ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​និង​ទេសចរ​ចិន​កំពុង​ជំរុញ​កំណើនសេដ្ឋកិច្ច​ខេត្ត​ព្រះ​សីហ​នុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន វិនិយោគិន​និង​ទេសចរ​ចិន​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើ​អាជីវកម្ម​ក្នុង​ខេត្ត​ព្រះ​សី​ហនុមាន​ប្រមាណ​៧​ម៉ឺន​នាក់​។ វត្តមាន​របស់​ពួក​គេ បាន​និង​កំពុង​ជួយ​បង្កើន​កំណើនសេដ្ឋកិច្ច​ខេត្ត​ឲ្យ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​តាម​ការ​ការ​បោះទុន​វិនិយោគ និង​បង្កើត​ការងារ ព្រមទាំង​ផ្ដល់​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន ។…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន វិនិយោគិន​និង​ទេសចរ​ចិន​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើ​អាជីវកម្ម​ក្នុង​ខេត្ត​ព្រះ​សី​ហនុមាន​ប្រមាណ​៧​ម៉ឺន​នាក់​។ វត្តមាន​របស់​ពួក​គេ បាន​និង​កំពុង​ជួយ​បង្កើន​កំណើនសេដ្ឋកិច្ច​ខេត្ត​ឲ្យ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​តាម​ការ​ការ​បោះទុន​វិនិយោគ និង​បង្កើត​ការងារ ព្រមទាំង​ផ្ដល់​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន ។

នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការ​ស្រង់​ស្ថិតិ​ជំហាន​ដំបូង​ជនបរទេស​ស្នាក់​នៅ និង​ធ្វើ​អាជីវកម្ម​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ កន្លង​មក លោក យន្ដ មីន អភិបាលខេត្ត​ព្រះ​សី​ហនុមាន​ប្រសាសន៍​ថា ការ​វិនិយោគ​របស់​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុ ផ្តល់​ផល​វិជ្ជមាន​យ៉ាងច្រើន ជួយ​ឱ្យ​ខេត្ត​បង្កើន​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ក៏​ប៉ុន្តែ​វា​មាន​ផល​អវិជ្ជមាន​តិចតួច​ដែរ ។

លោក​បាន​ធ្វើការ​ប៉ាន់​ប្រមាណ​ថា ខេត្ត​ព្រះ​សីហ​នុ ប្រជាពលរដ្ឋ​ចន្លោះ​ពី​៩០​ទៅ​៩៥% បាន​សាទរ​ចំពោះ​ការ​វិនិយោគ និង​ទេសចរ​ចិន​មក​ខេត្ត​ព្រះ​សីហ​នុ ។ អាជ្ញារ​ធរ​ខេត្ត​បាន​អនុវត្ត​គោលនយោបាយ​គៀងគរ​ចំពោះ​អ្នក​វិនិយោគ និង​ទេសចរ ដើម្បី​បង្កើន​ចំណូល​ថវិកាជាតិ បន្ត​ជំរុញ​គ្រប់គ្រង​ជនបរទេស ធានា​ការពារ​សន្តិសុខ សុវត្ថិភាព​ដល់​វិនិយោគ និង​ទេសចរ ធ្វើ​ឱ្យ​ខេត្ត​មានការ​អភិវឌ្ឍ​លឿន ថ្វី​ដ្បិត​ការ​វិនិយោគ​វា​មាន​ផល​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ប្រព័ន្ធ​លូ ក៏​ពិតមែន ។

បច្ចុប្បន្ន​មាន​សំណង់​អគារ​ធំ​ៗ​ខ្ពស់​ៗ​ប្រមាណ​ជាង​២០០​អគារ កំពុង​តែ​កើតឡើង​នៅ​លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ ហើយ​សង្ឃឹមថា នៅ​មាន​សំណង់​ជា​ច្រើន​ទៀត​បន្ត​កើត​ឡើងជា​បន្តបន្ទាប់​នា​ពេល​ខាង​មុខ ។
នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍​ឲ្យ​ដឹង​ថា ការ​ហូរ​ចូល​យ៉ាង​លឿន​ពី​ជនបរទេស​រាប់​ម៉ឺន​នាក់ និង​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នូវ​សណ្ឋាគារ កាស៊ីណូ រី​សត ខុន​ដូ រោងចក្រ សហគ្រាស ផ្ទះសំណាក់ និង​អាជីវកម្ម​ផ្សេង​ៗ​ទៀត ភាគច្រើន​ការ​វិនិយោគ និង​អាជីវកម្ម​ជា​ជនជាតិ​ចិន​។ ដូច្នេះ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ក្រុង ស្រុក ខេត្ត បន្ត​អនុវត្ត​នូវ​យន្តការ​ទទួលខុសត្រូវ​ក្នុងភូមិ​សាស្ត្រ តាម​ច្បាប់​អន្តោប្រវេសន៍ ច្បាប់​ការងារ ច្បាប់ពាណិជ្ជកម្ម ផ្តល់​ព័ត៌មាន​ទិន្នន័យ​ជនបរទេស​ស្នាក់​នៅ ដើម្បី​ជំរុញ​ឱ្យ​ជនបរទេស​ទៅ​ឱ្យ​សុំ​ប័ណ្ណ​ការងារ សៀវភៅ​ការងារ បង្កើន​វិធានការ​ត្រួតពិនិត្យ​ផ្លូវច្បាប់ ចំពោះ​ជនបរទេស​ដែល​ស្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ ។

យោង​តាម​របាយការណ៍​ស្តី​ពី ស្ថិតិ​ជនបរទេស​ស្នាក់​នៅ និង​ធ្វើ​អាជីវកម្ម​ក្នុង​ខេត្ត​ព្រះ​សីហ​នុ តាម​គោលដៅ​អាជីវកម្ម​២.០៥២​បាន​រក​ឃើញ​ថា ខេត្ត​ព្រះ​សី​ហនុមាន​ជនបរទេស​ស្នាក់​នៅ​អចិន្ត្រៃយ៍​ចំនួន​៤០.៧៧០​នាក់ ស្រី​៨.៣៨៧​នាក់ និង​មាន​៥៧​សញ្ជាតិ ព្រមទាំង​មាន​អាជីវកម្ម​ធុន​តូច​១៦៧​ប្រភេទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ