូ​មួយ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​។ គ្រឿងផ្ទុះ​ដែល​គេ​លួច​បង្កៃ​នេះ មាន​ទ្រនិច​ដើរ​អាច​ជា​គ្រឿង​ផ្ទុះ​កំណត់​រយៈពេល​វេលា…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រឿងផ្ទុះ​មិន​ទាន់​ស្គាល់​ម៉ាក​មួយ​គ្រាប់​ត្រូវ​បាន​ជំនាញ​ស៊ី​ម៉ាក់​បំផ្លាញ​ចោល​មុខ​កាស៊ីណូ​ជាប់​ដងផ្លូវ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​មាន​សម្លេង​កក្រើក​កាលពី​យប់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ បន្ទាប់​ពី​ជនសង្ស័យ​មិន​ទាន់​ស្គាល់​មុខ​លួច​បង្កៃ​ក្នុង​កាស៊ីណូ​មួយ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​។ គ្រឿងផ្ទុះ​ដែល​គេ​លួច​បង្កៃ​នេះ មាន​ទ្រនិច​ដើរ​អាច​ជា​គ្រឿង​ផ្ទុះ​កំណត់​រយៈពេល​វេលា មាន​ខ្សែភ្លើង​ក្រហម​ខៀវ មាន​លេខ​នាទី​ដើរ​ថយក្រោយ​ក្នុង​ប្រអប់​ពណ៌​ស​មួយ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា​ថា គ្រឿង​បំផ្ទុះ​នោះ​ត្រូវ​បាន​បុរស​ម្នាក់​ជា​អ្នក​ប្រទះ​ឃើញ​ក្នុង​បន្ទប់ទឹក​កាស៊ីណូ​ហ្គោ​ល​ដិ​ន បន្ទាប់​មក​ត្រូវ​គេ​យក​មក​ដាក់​ចំណុច​បំផ្ទុះ (​ប្រហោង​លូ ឬ​រ៉ា​ហ្គា​)​និង​ដាក់​សំបក​កង់​រថយន្ត​ជា​ច្រើន​ដើម្បី​បង្កា​អំបែង​គ្រាប់ បើសិនជា​គ្រាប់​នោះ​ផ្ទុះ​ដោយ​ខ្លួនឯង​។ ហើយ​នៅ​ចំណុច​កើតហេតុ មាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​នៅ​ការពារ និង​រៀបចំ​សណ្តាប់ធ្នាប់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ជិត​នោះ​ទេ ។ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ឆ្លងកាត់​។

​នៅ​ម៉ោង​ជិត​8​យប់​ថ្ងៃ​ដដែល​ខាង​ជំនាញ​កម្ចាត់​មីន​ស៊ី​ម៉ាក់​បាន​ទៅ​ដល់ និង​ពិនិត្យ​ជាក់ស្តែង​ដែល​មិន​អាច​ទុក​យូរ​បាន ដោយ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បាន​ប្រឹក្សា​ជាមួយ​ជំនាញ​ខាងលើ ឲ្យ​បំផ្ទុះ និង​កន្លែង​ទទួល​បាន​ជោគជ័យ​។ ក្រោយ​ការ​បំផ្ទុះ​តាម​ជំនាញ​របស់​ក្រុម​ស៊ី​ម៉ាក់​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​សម្រុកចូល​បាញ់​ទឹក​ចំណុច​បំផ្ទុះ​នោះ​ភ្លាម​ៗ​ផង​ដែរ ដើម្បី​បង្ការ​ភ្លើង​រាលដាល និង​បំបាត់​ក្លិន​ផ្ទុះ​នោះ​។

ចំណែក​បុរស​ដែល​ប្រទះ​ឃើញ​គ្រឿងផ្ទុះ​ក្នុង​បន្ទប់ទឹក​កាស៊ីណូ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សួរនាំ ប៉ុន្តែ​គេ​មិន​ទាន់​ប្រាប់​ពី​អត្តសញ្ញាណ​នៅឡើយ​ទេ​។ ចំណែក​គ្រឿងផ្ទុះ​ដែល​ជន​មិន​ស្គាល់​មុខ​លួច​បង្កៃ ខាង​ជំនាញ​មិន​ទាន់​ប្រាប់​ឲ្យ​ដឹង​ថា ជា​ប្រភេទ​អ្វី និង​ផលិត​នៅ​ប្រទេស​ណា​នៅឡើយ​ដែរ​។

​គួរ​បញ្ជាក់​ថា យប់មិញ​នេះ​ក៏​មាន​វត្តមាន​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​លោក​សាន ស៊ា​ន​ហូ​, លោក​ឧត្តម​សេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង​ផង​ដែរ​។ លោកស្នងការ​បាន​ប្រកាស​តាម​មេក្រូ​ឲ្យ​អ្នកស្រុក​ចាក​ចេញពី​ចំណុច​កើតហេតុ​។ ហើយ​បច្ចុប្បន្ន​នេះ​ជំនាញ​ស៊ី​ម៉ាក់​បាន​យក​សំណល់​នៃ​គ្រឿងផ្ទុះ​ទៅ​ពិនិត្យ​ហើយ​។

ព័ត៌​មាន​លំអិត​នឹង​មាន​ផ្សាយ​​ជូន​នៅ​លើ​កាសែត​កោះ​សន្តិ​ភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ