ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​មាន​បំណង​ចង់​ជួយ​ពង្រឹងសមត្ថភាព​ពលករ​កម្ពុជា​លើ​ផ្នែក​សំណង់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន បាន​បង្ហាញ​គោលបំណង​ចង់​ជួយ​ពង្រឹងសមត្ថភាព​ដល់​ពលករ​កម្ពុជា​លើ​ផ្នែក​សំណង់ ពិសេស​ការ​បង្កើត​បាត​គ្រឹះ​មុន​នឹង​សាងសង់​អគារ ។ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត អុ​ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ…

រាជធានី​ភ្នំពេញ ៖ ប្រធាន​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន បាន​បង្ហាញ​គោលបំណង​ចង់​ជួយ​ពង្រឹងសមត្ថភាព​ដល់​ពលករ​កម្ពុជា​លើ​ផ្នែក​សំណង់ ពិសេស​ការ​បង្កើត​បាត​គ្រឹះ​មុន​នឹង​សាងសង់​អគារ ។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត អុ​ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ពេល​ថ្មី​ៗ​នេះ លោក Yamada ប្រធាន​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន ដែល​បាន​ដឹកនាំ​វិនិយោគិន​ជប៉ុន​ជាង​៤០០​ក្រុមហ៊ុន​មក​កម្ពុជា បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ទាំងនេះ​មាន​ឯកទេស​លើ​ការ​ពិនិត្យ​ដី បង្កើត​បាត​គ្រឹះ​មុន​នឹង​សាងសង់ និង​យក​សំណាក​ដី​ទៅ​ធ្វើការ​ពិសោធន៍​នៅ​ប្រទេស​ជប៉ុន ហើយ​ពួក​គេ​មាន​បំណង​ចង់​ជួយ​ដល់​ពលករ​កម្ពុជា​លើ​ជំនាញ​បច្ចេកទេស​នេះ ។

លោក Yamada បាន​មាន​ប្រសាសន៍​ថា ៖« ក្រុមហ៊ុន​សំណង់​ទាំងនេះ​បាន​ទទួល​ពលករ​ខ្មែរ ទៅ​ធ្វើការ​ជាង​៣០០​នាក់​ហើយ នៅ​ឯ​ប្រទេស​ជប៉ុន ។ ពលករ​ខ្មែរ​នឹង​មាន​ជំនាញ​ពិតប្រាកដ​ខាង​ផ្នែក​សំណង់ បន្ទាប់​ពី​ពួក​គេ​ទៅ​ធ្វើ​កម្មសិក្សា​នៅ​ជប៉ុន ហើយ​នាំ​ជំនាញ​នេះ​មក​អភិវឌ្ឍន៍​វិស័យ​សំណង់​នៅ​កម្ពុជា​វិញ »​។
លោក​បណ្ឌិត អុ​ិ​ន សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍ បច្ចុប្បន្ន​នេះ​វិស័យ​សំណង់​របស់​កម្ពុជា កំពុង​មានការ​រីក​ចម្រើន​ជា​ខ្លាំង ក្នុង​នោះ​មាន​ក្រុមហ៊ុន​សំណង់​របស់​ជប៉ុន បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​នេះ​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ៖«​សំណង់​មិន​អាច​ប្រហែស​បាន​ទេ ប៉ះពាល់​ដល់​អាយុជីវិត​របស់​មនុស្ស បើ​បច្ចេកទេស​មិនល្អ​គឺ​មាន​ហានិភ័យ​ដល់​ជីវិត​របស់​មនុស្ស ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​រៀបចំ​ដំណើរការ​សាងសង់​ឲ្យ​ទៅ​តាម​បទដ្ឋាន​ស្តង់ដា​សំណង់ »​។ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​សាងសង់​កម្ពុជា លោក ជីវ សៀវ​ផេង បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​បាត​គ្រឹះ​សំណង់​នេះ​ក្នុង​រយៈពេល​កន្លង​មក ក្រុមហ៊ុន​ក្នុងស្រុក​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​បរទេស​ដើម្បី​ធ្វើ​ការងារ​នេះ ហើយ​បើ​គម្រោង​អគារ​ខ្ពស់​ៗ គឺ​ក្រុមហ៊ុន​បរទេស​ជា​អ្នក​ធ្វើ​តែ​ម្ដង »​។

លោក​បន្ត​ថា ៖« មុន​នឹង​ចាប់ផ្តើម​សាងសង់​គេ​ត្រូវ​យក​ដី​ទៅ​ពិសោធន៍​មើល​សិន​ថា តើ​យើង​ត្រូវ​បុក​គ្រឹះ​ជម្រៅ​ប៉ុន្មាន​ម៉ែត្រ ទំហំ​គ្រឹះ​ប៉ុន្មាន​ទើប​អាច​ទ្រ​អគារ​បាន​មួយ​បាន ហើយ​ទាក់ទង​នឹង​ជំនាញ​នេះ សម្រាប់​កម្ពុជា​នៅ​មាន​កម្រិត​នៅឡើយ »​។ បើ​តាម​លោក​ជីវ សៀវ​ផេង នៅ​ថ្ងៃ​អនាគត​បើ​កម្ពុជា នឹង​សម្បុរ​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​លើ​វិស័យ​នេះ ដែល​អាច​ឱ្យ​កម្ពុជា​ទទួល​បាន​ចំណែក​ទីផ្សារ និង​អាច​បំពេញតម្រូវការ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ